ខេត្តបន្ទាយមានជ័យ ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកក)ចំនួន៦០កូនថង់តូច និងជនសង្ស័យចំនួន៤នាក់ត្រូវបាននគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងនគរបាលការពារព្រំដែនគោកធ្វើការបង្ក្រាប២ករណីផ្សេងគ្នានៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ករណីទី១-ឃាត់ជនសង្ស័យម្នាក់ឈ្មោះឆេន ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត។ជននេះត្រូវបាននគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍អូរជ្រៅឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១១កូនថង់តូចកាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៩ នៅភូមិប៉ោយប៉ែត។
ករណីទី២-នគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៤៩កូនថង់តូចកាលពីថ្ងៃទី២៣ ធ្នូ នៅចំណុចមុខកាស៊ីណូ៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត។
ជនសង្ស័យទាំង៣នាក់ខាងលើរួមមាន១-ឈ្មោះឆេងវិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជាអ្នកជួញដូរ) ២-ឈ្មោះវ៉ាន់ សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជាអ្នកប្រើប្រាស់) និង៣-ឈ្មោះអាង សំណាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ករណីទាំង២ខាងលើនេះត្រូវបានលោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពឱ្យដឹងថា ក្រោយធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ