ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​កៅស៊ូ​ប្រភេទ​A.C ​តម្លៃ​ជិត​20​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតនៅក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​រៀបចំ​ចាក់​កៅស៊ូ​ប្រភេទ​A.C រយៈពេល៧ថ្ងៃមកហើយ និង​បាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ នៅ​រសៀល​ថ្ងៃ​​ទី​២៧​ ធ្នូ ​ដោយ​ចំណាយ​ថវិកា​ជិត​២០ម៉ឺន​ដុល្លារ ដែល​បាន​ពី​សប្បុរសជន​និងមួយ​ផ្នែក​ទៀត…

ខេត្តកំពង់ឆ្នាំង ៖ ស្ថិតនៅក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​រៀបចំ​ចាក់​កៅស៊ូ​ប្រភេទ​A.C រយៈពេល៧ថ្ងៃមកហើយ និង​បាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ នៅ​រសៀល​ថ្ងៃ​​ទី​២៧​ ធ្នូ ​ដោយ​ចំណាយ​ថវិកា​ជិត​២០ម៉ឺន​ដុល្លារ ដែល​បាន​ពី​សប្បុរសជន​និងមួយ​ផ្នែក​ទៀត ជា​របស់​លោកស្នងការ​នគរបាលខេត្តកំពង់ឆ្នាំង ។

ជាមួយ​និង​ការ​បញ្ចប់​ការ​ចាក់​កៅស៊ូប្រភេទ​A.C​ ​​នៅ​រសៀល​ថ្ងៃ​ដែល​នេះ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១២០​ម៉ឺនរៀល​ និង​ភេសជ្ជៈ​មួយ​ចំនួន​ដល់​ក្រុម​ជាង ​ដែល​បាន​ធ្វើការ​រយៈពេល៧ថ្ងៃ​ក្នុង​ការ​ចាក់​កៅស៊ូ​ក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។

លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ដែរ​ថា ការ​ចាក់​កៅស៊ូ​ក្នុង​បរិវេណក្នុង​ស្នងការ​បែប​នេះ ក្នុង​គោលបំណងឱ្យ​ស្នងការដ្ឋាន​មាន​សោ​ភ័​ណភាព មាន​ផា​សុកភាព ងាយស្រួល​ក្នុង​ការ​ចតរថយន្តម៉ូតូ​ជាដើម ។ ជាមួយ​គ្នា​នេះ​ កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​សេចក្តី​ត្រេកអរ​ព្រោះថា​ ការ​ចាក់​កៅស៊ូA.Cនេះ ​ធ្វើ​ឱ្យ​ក្នុង​ស្នងការដ្ឋាន​ទាំងមូល​គ្មាន​ដី​ប្រឡាក់​ជាប់ ម៉ូតូ រថយន្ត​ដូច​មុន​ទៀត​ឡើយ ហើយ​ម្យ៉ាងវិញទៀត​ក៏​ងាយស្រួល​ក្នុង​ការ​បំពេញភារកិច្ច​ផង​ដែរ ។

បើ​តាម​ការ​បញ្ជាក់​ពីសេនាធិការរបស់​ស្នងការដ្ឋាននគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា​ រយៈពេល​ដែល​លោក ឧត្តមសេនីយ៍ទោ ខូ​វ លី មក​កាន់​ជា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង គឺ​បាន​កសាង​ស្នាដៃ​ជា​ច្រើន រួម​មាន​រោង​បាយ ​សម្រាប់​កងវរៈ​អន្តរា​គន៍​មាន​តម្លៃជាង​១ម៉ឺន​ដុល្លារ,​ កសាង​អាគារ​ថ្មីនៃ​អធិការដ្ឋាន​នគរ បាលក្រុង​កំពង់ឆ្នាំង (​កំពុង​សាងសង់​) ទិញ​ម៉ូតូ​សម្រាប់​កង​អន្តរាគមន៍១២​គ្រឿង និង​ចាក់​កៅស៊ូA.Cនៅ​ពេល​នេះ មាន​តម្លៃ​ប្រមាណ​ជិត២០ម៉ឺន​ដុល្លារ ។

អត្ថបទសរសេរ ដោយ