ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* អត់សង​ចិញ្ចៀន

នារី​ជា​មិត្ដសំលាញ់​២​នាក់​ជួប​គ្នា​ដោយ ចៃដន្យៈ
-​នែ គំរោង​រៀប​ការ​របស់​ឯង​ដល់​ណា ហើយ?
-​ពួក​យើង​រំសាយ​ហើយព្រោះ​មើលឃើញ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន ។

  • អត់សង​ចិញ្ចៀន
  • នារី​ជា​មិត្ដសំលាញ់​២​នាក់​ជួប​គ្នា​ដោយ ចៃដន្យៈ
    -​នែ គំរោង​រៀប​ការ​របស់​ឯង​ដល់​ណា ហើយ?
    -​ពួក​យើង​រំសាយ​ហើយព្រោះ​មើលឃើញ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន ។
    -​ចុះ​ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ​នោះ​ឯង​សង ឱ្យ​គេ​វិញ​ហើយ​នៅ?
    -​គ្នា​អត់​សង​ទេ គ្នា​គ្រាន់តែ​អស់​មនោស​ញ្ចេ​ត​នា​ជាមួយ​គាត់​ប៉ុណ្ណោះ ដោយឡែកមនោសញ្ចេតនា​ជាមួយ​ចិញ្ចៀនពេជ្រ​នៅ ពេញ​ដដែល​៕

    • អ្នក​ខ្ជិល​ជាងគេ

    ឪពុក​សួរ​កូនប្រុស​តូច ៖
    -​ក្នុង​ថ្នាក់​កូន អ្នក​ណា​ខ្ជិល​ជាងគេ ?
    -​ខ្ញុំ​អត់​ដឹង​ទេប៉ា ។
    -​ប៉ា​គិត​ថា កូន​គួរតែ​ដឹង ។ កូន​នឹក​វិញមើល ពេល​គេ​ទាំងអស់​គ្នា​ផ្ចិតផ្ចង់​សរសេរមេរៀន តើ​អ្នក​ណា​គិតតែ​អង្គុយ​ស្ងៀម សំលឹង​ចេញ​ក្រៅ ។
    -​អូ ខ្ញុំ​នឹកឃើញ​ហើយ គឺ​លោកគ្រូ​ប្រចាំ ថ្នាក់ ៕

    • ខ្សោយតែ​ចំណេញ

    អ្នកគ្រូ​ប្រាប់​ឪពុក​របស់​សិស្ស​ម្នាក់
    -​កូនប្រុស​លោក​ខ្សោយ​វិជ្ជាភូមិ​សាស្ដ្រមែនទែន ។
    ឮ​ដូច្នេះ​បុរស​នោះ​សើច​សប្បាយ ៖
    -​កូន​ខ្ញុំ​ខ្សោយ​វិជ្ជាភូមិ​សាស្ដ្រ​ជា​ការប្រសើរ​សំរាប់​ខ្ញុំ ។ វា​មិន​អាច​រក​ឃើញ​លុយខ្ញុំ​លាក់​ទេ ៕

    • បង្ហាត់តោ

    បុរស​ពីរ​នាក់​រក​ការងារ​ធ្វើ​មិន​បាន​ក៏អង្គុយ​ពិគ្រោះគ្នា ។ បុរស​ទី​មួយ​បញ្ចេញយោបល់ ៖
    -​មើលទៅ​ការងារ​ដែល​អាច​រកបានសំរាប់​ខ្ញុំ​ប្រហែលជា​ការ​បង្ហាត់​តោ។ ថ្ងៃស្អែក​ខ្ញុំ​សាកល្បង​ទៅ​រោង​សៀ​ក​សុំ​គេ​បង្ហាត់ តោ​ម្ដង​មើលគេ​ប្រកែក​ឬ​អត់?
    -​បង​ឯង​ចេះ​របៀប​បង្ហាត់​តោ​ដែរ​ឬ?
    -​គ្រាន់តែ​បង្ហាត់​តោ​មានអី​ពិបាក​។
    -​បើ​បង​ឯង​និយាយ​អ៊ីចឹង ខ្ញុំ​សុំ​សួរ​បន្ដិច​។ ពេល​សត្វ​តោ​ហក់​មក​ប្រុង​សង្គ្រប់​បង​ឯង តើដោះស្រាយ​យ៉ាងម៉េច​សំរាប់​ស្ថានភាព​បែប នេះ?
    -​ខ្ញុំ​ត្រូវ​យក​សាច់​មួយ​ដុំ​ធំ​បោះ​ឱ្យ​វា។
    -​ចុះបើ​វា​មិន​រវល់​នឹង​ដុំ​សាច់​នោះ ហើយបន្ដ​សំរុក​មក​ដដែល?
    -​ខ្ញុំ​នឹង​ប្រើ​រំពាត់​ស្បែក​វាត់​ឱ្យ​ខ្លាំង​ចូលមុខ​វា ។
    -​ចុះបើ​វា​ចាប់​រំពាត់​បាន កញ្ឆក់​របូត​ពី​ដៃ បង​ឯង?
    -​ខ្ញុំ​នឹង​កញ្ឆក់​កាំភ្លើង​បាញ់​វា ។
    -​ឧបមា​ពេល​នោះ​ស្រាប់តែ​កាំភ្លើង​មិន ផ្ទុះ?
    -​ខ្ញុំ​នឹង​ស្រវា​លាមក​គប់​ដាក់​មុខ​វា​។
    -​ចុះបើ​ក្នុង​ទ្រុង​អត់​មាន​លាមក?
    -​បង​ឯង​ល្ងង់​ម្ល៉េះ មនុស្ស​យើង​ភ័យ​ពេកមុខជា​ព្រួស​ចេញ​ហើយ​។ ខ្ញុំ​ក៏​អ៊ីចឹង​ដែរ  គ្រាន់តែ​របស់ខ្ញុំ​…​ប្រើ​មិន​អស់​ផង​ទេ​៕