ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែនទេ ឮថា សូ​គ្រា​សមាន​ឥទ្ធិពល​ចំពោះ​ស្ត្រី​​ពេល​កំពុង​មាន​ផ្ទៃពោះ

4 ឆ្នាំ មុន

សូ​គ្រាស​ គឺជា​បាតុភូត​មួយ​ដែល​ព្រះអាទិត្យ ផែនដី និង​ព្រះ​ច័ន្ទ ​ស្ថិត​ក្នុង​ខ្សែ​បន្ទាប់​ស្របគ្នា​មួយ ដែល​យើង​អាច​មើលឃើញ​ព្រះអាទិត្យ​គង​លើ​ព្រះ​ច័ន្ទ​ពី​ផែនដី​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ទស្សនៈ​របស់​វិទ្យាសាស្ត្រ​និយាយ​ថា មនុស្ស​ជា​ច្រើន​មាន​ជាប់​ទាក់ទង​គ្នា​នឹង​ទីតាំង​ភូមិសាស្ត្រ​នៃ​ផែនដី តារាសាស្ត្រ…

សូ​គ្រាស​ គឺជា​បាតុភូត​មួយ​ដែល​ព្រះអាទិត្យ ផែនដី និង​ព្រះ​ច័ន្ទ ​ស្ថិត​ក្នុង​ខ្សែ​បន្ទាប់​ស្របគ្នា​មួយ ដែល​យើង​អាច​មើលឃើញ​ព្រះអាទិត្យ​គង​លើ​ព្រះ​ច័ន្ទ​ពី​ផែនដី​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ទស្សនៈ​របស់​វិទ្យាសាស្ត្រ​និយាយ​ថា មនុស្ស​ជា​ច្រើន​មាន​ជាប់​ទាក់ទង​គ្នា​នឹង​ទីតាំង​ភូមិសាស្ត្រ​នៃ​ផែនដី តារាសាស្ត្រ ព្រមទាំង​សុខភាព​។

ទំនៀមទម្លាប់​ជា​ច្រើន​នៅ​តែ​យល់​ថា សូ​គ្រាស ​គឺជា​រឿង​អាក្រក់​សម្រាប់​មនុស្សជាតិ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ម្តង ហើយ​វា​ក៏​មាន​ជំនឿ​មិន​ត្រឹមត្រូវ និង​អបិយ​ជំនឿ​ជា​ច្រើន​ជុំវិញ​ព្រឹត្តិការណ៍​មួយ​ នេះ​។ ជាក់ស្តែង សម្រាប់​ប្រទេស​ឥណ្ឌា​វិញ មនុស្ស​ជា​ច្រើន​ជឿ​ថា រាល់​អាហារ​ទាំងអស់​ដែល​ច​ម្អិ​ន ខណៈ​ពេល​ដែល​កំពុង​មាន​សូ​គ្រាស​អាច​ក្លាយទៅជា​ថ្នាំពុល​បាន ដូច្នេះ​មនុស្ស​ជា​ច្រើន​មិន​ញ៉ាំ​អាហារ​ក្នុង​ពេល​នេះ​ឡើយ​។

ចំពោះ​សូ​គ្រាស និង​ការ​មាន​ផ្ទៃពោះ​វិញ​ក៏​ច្រើន​តែ​ទាក់ទង​គ្នា​ដែរ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរ​ដឹង​ថា ​តើ​វា​ប៉ះពាល់​អ្វី​ដល់​រាង​កាយ និង​កូន​ក្នុង​ផ្ទៃ​ផង​?

សម្រាប់​ប្រជាជន​ឥ​ណ្ឌា ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេង​ៗ ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​នៅ​ក្នុង​ផ្ទៃក្នុង​ពេល​មាន​សូ​គ្រាស​។ ជំនឿ​ដ៏​ពេញ​និយម​មួយ​នេះ​ចង់​និយាយ​ថា សូ​គ្រា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​ក្នុង​ផ្ទៃ​បាន​។ វា​ត្រូវ​បាន​គេ​គិត​ថា សូ​គ្រា​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​​របស់​ទារក តាម​រយៈ​ការ​ធ្វើ​ឲ្យ​ខូចដៃ​ជើង ឆែបមាត់ ឬ​មាន​ស្នាម​ខ្នៅ​ពី​កំណើត​ក៏​មាន​ដែរ​។

ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​គេ​រក​ឃើញ ឬ​បញ្ជាក់​ពី​វិទ្យាសាស្ត្រ​នៅឡើយ​ទេ​។ តាម​ពិត​​ទៅ អ្នក​សិក្សា​អំពី​ភព និង​អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា វា​គឺជា​រឿង​ដែល​ខុស​មួយ​រយ​ភាគ​រយ​​តែ​ម្តង​។ ពួក​គេ​គ្រាន់តែ​បញ្ជាក់​ថា គ្រប់​គ្នា​ដែល​មាន​គម្រោង​មើល​សូ​គ្រា​ត្រូវ​តែ​ប្រាកដ​ថា មាន​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​សម្រាប់​មើល​សូ​គ្រា ​ដើម្បី​បង្ការ​ការ​ខូច​ភ្នែក​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ