ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិរិយា​ឃើញ​នូវ​អរិយសច្ច​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ប្រការ​ទី​៣៣​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​សម្តែង​ថា បរិ​យស​ច្ចាន ទស្ស​នំ កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ អរិយ​សច្ចធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ប្រសើរ​៤​យ៉ាង​គឺ ទុក្ខ​សច្ចៈ សេចក្តី​ទុក្ខ​១ សមុទយ​សច្ចៈ ហេតុ​នៃ​សេចក្តី​ទុក្ខ​១…

នៅ​ក្នុង​មង្គលសូត្រ​ប្រការ​ទី​៣៣​ព្រះ​ដ៏​មានបុណ្យ​ត្រាស់​សម្តែង​ថា បរិ​យស​ច្ចាន ទស្ស​នំ កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

អរិយ​សច្ចធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ប្រសើរ​៤​យ៉ាង​គឺ ទុក្ខ​សច្ចៈ សេចក្តី​ទុក្ខ​១ សមុទយ​សច្ចៈ ហេតុ​នៃ​សេចក្តី​ទុក្ខ​១ និរោធ​សច្ចៈ ទី​ដែល​សេចក្តី​ទុក្ខ​ត្រូវ​បាន​រំលត់​១ និង​មគ្គ​សច្ចៈ វិធី​រំលត់ទុក្ខ​១ ។ សេចក្តី​ពិត​នៃ​ជីវិត​មនុស្ស សត្វ ទេវតា​ក្នុង​ត្រៃភព គឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ខ្លឹមសារ​ទាំងអស់​។

មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះ គឺ​បណ្តាល​មក​ពី​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​កិលេស​តណ្ហា​គ្រប់​បែប​យ៉ាង ។ ដរាបណា​កិលេស​តណ្ហា​ត្រូវ​បាន​រំលត់​អស់ហើយ ដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀត​ឡើយ ។

ហេតុនេះ​ហើយ​ទើប​លោក​ពោល​ថា​កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ