ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marcos Rojo និង Nemanja Matic ត្រៀម​រើ​ខោអាវ​ចេញពី​បិសាច​ក្រហម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រាប់​កីឡាករ​ពីរ​នាក់​ថា​ពួក​គេ​មាន​សេរីភាព​ក្នុង​ការ​ចាកចេញ​នៅ​ពេល​ឆ្នាំ​ថ្មី​ខាង​មុខ​។ យោង​តាម​សារព័ត៌មាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ក្រុម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រាប់​កីឡាករ​ពីរ​នាក់​ថា​ពួក​គេ​មាន​សេរីភាព​ក្នុង​ការ​ចាកចេញ​នៅ​ពេល​ឆ្នាំ​ថ្មី​ខាង​មុខ​។

យោង​តាម​សារព័ត៌មាន Daily Mirror បានឱ្យ​ដឹង​ថា ខ្សែបម្រើ Nemanja Matic និង ខ្សែការពារ Marcos Rojo ត្រូវ​បាន​គេ​ប្រាប់​ថា ពួក​គេ​អាច​ចាក​ចេញពី​បិសាច​ក្រហម​នៅ​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ដំណើរការ ។

វា​ត្រូវ​បាន​គេ​អះអាង​ថា កីឡាករ​អន្តរជាតិ​ស៊ែ​ប៊ី​និង​អា​ហ្ស​ង់​ទី​ន មិន​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​អ្នកចាត់ការ Ole Gunnar Solskjaer ទេ ដែល​មើលទៅ​ដូច​ជា​ច្បាស់​នៅ​រដូវ​កាល​នេះ​។ ខណៈ​ពេល​ដែល Rojo បាន​បង្ហាញខ្លួន​ត្រឹមតែ ៩​ដង​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​រហូត​មក​ដល់​ពេល​នេះ​។ ចំណែកឯ Matic ទើបតែ​បង្ហាញខ្លួន​បាន ៧​ដង​ប៉ុណ្ណោះ ។ កីឡាករ​ស៊ែ​ប៊ី​ត្រូវ​បាន​គេ​ជឿជាក់​ថា ត្រូវ​បាន​ក្លិប​ច្រើន​ជាង​មួយ​មក​ពី Premier League ចង់បាន ខណៈ​ដែល Rojo បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ក្លិប​ជា​ច្រើន​ពី​ក្រៅ​ស្រុក ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ