ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី កែ ឡេ​ង លេចដំណឹង​ត្រៀម​ឡើង​ផ្កាយ​2

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​១​មួយរ​យៈមក​ហើយ​នោះ ពេល នេះ​មានការ​ទម្លាយ​ចេញ​ថា លោកស្រី កែ ឡេ​ង ដែល​គេ​ចាត់​ទុក​ថា​ជា​វីរនារី​នៅ​ក្នុង​កីឡា​ប៉េតង់ នោះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​១​មួយរ​យៈមក​ហើយ​នោះ ពេល នេះ​មានការ​ទម្លាយ​ចេញ​ថា លោកស្រី កែ ឡេ​ង ដែល​គេ​ចាត់​ទុក​ថា​ជា​វីរនារី​នៅ​ក្នុង​កីឡា​ប៉េតង់
នោះ នឹង​ត្រៀម​ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​២​ហើយ បន្ទាប់​ពី​លោកស្រី​នៅ​តែ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​កម្ពុជា ជាមួយនឹង​ការ​ដណ្ដើម​បាន​មេដាយ មាស​នៅ​លើ​ឆាក​អន្តរជាតិ ។ តាម​ប្រភព​ផ្លូវការ ថា លោកស្រី​ត្រូវ​បាន​ដំឡើង​ឋានៈ​ហើយ គ្រាន់ តែ​មិន​ទាន់​ធ្លាក់​លិខិតផ្លូវការ​ប៉ុណ្ណោះ​។

កន្លង​មក កីឡាការិនី កែ ឡេ​ង ត្រូវ​បាន រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្ត បន្ទាប់ ចាប់តាំងពី​កីឡាការិនី​រូប​នេះ​បាន​កសាង​ភាព​ល្បីល្បាញ​ជូន​ជាតិ​នៅ​លើ​ឆាក​អន្តរ ជាតិ​។ ក្រោយ​ពី​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល បាន​ដំឡើង​ឋានន្តរស័ក្តិ​លោកស្រី​ពី​អនុ​សេនីយ៍ ទោ​ទៅ​ជា​អនុសេនីយ៍ឯក នៅ​ក្នុង​ក្រប​ខណ្ឌ ក្រសួងការពារជាតិ ។ កាលពី​ឆ្នាំ​២០១៥ លោក ស្រី កែ ឡេ​ង ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី បន្ទាប់​ពី​ដណ្តើម បាន​មេដាយមាស​ពិភពលោក​នៅ​ក្នុង​ប្រទេស​ថៃ ។

កីឡាការិនី​អាយុ​៥៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់​ទៀត រហូត​ដល់​វរ​សេនីយ៍ឯក ក្រោយ​ពី​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣​នៅ​ប្រទេស​ចិន និង​ក្រោយ​ពី​ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៧ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កាលពី​អំ ឡុ​ង​ខែតុលា ឆ្នាំ​២០១៨ ព្រះករុណា​ព្រះ​មហា ក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​កីឡា ការិនី កែ ឡេ​ង ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តម សេនីយ៍​ត្រី​(​ផ្កាយ​១) ។

ប្រភព​ផ្លូវការ​បង្ហើប​ថា ប្រសិនបើ​ពុំ​មានការ ប្រែប្រួល​ទេ លោកស្រី កែ ឡេ​ង ដែល​ទើប​ឈ្នះ មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ (Shooting) ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន
និង​ស្ត្រី​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៩ ទំនងជា​អាច​ត្រូវ​រាជរដ្ឋាភិបាល ពិសេស ក្រសួងការពារជាតិ​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តម សេនីយ៍​ត្រី​(​ផ្កាយ​១) ទៅ​ជា​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) ។

ការ​បង្ហើប​ដែល​អាច​ទុកចិត្ត​បាន​បន្ត​ថា លោក ស្រី​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ឯកភាព​ស្នើ​ដំឡើង​សម្រាប់
ឋានន្តរស័ក្តិ​នេះ​រួចរាល់​ហើយ តែ​យ៉ាងណា​រាជ រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​ចេញ​លិខិត​ជា​ផ្លូវការ​នៅ
ឡើយ​ទេ ទើប​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល ។

ប្រភព​ព័​ត៌​មា​បន្ត​ថា លោកស្រី កែ ឡេ​ង ស័​កិ្ត​សម​នឹង​ទទួល​បានការ​លើកទឹកចិត្ត​នេះ បើ​ទោះជា​លោកស្រី​បាន​សារភាព​ដោយ​ត្រង់​ថា មិន សូវ​បាន​រៀនសូត្រ​ជ្រៅជ្រះ​ដោយសារ​តែ​ធំធាត់​ក្នុង​ជីវភាព​ក្រីក្រ ។ បើ​និយាយ​ពី​ចំណេះដឹង​គឺ​លោកស្រី​មិន​សម​នឹង​ឋានន្តរស័ក្តិ​ផ្កាយ​២​ទេ ប៉ុន្តែ​អ្វី​ដែល​លោកស្រី​បាន​ធ្វើ​ឲ្យ​កម្ពុជា​មានមុខ មាត់​គឺ​ស័ក្តិសម​បំផុត​នឹង​ការ​ដំឡើង​តួនាទី​ដ៏​សំខាន់​នេះ ក្រោយ​ពី​លោកស្រី​នៅ​តែ​បន្ត​ដណ្ដើម បាន​មេដាយមាស​នៅ​លើ​ឆាក​អន្តរជាតិ​។

យ៉ាងណា​ក៏​ដោយ លោកស្រី កែ ឡេ​ង និយាយ​ថា លោកស្រី​មិន​ធ្វើការ​បកស្រាយ​ពី​ដំណឹ​ង​នេះ​ទេ ព្រោះ​ជា​ការងារ​របស់​ថ្នាក់លើ ប៉ុន្តែ លោកស្រី​មាន​អារម្មណ៍​រំភើប​ប្រសិនបើ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​មែន​នោះ ។ លោកស្រី​នឹង​បន្ត​តស៊ូ​ក្នុង​អាជីព​បេ​៉​តង់​មិន​ផ្លាស់​ប្ដូរ​នោះ​ទេ ដ្បិតថា​លោកស្រី​មាន​វ័យ​ជ្រេ​បន្តិច​ក្តី ។

គួរ​បញ្ជាក់​ថា ភ្លាម​ៗ​ក្រោយ​កីឡាការិនី កែ ឡេ​ង ឈ្នះ​មេដាយមាស សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ សារ​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក​ពី​ការ​អបអរ​ជាមួយ​ជ័យជម្នះ ដែល សម្តេច​ចាត់ទុកជា​មោទនភាព​ជាតិ​និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​កម្រ​នេះ ។ ការ​ចាត់​ទុក​បែប​នេះ ដោយសារ​សម្តេច​យល់​ថា សមិទ្ធផល​នេះ​កើត ឡើង​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ លើក​ដំបូង និង​ម្យ៉ាងទៀត កែ ឡេ​ង ជា​កីឡាការិនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​បាន​ឈ្នះ​មេ​ដាយ​មាស​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ