ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម៉ូតូ​៦​គ្រឿង និង​ឈើ​៧៥ដុំ ខណៈ​ម្ចាស់​រត់​បាត់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​ច្រា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្តមណ្ឌលគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព ចុះ​ទៅ​បង្ក្រាប​ម៉ូតូ​កែ​ច្នៃ​៦​គ្រឿង ដឹកឈើ​ចំនួន​៧៥​ដុំ ខណៈ​ម្ចាស់​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ចាប់​ទុក​វត្ថុ​តាង​ទាំងអស់​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​នាំ​យក​វត្ថុ​តាង​ទាំង​អស់នោះ​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ