ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​ភ្នំពេញ​ថ្មី បញ្ចុះតម្លៃ​រហូត​ដល់ ៩% និង​បញ្ចុះ​បន្ថែម ១​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​​បើក​ការដ្ឋាន សាងសង់​គម្រោង​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង អេ​លី​ត​ផាក ១ និង ២ របស់​បុរី​ភ្នំពេញ​ថ្មី គ្រោង​នឹង​រៀបចំ​ពិធី​ក្រុង ពាលី​បញ្ចុះ​បឋម​សីលា​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ គម្រោង អេ​លី​ត​ផាក ១ និង ២ របស់​បុរី​ភ្នំពេញ​ថ្មី គ្រោង​នឹង​រៀបចំ​ពិធី​ក្រុង ពាលី​បញ្ចុះ​បឋម​សីលា​សាងសង់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ​២ ០១៩ នេះ នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ លើ​ផ្ទៃដី​ប្រមាណ ២៥ ហិច​តា និង​មានផ្ទះ សរុប​ជិត ១ ពាន់​ខ្នង​ល្វែង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បុរី​ភ្នំពេញ​ថ្មី បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​បើក​ការដ្ឋាន សាង​សង់​គម្រោង​លំនៅ​ឋាន​ប្រណីត​នេះ ក្រុមហ៊ុន​នឹង​បញ្ចុះតម្លៃ​ជូន​អតិថិជន ៩% ហើយ មាន​បន្ថែម​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទៀត​ផង ។

គម្រោង​ថ្មី​នេះ ស្រប​តាម​ស្តង់ដា​មិន​ធ្លាប់​មាន ក្រុមហ៊ុន​បាន​ខិតខំ​រៀបចំ​ឡើង​ដោយ​ជ្រើស រើស​យក​ទីតាំង​សម្រាប់​លក់​ដែល​មាន​ភូមិសាស្ត្រ​ល្អ នៅ​ក្នុង​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​យ៉ាង ឆាប់​រហ័ស​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ជា​ពិសេស​គម្រោង​បុរី​ភ្នំពេញ​ថ្មី នេះ​មាន​ទីតាំង នៅ​តាម​បណ្តោយ​ផ្លូវ ៩២ (​ឬ​ផ្លូវ​ក្រាំ​ជ្រៃ​) ចេញពី​ពី​ផ្សារ​ទំនើប​អ៊ី​អន ទី ២ ដែល​មាន​ចំងាយ ប្រមាណ​ត្រឹមតែ ៣​គីឡូ​មែ​ត្រ​ប៉ុណ្ណោះ ហើយ​ផ្លូវ​នេះ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​លេខ ២០១១ ឬ​ផ្លូវ ឧកញ៉ា ទ្រី​ហេង រហូត​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជា​ផ្លូវ​យុទ្ធសាស្ត្រ ដែល​អាច ជួយ​សម្រួល​ចរា​ចរណ៍​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ និង តំបន់​ជុំវិញ ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឬ​ផ្លូវជាតិ​លេខ ៣ ទៅ​ទីរួមខេត្ត​កំពត និង​លេខ ៤ ខេត្ត​ព្រះ​ស៊ី​ហ​នុ ។

ក្រុមហ៊ុន​បាន​រៀបចំ​តាម​មាត្រដ្ឋាន​លំនៅ​ឋាន​រស់នៅ​ដ៏​ល្អ​រួច​ជា​ស្រេច​ដោយ​មានការ​ចាក់​ផ្លូវ​បេតុង​ធំ​ទូលាយ ត​ភ្ជាប់​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​លូ ដែល​អម​ទៅ​ដោយ​សួនច្បារ មាន​ដើម ឈើ​ធំ​ៗ​ស្រស់បំព្រង និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សភាព​ធំ​ទូលាយ ។

គួរ​បញ្ជាក់​ថា បុរី​ភ្នំពេញ​ថ្មី អេ​លី​ត​ផាក ១ និង ២ មាន​លក់​ផ្ទះល្វែង វីឡា​កូនកាត់ វីឡា​ភ្លោះ វីឡា​ឃ្វី​ន និង វីឡា​ឃី​ង ព្រមទាំង​ដី​ឡូ​តិ៍​ទំហំ ២០​ម x ៣០​ម ។ សម្រាប់​អតិថិជន​ដែល​កក់​ផ្ទះ ១ ល្វែង​ថ្ងៃនេះ​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតំលៃ ៩% ភ្លាម និង​បញ្ចុះ​បន្ថែម $3000, $5000 និង $10000 សម្រាប់​ផ្ទះ​វីឡា​កូនកាត់ វីឡា​ភ្លោះ និង វីឡា​ទោល ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ទៅ​កាន់​លេខ​៖ 012 719 559, 012 933 666, 012 260 123 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ