ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ គួរតែ​ទុក​កន្លែង​ណា ទើប​មិន​ធ្វើ​ឲ្យ​អ្នក​អត់​កូន?

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ទុក​ទូរស័ព្ទ​ដែល​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ការ​អត់​មានកូន​។ តើ​មាន​កន្លែង​ណាខ្លះ​ទៅ? ១-ទូរស័ព្ទ​របស់​អ្នក​មិន​គួរ​ដាក់​លើ​ក្បាល​គ្រែ ឬ​ជិត​ខ្លួន​ឡើយ​ក្នុង​ពេល​គេង ព្រោះ​សារធាតុ​វិទ្យុសកម្ម នឹង​អាច​បំផ្លាញ​ខួរក្បាល​អ្នក​យ៉ាង​លឿន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​កើត​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល គេង​មិន​លក់…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ទុក​ទូរស័ព្ទ​ដែល​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ការ​អត់​មានកូន​។ តើ​មាន​កន្លែង​ណាខ្លះ​ទៅ?

១-ទូរស័ព្ទ​របស់​អ្នក​មិន​គួរ​ដាក់​លើ​ក្បាល​គ្រែ ឬ​ជិត​ខ្លួន​ឡើយ​ក្នុង​ពេល​គេង ព្រោះ​សារធាតុ​វិទ្យុសកម្ម នឹង​អាច​បំផ្លាញ​ខួរក្បាល​អ្នក​យ៉ាង​លឿន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​កើត​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល គេង​មិន​លក់ សុ​បិ​ន្ត​ច្រើន ឬ​ជ្រុះ​សក់​ជាដើម​។

២-អ្នក​មិន​គួរ​ដាក់​ទូរស័ព្ទ​លើ​ទ្រូង​អ្នក​ឡើយ ជា​ពិសេស នារី​តែ​ម្តង​។ បើ​អ្នក​ដាក់​ទូរស័ព្ទ​លើ​ទ្រូង នោះ​នឹង​អាច​ប៉ះពាល់​ដល់​បេះដូង​របស់​អ្នក ថែម​ទាំង​អាច​ធ្វើ​ឲ្យ​រដូវ​អ្នក​មក​មិន​ទៀងទៀត​ផង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​កន្លែង​ដែល​ទុក​ទូរស័ព្ទ​របស់​អ្នក​។

៣-ទូរស័ព្ទ គឺ​មិន​គួរ​ស្ពៀយ​នៅ​លើ​ចង្កេះ​អ្នក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​នោះ​ទេ ព្រោះ​វា​អាច​សម្លាប់​មេជី​វិត​ឈ្មោល និង​ញី​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​មិន​គួរ​ទុក​ទូរស័ព្ទ​លើ​ខ្លួន​ទេ ដោយ​គួរតែ​ទុក​រាង​ឆ្ងាយ​ពី​ខ្លួន​បន្តិច ទើប​មិន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ