ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា ប៉ះ​ថៃ ដើម្បី​យក​ខ្សែ​ក្រវាត់​​អន្តរជាតិ ខណៈ​ពុ​យ វណ្ណៈ ដណ្តើម​​យក​លេខ​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា យ៉េន ឌី​ណា ឬ ប៉ោ ភា​រិ​ទ្ធិ និង​កីឡាករ​ថៃ កូ​លាប​ដាំ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា យ៉េន ឌី​ណា ឬ ប៉ោ ភា​រិ​ទ្ធិ និង​កីឡាករ​ថៃ កូ​លាប​ដាំ នឹង​ប៉ះ​គ្នា​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ខណៈ​កីឡាករ ពុ​យ វណ្ណៈ ប្រកួត​ជាមួយ​ជាមួយ​ថៃ​ឈ្មោះ Loom Leng ដណ្ដើម​យក​លេខ​៣​។អ្នក​ស្នេហា​វិស័យ​ប្រដាល់ កំពុង​តាមដាន​មួយគូ​នេះ មិន​ខុស​ពី​គូ វង្ស វិ​ឆ័​យ មុន​នោះ​ឡើយ​។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ របស់​ព្រឹត្តិការណ៍​កំពូល​ជើងឯក​នេះ លេខ​១ ទទួល​បាន​ខ្សែក្រវាត់​១ ពាន​១ និង​ទឹកប្រាក់​៥០០០​ដុល្លារ លេខ​២ ទទួល​បាន​៣០០០​ដុល្លារ​, លេខ​៣ ទទួល​បាន​១៥០០​ដុល្លារ និង លេខ​៤ ទទួល​បាន​១០០០​ដុល្លារ​។ ការ​ប្រកួត​ចាប់ពី​វេលា​ម៉ោង​២​រសៀល នៅ​រសៀល​​ថ្ងៃ​សៅរ៍ ទី​២៨ ខែធ្នូ​នេះ កីឡាករ យ៉េន ឌី​ណា ឬ ប៉ោ ភា​រិ​ទ្ធិ និង កីឡាករ​ថៃ កូ​លាប​ដាំ ប្រកួត​គ្នា​យក​លេខ​១ និង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​។

ការ​ប្រកួត​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយ​សារ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ទស្សនា​ច្រើន​ទស្សនា​កកកុញ​ស្រាប់ មិន​ថា ចំ​ថ្ងៃ​សម្រាក​រួច​ទៅ​ហើយ ព្រោះតែ​ស្ថានភាព​ទីតាំង ស្របគ្នា​ដែល​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន ដែល​បាន​ធ្វើ​ឡើង​ថ្ងៃ​សម្រាក រមែង​មាន​អ្នក​ទស្សនា​កកកុញ​ជា​ប្រចាំ​។
កីឡាករ​កម្ពុជា​២​រូប ដែល​មានឈ្មោះ​ប្រកួត​យក​ខ្សែក្រវាត់ នឹង​ក្លាយជា​គូប្រកួត​​ស៊ីសាច់​ហុត​ឈាម​​ជាមួយ​គ្នា​។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​២​ប៉ះ​គ្នា ក្នុង​ការ​ប្រកួត​លើក​នេះ នឹង​ធ្វើ​ឱ្យ​កក្រើក​​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ម្នាក់​ៗ​គ្រាន់តែ​ដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ប៉ះ​គ្នា គឺ​ទាំង​កីឡាករ​កម្ពុជា និង​បរទេស សុទ្ធតែ​បាន​ត្រៀមខ្លួន ហើយ​មានការ​រំពឹង​ថា ល្អមើល​សម្រាប់​ជំនួប​មួយ​នេះ​។

កីឡាករ​ទាំង​ពីរ បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ច្បាស់លាស់​ខ្លាំង​ណាស់ ខណៈ​ដែល​កីឡាករ​២​រូប​ទៀត គឺ ពុ​យ វណ្ណៈ និង កីឡាករ​ថៃ Loom Leng ដែល​ត្រូវ​ប៉ះ​គ្នា​យក​លេខ​៣ ក៏​នឹង​ស៊ីសាច់​ហុត​ឈាម​គ្នា​មិន​ខុស​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ