ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappe ៖ ខ្ញុំ​ឆ្ងល់​…​ម៉េច​បានជា Messi តាម​ឃ្លាំមើល​ខ្ញុំ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain Kylian Mbappe បាន​អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម​របស់​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain Kylian Mbappe បាន​អះអាង​ថា Messi កំពុង​តែ​តាមដាន​ខ្លួន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​យក​ស្បែកជើង​មាស​កាលពី​រដូវ​កាល​មុន ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី Mbappe បាន​ក្លាយជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ដែល​ស៊ុត​បាន​ច្រើន​ជាងគេ សម្រាប់ PSG និង ពិភព​បាល់ទាត់​បារាំង​។ ដូច្នេះ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ឃើញ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ឡើង​ដល់​កម្រិត​ប្រហាក់ប្រហែល​នឹង Messi ដោយ​ជាប់​ជា​កីឡាករ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨/១៩ ។

Mbappe ប្រាប់​សារព័ត៌មាន France Football ថា ៖«​ប្រសិនបើ​ខ្ញុំ​រកបាន​២​គ្រាប់ Messi នឹង​ត្រូវ​រក​ឱ្យ​បាន​៣​គ្រាប់ ។ ប្រសិនបើ​ខ្ញុំ​រកបាន​៣​គ្រាប់ គាត់​នឹង​ត្រូវ​រក​ឱ្យ​បាន​៤​គ្រាប់ ។ តើ​គាត់​ធ្វើ​បែប​នេះ​ដើម្បី​អ្វី​ទៅ? ខ្ញុំ​បាន​សួរ​ទៅ​កាន់ Ousmane Dembele អំពី​រឿង​នេះ​ដែរ​»​។ Mbappe បាន​បន្ត​ថា ៖«Dembele បាន​ប្រាប់​ខ្ញុំ​ថា Messi កំពុង​តែ​តាម​មើល​ខ្ញុំ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ពេល​ដែល​ឃើញ​កីឡាករ​ខ្លាំង​បែប​នេះ​ឃ្លាំមើល​ខ្ញុំ​» ៕

ប្រភព ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ