ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៤​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា និព្វាន សច្ឆិកិរិយា ច កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់​ជា​មង្គល​ដ៏​ឧត្តម ។ សេចក្តី​នេះ​បាន​ដល់​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិ បញ្ញា…

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៤​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា និព្វាន សច្ឆិកិរិយា ច កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់​ជា​មង្គល​ដ៏​ឧត្តម ។

សេចក្តី​នេះ​បាន​ដល់​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិ បញ្ញា ឱ្យ​ចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន គឺជា​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញា​តាម​អរិយ​មគ្គ​ប្រកបដោយ​អង្គ​៨​មាន​សម្មាទិដ្ឋិ គឺ​ការ​យល់​ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ​ខាង​ដើម និង​សម្មាសមាធិ គឺ​ការ​តម្កល់ចិត្ត​ឱ្យ​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​ខាង​ចុង​បំផុត ។

ការ​ប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨​រហូត​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុង​ក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ