ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​៤​យ៉ាង​ដែល​ធ្វើ​ឱ្យ​ប្តី​មិន​ចូល​ចិត្ត​ប្រពន្ធ​​បែប​នេះឡើយ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ភរិយា​ដែល​ស្វាមី​មិន​ចូល​ចិត្ត​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ? ១- ប្រពន្ធ​ដែល​មិន​ចូល​ចិត្ត​បោសសម្អាត និង​រៀបចំផ្ទះ នឹង​ធ្វើ​ឲ្យ​ប្តី​មិន​ចូល​ចិត្ត​ឡើយ ព្រោះ​ផ្ទះ​មាន​សភាព​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​គេ​មិន​អាច​រស់នៅ​ជាមួយ​អ្នក​បាន​យូរ​ឡើយ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ភរិយា​ដែល​ស្វាមី​មិន​ចូល​ចិត្ត​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

១- ប្រពន្ធ​ដែល​មិន​ចូល​ចិត្ត​បោសសម្អាត និង​រៀបចំផ្ទះ នឹង​ធ្វើ​ឲ្យ​ប្តី​មិន​ចូល​ចិត្ត​ឡើយ ព្រោះ​ផ្ទះ​មាន​សភាព​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​គេ​មិន​អាច​រស់នៅ​ជាមួយ​អ្នក​បាន​យូរ​ឡើយ​។ ដូចនេះ មិន​ថា​អ្នក​រវល់​មើល​កូន​យ៉ាងណា​ទេ គួរតែ​ឆ្លៀតពេល​បោសសម្អាត​ខ្លះ ទើប​អាច​រក្សា​ចិត្ត​ស្វាមី​បាន​។

២-ភរិយា​ដែល​កើតកូន​រួច មិន​តែងខ្លួន ស្លៀកពាក់​មិន​ដូច​ជា​មនុស្ស ស្លៀកពាក់​អាក្រក់​មើល នោះ​​ប្តី​អ្នក​នឹង​ស្អប់​ខ្លាំង ហើយ​មិន​ចូល​ចិត្ត​នាំ​អ្នក​ចេញ​ក្រៅ​ជាមួយ​គេ​ទេ ព្រោះ​ធ្វើ​ឲ្យ​គេ​អាប់មុខ​មាត់​ខ្លាំង​ណាស់​។

៣-អ្នក​មិន​គួរ​ធ្វើ​ជា​ប្រពន្ធ​ដែល​និយាយ​ដ​ដែរ​ៗ ហើយ​រអ៊ូ​ច្រើន​នោះ​ទេ ព្រោះ​ចរិត​បែប​នេះ គ្មាន​នរណា​ចូល​ចិត្ត​ឡើយ កុំ​ថា​ស្វាមី​របស់​អ្នក​។ ដូចនេះ មានរឿង​អ្វី អ្នក​គួរតែ​និយាយ​តែ​ម្តង​បាន​ហើយ​។

៤-អ្នក​មិន​គួរ​ធ្វើ​ជា​ភរ​យា​ដែល​កាន់​លុយ​ជាប់ មិន​ឲ្យ​ស្វាមី​ចាយ​សូ​ម្បី​តែ​មួយ​សេន​ទេ ព្រោះ​ទ​ង្វើ​បែប​នេះ អាច​រុញ​ប្តី​អ្នក​ឲ្យ​ចាក​ឆ្ងាយ ហើយរ​ត់ទៅ​រក​នារី​ក្រៅ​យ៉ាង​លឿន​ជាទី​បំផុត​។

៥-ការ​មិន​ខ្វាយខ្វល់​នឹង​រឿង​ស្វាមី ចូល​ចិត្ត​ខឹង​ច្រើន​គ្មាន​ហេតុផល មិន​ចម្អិន​ម្ហូបអាហារ ហើយ​តែង​គេង​ជា​និច្ច ខ្ចិ​ល​ខ្លាំង នឹង​ធ្វើ​ឲ្យ​ប្តី​អ្នក​មិន​អាច​បន្ត​រស់នៅ​ជាមួយ​អ្នក​បាន​ឡើយ ព្រោះ​ប្រពន្ធ​ដែល​ល្អ មិន​មាន​ចរិត​បែប​នេះនោះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ