ពលរដ្ឋខ្មែរ​ជាច្រើន​នាក់ត្រូវទាហាន​ថៃដេញឱ្យ​ចេញពីប្រទេស ​និងបាញ់សម្លាប់​មួយចំនួន


ខេត្ត​ប៉ៃ​លិន​ ៖ ​នៅក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅនេះ​ គេសង្កេត​ឃើញ​ប្រជាពល​ករខ្មែរ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់ ត្រូវ​បាន​តម្រួត​ថៃ​យករថយន្ត​ដឹកចេញ​ពីប្រទេស​របស់គេ​​ ដោយ​ឆ្លង​ដែន​មក​កម្ពុជា​វិញ យ៉ាង​ច្រើ​នគួរ​ឱ្យកត់​សម្គាល់ ជាក់​ស្តែង​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ ក្នុង​ភូមិ​ស្ទឹងកាច់​ ស្រុក​សាលា​ក្រៅ​ មាន​ប្រជា​ពលករ​ខ្មែរ​រាប់​រយនាក់​ឆ្លង​ដែ​នមកខ្មែរ​វិញ​យ៉ាង ប្រញាប់​ប្រ​ញា​ល់​ ​និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង​ ដោយ​នាំគ្នា​ចេញ​មក​បន្ត​បន្ទាប់ ​ កាល​ពីវេលា​ម៉ោង១០ ​និង៣០​នាទី​ព្រឹក​ថ្ងៃទី១១​ ខែមិថុនា​ ២០១៤ ។

ប្រភព័ត៌​មាន​ពីស្រ្តី​ម្នាក់​ ឈ្មោះ ​ជាម​ ស្រីពៅ​ អាយុ៣៥​ឆ្នាំ ​មានប្តី ​ឈ្មោះ ​មុំ ​ធឿន ​អាយុ​៣៦ឆ្នាំ​ រស់​នៅ​ភូមិ ​ម្រះព្រៅ​​ ឃុំជ្រៃ ស្រុក​មោង​ឫស្សី​ ខេត្តបាត់​ដំបង​ បាន​រៀបរា​ប់ឱ្យ​ដឹង​ថា គា​ត់ធ្វើការ​នៅ​ក្នុង​ខេត្តរ៉ាក់​យ៉ង ​ជាប់​នឹង​សមុទ្រ​ថៃ ដោយ​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ជាកម្មក​រសំណង់​អស់​រយៈ​ពេល​៦ខែ​កន្លង​មក​ហើយ ​។​ នៅ​មុន​ថ្ងៃកើត​ហេតុ ​មាន​ទាហាន​ថៃ ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ឆែក​ឆេរ​នៅ​តាម​បន្ទប់ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​ ដោយ​យក​កាំ​ភ្លើង​ភ្ជង់​ ពួកគាត់​ទាំង​អស់​គ្នា បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​រត់គេ​នឹងបាញ់​សម្លាប់​យ៉ាង​សាហាវព្រៃ​ ផ្សៃជា​ទីបំផុត ​ ។ ពេល​នោះ​គាត់​នៅ​ក្បែរ​ព្រៃ​គ្រាន់​តែឮ​សូរ​សន្ធឹក​រថយ​ន្ត ​របស់​ទាហាន​ថៃ​មកដ​ល់ ​ក៏នាំ​គ្នារត់​ចូល​ទៅក្នុង​ព្រៃ​បាត់​ស្រ​មោល ​ចំណែក​ប្តី​របស់​គាត់​ដែល​ធ្វើការ​នៅ​កន្លែង​ក្បែរ​គា​ត់​ក៏រត់​គេច​ខ្លួន​ចូល​ក្នុងព្រៃ​ជ្រៅដែរ​ ហើយ​​ពួកគាត់​ទាំងពីរ​នាក់​ក៏បា​នបែក​គ្នា ​។ ​

គាត់​បន្តទៀត​​ថា មូល​ហេតុ​ដែល​ទាហាន​ថៃ​ចុះទៅ​ឆែក​ឆេរ​នៅតាម​បន្ទប់​ស្នាក់​នៅរ​បស់​ពួកកម្មករ​ខ្មែរ​នៅប្រ​​ទេស​ថៃ ដោយ​សារ​គេ​ចោទ​ថាខ្មែរ​យើង​លាក់​អាវុធ​ដើម្បី​ចូល​រួមធ្វើ​បាតុកម្ម​ជាមួយ​ប្រជាព​លរ​​ដ្ឋថៃ កាលពី៤​ទៅ៥ថ្ងៃមុន​ ។ ដូច្នេះ​ហើយ ទើប​ទាហា​នថៃដើរ​ចូល​ឆេកឆេរ​គ្រប់​បន្ទាប់ ​ និងគ្រប់ទី​កន្លែង​ទាំង​អស់ បើសិន​ជាចូល​ទៅក្នុង​បន្ទប់​ណា​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​បិទ​ទ្វារ​ជាប់ ​ពេល ពួក​គេគោះ​មិនព្រម​បើក នោះពួក​គេបាន​បាញ់ទំលុះ​ទ្វារ ​និងសម្លាប់​ខ្មែរយើង​ចោល ដូចជា​ក្នុង ករណី​ពីរ​នាក់​ប្តីប្រ​ពន្ធ​ បានបិ​ទទ្វារ​បន្ទប់​ជាប់ លុះ​ដល់​ទាហាន​ថៃ​ទំលុះ​ទ្វារចូល​បាន​ក៏បានបា​ញ់ប្រពន្ធ ​បណ្តាល​ឱ្យស្លាប់ ហើយ​ពេល​ប្តី​ឃើញ​ប្រ​ពន្ធ​ត្រូវទាហាន​ថៃបាញ់​ក៏ស្ទុះទៅ​ឱប​ក៏ ត្រូវ​ទាហាន​ថៃបាញ់​សម្លាប់​បន្ថែមទៀត ​។ គាត់​បានរៀបរា​ប់​ទាំង​ញ័រ​រន្ធត់ថា​​ ចំណែក​ខ្មែរ​ផ្សេង ​ទៀតចំនួន​១៥នាក់​ ខណៈ​ដែលទា​ហានថៃ​ស្រែក​ឱ្យពួក​គេឈប់​ ខណៈកំ​ពុងរត់​គេច​តែដោយ សារមិន​ព្រមស្តាប់​ក៏​ត្រូវ​ទាហានថៃបាញ់សម្លាប់ទាំងអស់គ្នា ។ ទាក់ទិនទៅនឹងបញ្ហានេះ ពេល ពួ​កគេបាញ់​សម្លាប់ខ្មែររួចមក​ក៏អូសសាកសព​យក​ទៅបាត់ស្រមោល មិនដឹងជាយកទៅណា នោះទេ ដោយពួកគេមិនបានបញ្ជូនមកកាន់ប្រទេសខ្មែរនោះឡើយ ។ ចំណែក​ប្តីរ​បស់​គាត់​នៅ ពេល​នេះកំពុង​តែរត់​ចូល​ទៅក្នុង​ព្រៃ​ជ្រៅ ហើយ​យន្ត​ហោះ​ទាហាន​ថៃកំពុង​តែដេញ​ឆ្វែល​តាម ធ្វើឱ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយគាត់និង​បងប្អូន​ប្រុសស្រី​មួយ​ចំនួន​ទៀត​រត់​គេច​ខ្លួន​ជួលរថយន្ត​ថៃជិះ​មកស្រុក​ខ្មែរ ។

ព័ត៌មាន​លម្អិត​និ​ង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែ​ត​កោះ​សន្តិភាព​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ