ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរៈបុរស​កណ្តុរ​ជាង​២០​ក្បាល​ឡើង​យន្តហោះ​មក​កម្ចាត់​មីន​នៅ​កម្ពុជា

4 ឆ្នាំ មុន

កណ្តុរ​ជាង​២០​ក្បាល​ទៀត​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​កម្ចាត់​មីន បន្ទាប់​ពី​វា​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​អាហ្វ្រិក ។ អង្គការ​អា​ប៉ូ​ប៉ូ ​( APOPO) ដែល​បណ្តុះបណ្តាល​កណ្តុរ​នេះ​បាន​ឲ្យ​ដឹង​ថា កណ្តុរ​ចំនួន​២៤​ក្បាល​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​តង់​ហ្សា​នី កាលពី​ខែតុលា…

កណ្តុរ​ជាង​២០​ក្បាល​ទៀត​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​កម្ចាត់​មីន បន្ទាប់​ពី​វា​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​អាហ្វ្រិក ។ អង្គការ​អា​ប៉ូ​ប៉ូ ​( APOPO) ដែល​បណ្តុះបណ្តាល​កណ្តុរ​នេះ​បាន​ឲ្យ​ដឹង​ថា កណ្តុរ​ចំនួន​២៤​ក្បាល​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​តង់​ហ្សា​នី កាលពី​ខែតុលា ហើយ​វា​បាន​មក​ដល់​កម្ពុជា​ហើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ឡើង​យន្តហោះ​មក​កម្ពុជា កណ្តុរ​ទាំងនោះ​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់​រយៈពេល​៩​ខែ ដើម្បី​ឲ្យ​មាន​ជំនាញ​រក​មីន​នៅ​កម្ពុជា ។

មុន​ពេល​វា​មក​កម្ពុជា គេ​ក៏​បាន​ធ្វើការ​ពិនិត្យ​សុខភាព​វា​ផង​ដែរ ដើម្បី​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​និង​បង្ក​ការ​ឆ្លង​រោគ​បាន ។ សរុប​ទាំង​កណ្តុ​រម​កជើង​នេះ​ទៀត កម្ពុជា​មាន​កណ្តុរ​រក​មីន​ចំនួន​៥០​ក្បាល​ហើយ ។ នេះ​ពិតជា​មិនធម្មតា​មែន ដែល​កណ្តុរ​ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​ចេះ​រក​មីន ហើយ​វា​ក៏​បាន​រួមចំណែក​ជួយ​ដល់​កម្ពុជា​ដែល​នៅ​មាន​មីន​ច្រើន​បន្សល់​ដោយ​សង្គ្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ