Juventus លេងហើយ ខ្សែបម្រើម្នាក់បូកលុយ៦០លានដូរយក Pogba
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៅក្របខណ្ឌ Serie A ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ប្រាក់ចំនួន ៦០លានអឺរ៉ូ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៅក្របខណ្ឌ Serie A ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ប្រាក់ចំនួន ៦០លានអឺរ៉ូ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៅក្របខណ្ឌ Serie A ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ប្រាក់ចំនួន ៦០លានអឺរ៉ូ បូកជាមួយនឹងកីឡាកររបស់គេម្នាក់ទៀត ដល់ក្រុមបិសាចក្រហម Manchester United ដើម្បីទិញយក Paul Pogba នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
បើទោះបីជាលោក Ole Gunnar Solskjaer បានច្រានចោលព័ត៌មានថា Paul Pogba នឹងចាកចេញនៅខែមករានេះក៏ដោយ ក៏នៅពេលនេះការរាយការណ៍ពីខាងអេស្ប៉ាញ និង អ៊ីតាលីបានលើកឡើងថា Pogba នៅតែអាចចាកចេញ។
ការបោះពុម្ពផ្សាយរបស់អ៊ីតាលី Tuttosport បានអះអាងថា ម្ចាស់ជើងឯក Serie A ចង់នាំ Pogba ត្រឡប់ទៅកាន់ទីក្រុង Turin វិញនៅដើមខែក្រោយ ជាជាងនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីចៀសវាងការប្រជែងជាមួយ Real Madrid និង Paris Saint-Germain ។
របាយការណ៍បន្ថែមថា Juventus សុខចិត្តជះប្រាក់ ៦០លានអឺរ៉ូ និង ខ្សែបម្រើ Emre Can ដែលមិនសប្បាយចិត្តនឹងកង្វះពេលវេលាលេងហ្គេមចាប់តាំងពីលោក Maurizio Sarri ឡើងកាន់តំណែង។ តាមរបាយការណ៍របស់ Juventus ក៏បានឃ្លាំមើលខ្សែការពារ Leandro Paredes របស់ PSG ផងដែរសម្រាប់កិច្ចព្រមព្រៀងដោះដូរជាមួយ Can ប៉ុន្តែក្លិបចង់បាន Pogba ។
ចែករំលែកព័តមាននេះ