ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​មកលើ​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ប្រដេញ​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ហើយ​ជនសង្ស័យ​បាន​ផ្ទុះអាវុធ​ទៅ​លើ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ក្នុង​រង្វង់​កិច្ច​ប្រ​តិ​បត្ត​ការ​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប៉ុន្តែ​ក្រោយ​ពី​បើក​ការ​សាកសួរ​មាន​ម្នាក់​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ និង​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ករណី​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ប្រដេញ​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ហើយ​ជនសង្ស័យ​បាន​ផ្ទុះអាវុធ​ទៅ​លើ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ក្នុង​រង្វង់​កិច្ច​ប្រ​តិ​បត្ត​ការ​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប៉ុន្តែ​ក្រោយ​ពី​បើក​ការ​សាកសួរ​មាន​ម្នាក់​មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ និង​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ​ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​នោះ​ឈ្មោះ មាស សិលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រីឯ​ឈ្មោះ គិត ម៉េ​ង​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​និស្សិត បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ហើយ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​កើតហេតុ​លើ​នោះ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​តាម​ប្រមាញ់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ​មាស សិលា ខណៈ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​នៅ​ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ ពេល​នោះ​ជនសង្ស័យ​ដឹងខ្លួន រួច​បាន​ផ្ទុះអាវុធ​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ ហើយ​ក៏​រត់​ទៅ​ពួន​ស​ង្ងំ​ក្នុងផ្ទះ​គ្មាន​លេខ នៅ​លើ​ដី​ឡូ​តិ៍​លេខ​៩០ តាម​បណ្ដោយ​ផ្លូវ​៣១៥ ក្រុម​ទី​៣៣ ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ជា​ផ្ទះ​របស់​ឈ្មោះ គិត ម៉េ​ង​លី ដែល​ម្ចាស់ផ្ទះ​កំពុង​សំងំ​ដេក​ដោយ​មិនដឹង​ខ្លួន ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ទាំង​ពីរ​យក​ទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ក្រោយមក​ទើប​ដឹង​ថា យុវជន​ជា​ម្ចាស់ផ្ទះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនសង្ស័យ​ឈ្មោះ មាស សិលា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ផ្ទុះអាវុធ​បាន​មក​លើ​សមត្ថកិច្ច​នោះ​ទេ ទើបត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ​ទៅ ។ ក្នុង​ប្រតិបត្តិការ​នោះ​ទៀត​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា ១​កញ្ចប់​ធំ កាំភ្លើងខ្លី​មួយ​ដើម ម៉ាក SIGSOWER P320 ពណ៌​ខ្មៅ មាន​គ្រាប់​ចំនួន​៦​គ្រាប់ និង ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៤៧២៩ ។ ជនសង្ស័យ​ម្នាក់ នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ