ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជម្រុញ​ប្រទេស​មួយ​ចំនួន​ពង្រីក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា ​ដើម្បី​ពង្រឹង​វិស័យ​ដឹកជ​ញ្ជួ​ន​តាម​ផ្លូវអាកាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ឲ្យ​ដឹង​កាលពីមុន​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩៩៣ មាន​តែ​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​អន្តរជាតិ​មួយ​គត់​ហោះ​មក​ប្រទេស​កម្ពុជា និង​សមត្ថភាព​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំណត​យន្តហោះ ដែល​អាច​ចត​បាន​តែ ១០ យន្តហោះ ប៉ុណ្ណោះ ។ ​…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​ឲ្យ​ដឹង​កាលពីមុន​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩៩៣ មាន​តែ​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​អន្តរជាតិ​មួយ​គត់​ហោះ​មក​ប្រទេស​កម្ពុជា និង​សមត្ថភាព​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំណត​យន្តហោះ ដែល​អាច​ចត​បាន​តែ ១០ យន្តហោះ ប៉ុណ្ណោះ ។

យ៉ាងណាមិញ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​ក្រុមហ៊ុន​អាកាស​ចរ​អន្តរជាតិ ហោះ​មក​កម្ពុជា ចំនួន ៤៤ ក្រុមហ៊ុន បូក​រួម​ក្រុមហ៊ុន​អាកាស​ចរ​ក្នុងស្រុក​ចំនួន ០៥​ទៀត ដោយឡែក​ចំណត​យន្តហោះ​អាច​ចត​បាន​យន្តហោះ​បាន​ចំនួន ៤០ ដែល​ក្នុ​ហ​នោះ យន្តហោះ​ប្រភេទ​ធំ​អាច​ចត​បាន​ចំនួន​១០ យន្តហោះ និង​នា​ពេល​នេះ​ប្រទេស​កម្ពុជា ចុងខែ​វិច្ឆិកា​នេះ​បាន​ទទួល​អ្នក ១០ លាន និង​ប្រាំ​សែន​នាក់​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល នា​ឱកាស​ជួប​ពិភា​គ្សា​ការងារ​ជាមួយ​គណប្រតិភូ ក្រសួង​ដឹក​ជ​ញ្ចូ​ន​ឡាវ ដឹកនាំ​ដោយ លោក Mr. Sengdaove KATTIGNASACK អគ្គនាយក និង​លោក Viengxay Singkham អគ្គនាយករង អាជ្ញាធរ​អាកាស​ចរ​ស៊ី​វិល​ឡាវ​កាលពី​ស​ប្តា​ហ៍​មុន ។

​នៅ​ក្នុង​កិច្ចប្រជុំ​ដាច់​ដោយឡែក​មួយទៀត​កាលពីដើម​ខែធ្នូ​នេះ នា​ឱកាស​ដឹកនាំ​គណៈប្រតិភូ ចូលរួម​សន្និសីទ ស្តី​ពី​ការ​ចរចា​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​សហការ​រៀបចំ​ដោយ អង្គការ​អាកាស​ចរ​ស៊ី​វិល​អន្តរជាតិ (ICAO) និង​អាជ្ញាធរ​អាកាស​ចរ​ស៊ី​វិល នៃ​ព្រះរាជាណាចក្រ​ហ្ស​ក​ដា​នី ដោយ​មាន​តំណាង​៧៦ ប្រទេស​ចូលរួម លោក ម៉ៅ ហាវ​ណ្ណា​ល់ ដែល​បាន​ចូលរួម​សន្និសីទ​នេះ​ក៏​បាន​ជួប​ជាមួយនឹង លោក​បណ្ឌិត ខា​លិ​ត សា​ហ្វី​ស (H.E.DR. KHALID SAIF) រដ្ឋមន្ត្រី​ដឹក​ជញ្ជូន នៃ​ព្រះរាជាណាចក្រ​ហ្ស​ក​ដា​នី និង​បាន​ចុះ​អនុស្សរណៈ​យោគយល់ រវាង​អាជ្ញាធរ​អាកាស​ចរ​ស៊ី​វិល នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជុំរុញ​ឱ្យ​មានការ​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ និង​ជុំរុញ​កិច្ច​សហប្រតិបត្តិការ​វិស័យ​អាកាស​ចរ​ស៊ី​វិល​ផង​ដែរ​។

​នា​ពេល​នោះ លោក ម៉ៅ ហាវ​ណ្ណា​ល់ ក៏​បាន​ស្នើ​សុំ​ទៅ លោក​បណ្ឌិត ខា​លិ​ត សា​ហ្វី​ស «​ឱ្យ​ជួយ​ស្វែងរក​គ្រប់​លទ្ធភាព ជុំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ហ្ស​ក​ដា​នី (Royal Jordanian Airlines) ដែល​កំពុង​ហោះហើរ​មក​កាន់​រាជធានី​បាងកក ឱ្យ​ពង្រីក​ផ្លូវ​ហោះហើរ​របស់​ខ្លួន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​» ។

​ក្រៅពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទៈ​រៀបចំ​សន្និសីទ និង​ចូលរួម​សន្និសីទ លោក​បណ្ឌិត រដ្ឋមន្ត្រី ក៏​បាន​ជួប​ប្រជុំ​ទ្វេភាគី ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត ដូច​ជា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កា​តា កូ​ឡ៊ុំ​ប៊ៀ ឈី​លី បង់​ក្លា​ដេ​ស និង​អូ​ម៉​ង់ ជាដើម ដើម្បី​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិការ​វិស័យ​អាកាស​ចរ​ស៊ី​វិល និង​ស្វែងរក​លទ្ធភាព​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា បាន​សម្រេច​នូវ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ជា​លក្ខណៈ​ទ្វេភាគី បាន​ចំនួន ៤៤​ប្រទេស និង​កិច្ចព្រមព្រៀង​ពហុភាគី​អាស៊ាន​មួយ​ចំនួន​ផង​ដែរ ដែល​អាច​ជួយ​ជុំរុញ​ឱ្យ​មាន​កំណើន​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​កាន់តែ​ទូលំទូលាយ​ថែម​ទៀត និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ក្នុង​តំបន់ និង​អន្តរ​តំបន់​ថែម​ទៀត​ផង​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ