ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ឆ្លង​​ឆ្នាំ​សកល

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​តាម​ផ្លូវ និង​តាម​មាត់​ទន្លេមេគង្គ​ក្នុង​ក្រុង​កំពង់ចាម​ត្រូវ​បាន​រៀបចំ​ភ្លើង​លំអ​រួម​នឹង​ស្តង់​តាំងពិព័រណ៍​ជាង​២០០​ស្តង់ ដើម្បី​ត្រៀម​ស្វាគមន៍​ចូល​ឆ្នាំ​សកល និង​បុណ្យខួប​ជាតិ​៧​មក​រា ។ ហើយ​នៅ​ពេល​ល្ងាច​តាម​ផ្លូវ​ជួរ​ដង​ទន្លេ​មាន​ប្រជាពលរដ្ឋ ធ្វើ​ដំ​ណើ​រ​តាម​ម៉ូតូ​និង​រថយន្ត​ច្រើន​កុះករ​ផង​ដែរ​។ លោក​ចាន់…

ខេត្តកំពង់ចាម ៖ នៅ​តាម​ផ្លូវ និង​តាម​មាត់​ទន្លេមេគង្គ​ក្នុង​ក្រុង​កំពង់ចាម​ត្រូវ​បាន​រៀបចំ​ភ្លើង​លំអ​រួម​នឹង​ស្តង់​តាំងពិព័រណ៍​ជាង​២០០​ស្តង់ ដើម្បី​ត្រៀម​ស្វាគមន៍​ចូល​ឆ្នាំ​សកល និង​បុណ្យខួប​ជាតិ​៧​មក​រា ។ ហើយ​នៅ​ពេល​ល្ងាច​តាម​ផ្លូវ​ជួរ​ដង​ទន្លេ​មាន​ប្រជាពលរដ្ឋ ធ្វើ​ដំ​ណើ​រ​តាម​ម៉ូតូ​និង​រថយន្ត​ច្រើន​កុះករ​ផង​ដែរ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៩ ថា​ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​បាន​ខិតខំ​ប្រឹង​អភិវឌ្ឍ​នូវ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ក​ក្នុង​ក្រុង​កំពង់ចាម​ដោយ​មាន​ផ្លូវ​អ៊ុត​កៅស៊ូ​សួនច្បារ​បំពាក់​ដោយ​អំ​ពូ​ល​ភ្លើង​ចំរុះ​ពណ៌​ផង​ដែរ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ណែនាំ​ពី​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត លោក​បាន​រៀបចំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ដោយ​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​និង​ក្រុមហ៊ុន​នានា ពិសេស​នៅ​តាម​ផ្លូវ​បង​ទន្លេមេគង្គ ត្រូវ​តុបតែង​ភ្លើង​លម្អ ដើម្បី​ត្រៀម​ចូល​ឆ្នាំ​សកល​និង​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទី​វា​ជ័យជម្នះ​៧​មក​រា​១៩៧៩-៧ មក​រា​២០២០​។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ ធ្នូ អ្វី​ៗ ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ​។ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព នៅ​គ្រប់​ទិស​ទី ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​រីក​ចម្រើន​ចាប់ពី​ទីក្រុង​រហូត​ដល់​ជនបទ​ដាច់​ស្រយាល​។

លោក​អភិបាលក្រុង​បាន​បន្ត​ថា ដោយឡែក​នៅ​តាម​មាត់ទន្លេ​ក្រុង​កំពង់ចាម​មាន​សួនច្បារ កន្លែង​ហាត់ប្រាណ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ហាត់ប្រាណ​មិន​ថា​ព្រឹក​ឬ​ក៏​ល្ងាច​នោះ​ទេ​។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​តាម​ផ្លូវ​ដង​ទន្លេ ពេល​រាត្រី​បាន​បំពាក់​ភ្លើង​ចំរុះ​ពណ៌ ដែល​មើលទៅ​ស្អាត គួរ​អោយ​គយគន់ ហើយ​នៅ​ពេល​ល្ងាច និង​យប់​មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​លេង​ពី​គ្រប់​ទិស​ទី ជាមួយ​នោះ​ក៏​មាន​រមណីយដ្ឋាន​កែ​ច្នៃ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ក៏​នឹង​ត្រៀមចាំ​ទទួលភ្ញៀវ​មក​លេង​កំសាន្ត​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ផង​ដែរ​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នឹង​មាន​រៀបចំ​ការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ដែល​មាន​ចំនួន​ជាង​២០០​ស្តង់​ចាប់ពី​ថ្ងៃ​ទី​៤​ដល់ទី​៨ មក​រា ឆ្នាំ​២០២០ នៅ​ក្រោយ​មន្ទីរ​វប្បធម៌​ខេត្ត សូម​ឲ្យ​ប្រជា​ព​ល​រដ្ឋ​ទាំង​នាំ​គ្នា​គាំទ្រ​ផលិតផល​ខ្មែរ​ឱ្យ​បាន​ផុលផុស ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ