ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រែលដែរ ! Dortmund កំណត់​តម្លៃ​ខ្លួន Sancho សម្រាប់​ក្លិប​ផ្សេង​ទិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Borussia Dortmund ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Bundesliga ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​តម្លៃ​ទៅ​លើ​កីឡាករ​បម្រើ​ស្លាប…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា Borussia Dortmund ក្លិប​យក្ស​នៅ​ក្រប​ខណ្ឌ Bundesliga ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​តម្លៃ​ទៅ​លើ​កីឡាករ​បម្រើ​ស្លាប Jadon Sancho ដែល​កំពុង​តែ​ជា​គោលដៅ​របស់ Manchester United និង Chelsea ។

កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ពេញ​មួយ​រដូវ​កាល​កន្លង​មក ដោយ​រាប់​ចាប់តាំងពី​ចាក​ចេញពី​ក្រុម Manchester City មក​លេង​នៅ Bundesliga​។ ថ្វី​ជើង​លេង​របស់ Sancho ត្រូវ​បាន​ក្លិប​ធំ​ៗ​នៅ Premier League កត់សម្គាល់ ដែល​ក្នុង​នោះ​រួម​មាន​ក្លិប​បិសាច​ក្រហម និង ក្លិប​តោ​ខៀវ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Express បានឱ្យ​ដឹង​ថា ក្រុម​តោ​ខៀវ Chelsea មិន​បាន​ត្រៀមខ្លួន​ក្នុង​ការ​ទិញ Sancho ក្នុង​តម្លៃ​ដែល Dortmund បាន​កំណត់​ឡើយ នេះ​ក៏​ព្រោះតែ​តម្លៃ​នោះ​ខ្ពស់​ខ្លាំង​ដល់​ទៅ ១០០​លាន​ផោន ។ របាយការណ៍​បាន​អះអាង​ថា Sancho គឺជា​កីឡាករ​ខ្លាំង​នៅ​ក្នុង​គោលដៅ​របស់​លោក Frank Lampard ដែល​រួម​មាន​កីឡាករ Wilfried Zaha នៅ​ក្លិប Crystal Palace និង កីឡាករ Timo Werne របស់​ក្លិប RB Leipzig ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ហាក់ដូចជា​ក្រុម​តោ​ខៀវ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្លៃ​ស្នើ​សុំ​របស់ Dortmund នោះ​ទេ ទោះបីជា Lampard រក្សា​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​នៅ​ក្នុង​កំណត់​ត្រា​ខ្ពស់​ក៏​ដោយ ។ Sancho ធ្លាប់​ជា​កីឡាករ​លេចធ្លោ​ម្នាក់​នៅ​អឺរ៉ុប​នៅ​រដូវ​កាល​នេះ ដោយ​រក​គ្រាប់​បាល់​បាន​ចំនួន​៩​គ្រាប់ និង ទាត់ Assist បាន​៩​ដង ក្នុង ១៥​ប្រកួត នៅ Bundesliga ក្នុង​រដូវ​កាល​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ