ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Giroud រអ៊ូ​ថា​មិន​ស្រួល​ពេល​នៅ Chelsea

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​ឆ្នើម​របស់​ក្រុម​តោ​ខៀវ Chelsea ម្នាក់​បាន​បង្ហើប​ថា​គាត់​អាច​នឹង​រក​កន្លែង​ជ្រកកោន​ថ្មី​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Olivier…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ជាមួយនឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​ឆ្នើម​របស់​ក្រុម​តោ​ខៀវ Chelsea ម្នាក់​បាន​បង្ហើប​ថា​គាត់​អាច​នឹង​រក​កន្លែង​ជ្រកកោន​ថ្មី​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Olivier Giroud បាន​ក្លាយជា​ខ្សែប្រយុទ្ធ​ជម្រើស​ទី​៣ របស់​ក្រុម​តោ​ខៀវ នៅ​ពីក្រោយ Tammy Abraham និង Michy Batshuayi ចាប់តាំងពី​លោក Frank Lampard បាន​កាន់កាប់ ។ ជា​លទ្ធផល​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ អាច​សម្លឹង​មើល​កន្លែង​ផ្សេង​ទៀត ដែល​អាច​ផ្តល់​ពេល​ប្រកួត​ឱ្យ​បាន​ច្រើន​ជាង​នេះ ជា​ពិសេស​ស្រប​ពេល​ជាមួយនឹង​ការ​ចាប់ផ្តើម ការ​ប្រកួត​ដណ្តើម​ពាន European Championships ឆ្នាំ​២០២០ នៅ​ចុងរដូវ​កាល​នេះ​។

Oliver Giroud បាន​ប្រាប់​សារព័ត៌មាន Le Dauphine Libere ថា​៖ «​វា​នឹង​ពិបាក​ក្នុង​ការ​លេង​ឱ្យ Chelsea​។ ខ្ញុំ​នឹង​ជជែក​ជាមួយ​គ្រូបង្វឹក​។ ឱកាស​គឺ​នឹង​មានការ​ផ្លាស់​ប្តូរ ពីព្រោះ​ខ្ញុំ​មិន​ត្រូវ​បាន​គេ​ឱ្យ​លេង​គ្រប់គ្រាន់​នោះ​ទេ​»​។

ជើង​ខ្លាំង​បារាំង​បន្ត​ថា​៖ «​សម្រាប់​ពេល​នេះ​ខ្ញុំ​ជា​កីឡាករ​របស់​តោ​ខៀវ​។ ខ្ញុំ​នៅ​តែ​មានការ​ប្រកួត​ខ្លះ​ដើម្បី​លេង មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក នៅ​ថ្ងៃ​ទី​១ ខែមករា ខាង​មុខ​នេះ ។ បន្ទាប់​មក​យើង​នឹង​អង្គុយ​ស្វែងរក​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​។ ក្លិប​នៅ​បារាំង​អាច​ជា​កន្លែង​សុខ​ស្រួល​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម Inter Milan ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទិស​ដៅ​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​កីឡាករ​បារាំង​រូប​នេះ ខណៈ​ពេល​ដែល​ក្រុម​២​ទៀត​នៅ Premier League ក៏​មានការ​ចាប់អារម្មណ៍​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ