ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Iniesta ខិត​ជិត​ផ្លាស់​ទៅ​ក្លិប​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​តារា​ឆ្នើម​របស់​ក្លិប FC Barcelona លោក Andres Iniesta…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​តារា​ឆ្នើម​របស់​ក្លិប FC Barcelona លោក Andres Iniesta បាន​លេង​នៅ​ប្រទេស​ជប៉ុន​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​វា​ហាក់ដូចជា​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​នឹង​ទៅ​លេង​នៅ​ក្លិប​មួយទៀត សម្រាប់​ឆ្នាំ​ក្រោយ​នេះ​។

បន្ទាប់​ពី​ចាក​ចេញពី​ក្លិប​យក្ស​កា​តា​ឡាន់​នៅ​ឆ្នាំ​២០១៨ កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​ទៅ​លេង​ឱ្យ​ក្លិប​ល្បីឈ្មោះ​នៅ​ជប៉ុន Vissel Kobe កាលពី​ឆ្នាំ​មុន ។ ទោះបីជា​មាន​កុងត្រា ដែល​នៅ​មាន​ប្រសិទ្ធភាព​រហូត​ដល់​ឆ្នាំ​២០២១ ក៏​ដោយ ក៏​លោក Juan Sebastian Veron ដែល​ជានា​យក​ក្លិប Estudiantes de La Plata បាន​លើ​ឡើង​ថា លោក​កំពុង​តែ​និយាយ​ចរចារ​ជាមួយនឹង Iniesta សម្រាប់​ការ​មក​លេង​នៅ​ក្លិប​របស់​លោក​។

Veron បាន​ប្រាប់​សារព័ត៌មាន La Oral Deportiva ថា​៖ «​ថ្ងៃនេះ​យើង​មិន​ទាន់​អាច​ហៅ​ការ​ជួប​គ្នា​ជាមួយនឹង Iniesta ជា​ការ​ចរចារ​បាន​នៅឡើយ​ទេ​។ វា​ត្រឹមតែ​ជា​ការ​និយាយ​គ្នា​ប៉ុណ្ណោះ​។ ការ​ទិញ​យក Iniesta មក​លេង​នៅ​ក្លិប គឺជា​អ្វី​ដែល​យើង​មិន​អាច​ភ្លេច​បាន បើ​ទោះបីជា​មានរឿង​អ្វី​ក៏​ដោយ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ