ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រធាន​ក្រុ​ុ​ម​ហ៊ុន​ជាប់ចោទ​ឆបោក​ពលករទៅ​កូរ៉េ​និង​អា​រ៉ាប់​រួម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ប្រធាន​ក្រុមហ៊ុន​មួយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ពី​ការ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​អា​រ៉ាប់​អេ​មី​រ៉េ​ត។ ជន​នេះ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ប្រធាន​ក្រុមហ៊ុន​មួយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ពី​ការ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​អា​រ៉ាប់​អេ​មី​រ៉េ​ត។

ជន​នេះ​ឈ្មោះ ប៉ែន សុខ ភេទ​ប្រុស អាយុ​៣៥ឆ្នាំ ជា​គ្រូបង្រៀន​ផង និង​ជា​ប្រធាន​ក្រុមហ៊ុន​ផង មាន​ទី​លំនៅ​ផ្ទះ​លេខ​D២២ ផ្លូវ​បេតុង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​មន្ត្រី​សមត្ថ​កិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ចំនួន​៥៣​នាក់​មក​ពី​ខេត្ត​ព្រៃវែង តាកែវ ពោធិ៍សាត់ ស្វាយ​រៀង កំពង់ចាម បន្ទាយ​មាន​ជ័យ កំពង់​ឆ្នាំង កំពង់ធំ និង​រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដោយ​ចោទ​ប្រកាន់​មណ្ឌល​បណ្តុះបណ្តាល​ភាសា​កូរ៉េ​ចំនួន​៤ ដែល​បាន​ជ្រើសរើស​និង​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង និង​អា​រ៉ាប់​អេ​មី​រ៉េ​ត​ដោយ​ខុសច្បាប់ ។

ទោះជា​យ៉ាងណា មណ្ឌល​បណ្តុះបណ្តាល​ភាសា​កូរ៉េ​ទាំង​៤​នេះ មាន​មណ្ឌល​មួយ​ឈ្មោះ មណ្ឌល​បណ្តុះ​បណ្តាល​ភាសា​កូរ៉េ​សាំ​សុ​៊​ង ដែល​មានឈ្មោះ ប៉ែន សុខ ជា​ប្រធាន និង​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ ឯ​មណ្ឌល​បណ្តុះបណ្តាល​ភាសា​កូរ៉េ​ចំនួន​៣​ទៀត មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ទេ ។

ក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា ក្រោយ​ពេល​ជ្រើសរើស​បាន​ពលករ​ហើយ នាយក​និងប្រធាន​គ្រប់គ្រង​មណ្ឌល​ទាំង​៤ បាន​យក​ប្រាក់​ពីប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ពី​១.៥០០​ទៅ​៣.០០០ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​មួយ​ចំនួន​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​អា​រ៉ាប់​អេ​មី​រ៉េ​ត​រួច​ហើយ និង​មួយ​ចំនួន​ទៀត​ត្រៀម​បញ្ជូន​ចេញ។

ដោយសារ​ការ​បើក​មណ្ឌល​បណ្តុះបណ្តាល​នេះ​ពុំ​មានច្បាប់​អនុញ្ញាតិ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយ​ថែម​ទាំង​ត្រូវ​ថៅកែ​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​ទៀត​នោះ ទើប​ក្រុម​ពលករ​ទាំងនោះ​ទាមទារ​មក​កម្ពុជា​វិញ និង​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ដែល​ជា​មណ្ឌល​បណ្តុះបណ្តាល​ទាំង​៤​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​គឺ​ឈ្មោះ ប៉ែន សុខ​នេះ ឯ​៤​ទៅ​៥​នាក់​ទៀត​កំពុង​គេចខ្លួន ។ ជនសង្ស័យ​រង​នូវ​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ​ចំនួន​៥៣​នាក់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ១៦​​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រូបភាព​អូស​ទាញ​ជ្រើសរើស​ពលករ​នាំ​ទៅ ធ្វើការ​នៅ​សា​ធារណរដ្ឋ​កូរ៉េ និង​អា​រ៉ាប់​អេ​មី​រ៉េ​ត ៕

អត្ថបទសរសេរ ដោយ