ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពាក់​ស្បែកជើង​ខុស ​ក៏​អាច​នាំ​សំណាង​​មិនល្អ​ដល់​អ្នក​ដែរ ត្រូវ​ប្រយ័ត្ន

4 ឆ្នាំ មុន

ស្បែកជើង​គឺជា​អ្វី​ៗ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវការ​ជា​និច្ច​។ ដូចនេះ​នៅ​ពេល​ដែល​អ្នកទិញ​មក​ពាក់ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​នាំ​សំណាងអាក្រក់​ដល់​អ្នក​បាន​។ ដូចនេះ​ តើ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នកទិញ​ស្បែកជើង​មក​ពាក់ អ្នក​ត្រូវ​ជ្រើសរើស​ស្បែកជើង​ណា​ដែល​ពាក់​ទៅ​ស្រួល​ជើង​។ នៅ​ពេល​ដែល​អ្នក​ពាក់​ស្បែកជើង​ដែល​ធ្វើ​ឲ្យ​ជើង​ឈឺ…

ស្បែកជើង​គឺជា​អ្វី​ៗ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវការ​ជា​និច្ច​។ ដូចនេះ​នៅ​ពេល​ដែល​អ្នកទិញ​មក​ពាក់ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន វា​អាច​នាំ​សំណាងអាក្រក់​ដល់​អ្នក​បាន​។ ដូចនេះ​ តើ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នកទិញ​ស្បែកជើង​មក​ពាក់ អ្នក​ត្រូវ​ជ្រើសរើស​ស្បែកជើង​ណា​ដែល​ពាក់​ទៅ​ស្រួល​ជើង​។ នៅ​ពេល​ដែល​អ្នក​ពាក់​ស្បែកជើង​ដែល​ធ្វើ​ឲ្យ​ជើង​ឈឺ ឬ​មិន​ស្រួល នោះ​លាភ​សំណាងល្អ​ៗ​របស់​អ្នក​នឹង​ចាប់ផ្តើម​រត់​បន្តិច​ម្តង​ៗ​។

ស្បែកជើង​អ្នក​ត្រូវ​តែ​ជ្រើសរើស​ទៅ​តាម​កម្មវិធី​ផ្សេង​ៗ ដោយ​កម្មវិធី​សំខាន់ អ្នក​ត្រូវ​ជ្រើសរើស​ទៅ​តាម​ពណ៌​សំណាង​របស់​អ្នក ទើប​អ្នក​ដទៃ​មិន​ធ្វើបាប​អ្នក​បាន​។

នៅ​ពេល​ដែល​ខ្សែ​ស្បែកជើង​អ្នក​ដាច់ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ភ្លាម ព្រោះ​ទុក​យូរ វា​អាច​នាំ​សំណាង​អាក្រក់​ដល់​អ្នក​។

អ្នក​មិន​គួរ​ពាក់​ស្បែកជើង​ចាស់​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​ទិញ​ស្បែកជើង​ចាស់​មក​ពាក់​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្នេហា និង​ការងារ​របស់​អ្នក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ