ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ទើប​ម៉ែឪ​ដឹង​ថា កូន​ៗ​ជា​អ្នក​បង្ហោះ​ម៉ូតូ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៩ តាម​បទបញ្ជា​របស់​លោក​ឧត្ត​សេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​និង​ចរាចរណ៍ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៩ តាម​បទបញ្ជា​របស់​លោក​ឧត្ត​សេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​និង​ចរាចរណ៍ក្រុង​សិរី​សោភ័ណ បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​បាន​៧​នាក់ នៅ​លើ​ផ្លូវជាតិ​លេខ​៥៦ A ពី​អាង​ម្កាក់ ក្នុងភូមិ​ម្កាក់ មក​ដល់​ផ្លួ​វ​៧​មក​រា ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដែល​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នេះ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្មេង​ទំនើង​ទាំង​៧​នាក់​នេះ គឺ​មានឈ្មោះ ខួច បូ​រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ដី​ឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ជា​អ្នក​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ និង​៦​នាក់​ផ្សេង​ទៀត​ជា​អ្នក​ហែហម​និង​ការពារ​ក្រែង ឈ្មោះ ខួច បូ​រី ដួល​ម៉ូតូ​ប្រកាច់​ជួយ​រារាំង​មិន​ឲ្យ​មាន​ម៉ូតូ​ឬ​រថយន្ត​មក​ជាន់​ថែម ។

អ្នក​ហែហម​ទាំង​៦​នាក់​នោះ​មានឈ្មោះ ឈួ​ន ហាវ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ដី​ឡូត៍ សង្កាត់​កំពង់​ស្វាយ​។ ឈ្មោះ ចាន់ ណា​រិ​ទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ឈ្មោះ ចាន់ អា​រុណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ឈ្មោះ រឿង សុ​ធឿ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ទាំង​៣​នាក់​នេះ​នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ។ ឈ្មោះ ញ៉ែ​ម លឹ​ម​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ឈ្មោះ អ៊ា​ម លី​សៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទាំង​២​នាក់ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ និង​ដកហូត​ម៉ូតូ​ធ្វើ​សកម្មភាព​ចំនួន​៤​គ្រឿង ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ន សំ​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ថា គួរ​ណាស់​តែ​ពួក​គេ​យក​ពេលវេលា​ដែល​បង្ហោះ​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​អ្នក​ដទៃ មក​ជួយ​កិច្ច​ការងារ ឪពុក​ម្តាយ​ឬ​ក៏​រៀនសូត្រ បែរជា​យក​កិត្តិយស​មក​ជាន់ឈ្លី​ចោល​ទៅ​វិញ ។ លោក​ថ្លែង​ថា នេះ​គឺជា​លើក​ទី​១ តែ​កុំ​ឲ្យ​មាន​ជា​លើក​ទី​២​ទៀត ប្រសិនបើ​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​តាម​ច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ ចំពោះ​អាណាព្យាបាល​គឺ ពួក​គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​កូន​ៗ​របស់​គាត់ ដែល​គាត់​ខិតខំ​រក​លុយ​ឲ្យ​កូន​រៀន​សូត ្រ​បាន​ចំណេះដឹង​ដើម្បី​កសាង​អនាគត​ទៅ​ថ្ងៃ​មុខ បែរជា​ពួក​គេ​យក​ពេលវេលា​សិក្សា​ទៅ​បង្ហោះ​ម៉ូតូ ។ ម៉ែឪ​ថា​ប្រសិនបើ​សមត្ថកិច្ច​មិន​ចាប់​បាន​ទេ​នោះ ពួក​គាត់​ក៏​មិន បានដឹង​ពី​សកម្មភាព​របស់​កូន​ៗ​គាត់​ដែរ ព្រោះ​បាន​ត្រឹមតែ​ដឹង​ថា​ពួក​គេ​មក​សាលារៀន​តែ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ