ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បិសាច​ក្រហម​ថា កីឡាករ Man Utd ២​រូប​នេះ​ជា Ronaldo ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា លោក Ole Gunnar Solskjaer បាន​ប្រៀបធៀប Marcus Rashford…

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា លោក Ole Gunnar Solskjaer បាន​ប្រៀបធៀប Marcus Rashford និង Mason Greenwood ទៅ​នឹង Cristiano Ronaldo ខណៈ​ដែល​បិសាច​ក្រហម Manchester United កំពុង​ឡើង​ទម្រង់​លេង​វិញ ។

កីឡាករ Greenwood បាន​ស៊ុត​បាល់​ចូល​ទី​ពី​ចម្ងាយ ខណៈ​ដែល Rashford ពូកែ​ខាង​ស៊ុត​បាល់​នឹង​ក្បាល ។ គ្រូបង្វឹក​ក្លិប លោក Solskjaer បាន​លើក​សរសើរ​កីឡាករ​របស់​ខ្លួន Rashford និង Greenwood ប្រៀបធៀប​ទៅ​នឹង​កីឡាករ​ជើង​ខ្លាំង Ronaldo ។

លោក Solskjaer បាន​និយាយ​ថា​៖ «Mason អាច​លេង​បាន​គ្រប់​របៀប​។ គាត់​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដោយ​ពោរពេញ​ទៅ​ដោយ​តិច​និ​ច ។ Cristiano រកបាន​ពិន្ទុ​ច្រើន​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ប្រើ​ជើង​ឆ្វេង​។ Mason អាច​ស៊ុត​បាល់​កោង​បាន​យ៉ាង​អស្ចារ្យ​»​។

លោក​បាន​បន្ត​ថា​៖ «​គាត់​កំពុង​តែ​រៀនសូត្រ និង អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អ​។ គាត់​នឹង​លូតលាស់​ខ្លាំង​ជាង​នេះ​។ យើង​នឹង​មិន​អាច​ឃើញ​កម្រិត​កំពូល​របស់​គាត់​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ទេ ព្រោះតែ​មាននៅ​លើស​ហ្នឹង​ទៀត​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ