ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​មនុស្ស​ស្អាត​ៗ និង​សង្ហា​ភាគច្រើន​រក​លុយ​បាន​ច្រើន​ជាង​មនុស្ស​ទូទៅ

4 ឆ្នាំ មុន

អ្នក​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជា​មនុស្ស​ដែល​ខិតខំ​ច្រើន​ជាង​អ្នក​ដទៃ មាន​ទេព​កោសល្យ​ជាង​អ្នក​ដទៃ ឬ​ស្គាល់​មនុស្ស​ដែល​អាច​ជួយ​ពួក​គេ​បាន​ច្រើន​ជាង​អ្នក​ដទៃ​។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ថា រូប​សម្រស់​ខាងក្រៅ​ក៏​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ និង​ការ​រក​លុយ​របស់​មនុស្ស​ដែរ​។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​រូប​សម្រស់​ស្អាតបាត​មានឱកាស​ច្រើន​ជាង​មនុស្ស​ទូទៅ​ក្នុង​ការ​ទទួល​បានការ​ងារ រក​លុយ…

អ្នក​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជា​មនុស្ស​ដែល​ខិតខំ​ច្រើន​ជាង​អ្នក​ដទៃ មាន​ទេព​កោសល្យ​ជាង​អ្នក​ដទៃ ឬ​ស្គាល់​មនុស្ស​ដែល​អាច​ជួយ​ពួក​គេ​បាន​ច្រើន​ជាង​អ្នក​ដទៃ​។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ថា រូប​សម្រស់​ខាងក្រៅ​ក៏​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ និង​ការ​រក​លុយ​របស់​មនុស្ស​ដែរ​។

ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​រូប​សម្រស់​ស្អាតបាត​មានឱកាស​ច្រើន​ជាង​មនុស្ស​ទូទៅ​ក្នុង​ការ​ទទួល​បានការ​ងារ រក​លុយ និង​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ទិញ​ផលិតផល​ដែល​ខ្លួន​កំពុង​លក់​ជាដើម​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ទាំងនេះ​ក៏​មានឱកាស​ច្រើន​ក្នុង​ការ​ជាប់​ឆ្នោត​ដែរ​។
អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា គម្លាត​ប្រាក់​ចំណូល​រវាង​មនុស្ស​ដែល​មាន​រូប​សម្រស់​ស្អាត និង​អ្នក​ដទៃ​ស្ទើរតែ​ស្មើនឹង​គម្លាត​ប្រាក់​ចំណូល​មនុស្ស​ដែល​មាន​ភេទ​និង​ជាតិ​សាសន៍​ខុស​គ្នា​ដែរ​។ មូលហេតុ​អ្វី​បានជា​មនុស្ស​ដែល​ស្អាត​ៗ​និង​សង្ហា​ៗ​អាច​រក​លុយ និង​ជោគជ័យ​បាន​ច្រើន​ជាង​មនុស្ស​ទូទៅ0x017d7
១. ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សមត្ថភាព​ធ្វើការ​ជាង​មនុស្ស​ទូទៅ
ក្នុង​ការ​ពិសោធន៍​មួយ​កាលពី​ឆ្នាំ ២០០៣ បាន​ប្រទះ​ឃើញ​ថា ក្រុមហ៊ុន​ភាគច្រើន​ផ្តល់​ប្រាក់ខែ​ដល់​បុគ្គលិក​ដែល​ស្អាត​ឬ​សង្ហា ១០.៥% ច្រើន​ជាង​អ្នក​ដែល​មិន​ស្អាត​ឬ​សង្ហា​។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នកមាន​សម្លេង​ពិ​រោះ​គួរ​ឲ្យ​ទាក់ទាញ​នោះ​អ្នក​ក៏​មានឱកាស​ច្រើន​ដូច​គ្នា​ដែរ​។
២. ពួក​គេ​មាន​ជំនឿ​ចិត្តច្រើន​ជាង​មនុស្ស​ទូទៅ
ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មនុស្ស​តែងតែ​គិត​ថា​អ្នក​ដែល​ស្អាត​ឬ​សង្ហា​ជា​មនុស្ស​ដែល​ពូកែ​និយាយ ចេះ​ដឹកនាំ​ល្អ មាន​សុខភាព​ផ្លូវ​ចិត្តល្អ និង​ឆ្លាត​វាងវៃ​ជាដើម ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ច្រើន​ជាង​មនុស្ស​ដែល​មិន​មាន​រូប​សម្រស់​ស្អាតបាត​។ ហើយ​ជំនឿ​ចិត្ត​នេះ​អនុញ្ញាត​ឲ្យ​ពួក​គេ​លេចធ្លោ​ទាំង​ក្នុង​ការ​សិក្សា និង​ការងារ​។
៣. ពួក​គេ​មាន​ជំនាញ​ទាក់ទង​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​បាន​ច្រើន
មនុស្ស​ដែល​មាន​រូប​សម្រស់​ស្អាត​សង្ហា​មាន​ជំនាញ​ទាក់ទង​ល្អ​ជាង​មនុស្ស​ទូទៅ​។ ទោះជា​វា​មិន​ពិត​ក៏​ដោយ តែ​អ្នក​ដទៃ​តែងតែ​គិត​ថា​ពួក​គេ​មាន​សមត្ថភាព​នេះ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​រូប​សម្រស់​ស្អាត​សង្ហា​ទទួល​បាន​ឱកាស​ការងារ​ច្រើន​។
៤. ស្ត្រី​ដែល​មាន​រូប​សម្រស់​ស្អាត​អាច​ចរចា​ជាមួយ​បុរស​បាន​ងាយ
បុរស​ៗ​ភាគច្រើន​ចរចា​មិន​ឈ្នះ​ស្ត្រី​ដែល​មាន​រូប​សម្រស់​ស្អាត​ឡើយ​ពេល​ដែល​និយាយ​ពី​ប្រាក់ខែ ឬ​កិច្ចការ​ផ្សេង​ៗ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ស្ត្រី​ដែល​ពូកែ​តុបតែង​មុខ​សមរម្យ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សមត្ថភាព​ខ្ពស់ គួរ​ឲ្យ​ចូល​ចិត្ត និង​គួរ​ឲ្យ​ទុកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ