ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​នៅ​ចាំ​អី​ទៀត ! ឌឹ​ហ៊្វូត ហ្គា​ឌិន ផ្តល់​​ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ផ្សារ​ទំនើប អូ​ឡាំ​ព្យា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឌឹ​ហ្វ៊ូ​ត ហ្គា​ឌិន (THE FOOD GRADEN) ដែល​មាន​ទីតាំង​ធំ​ទូលាយ​នៅ​ជាន់​ទី​៥ ក្នុង​ផ្សារ​ទំនើប អូ​ឡាំ​ព្យា…

រាជធានី​ភ្នំពេញ ៖ ឌឹ​ហ្វ៊ូ​ត ហ្គា​ឌិន (THE FOOD GRADEN) ដែល​មាន​ទីតាំង​ធំ​ទូលាយ​នៅ​ជាន់​ទី​៥ ក្នុង​ផ្សារ​ទំនើប អូ​ឡាំ​ព្យា គឺជា​អាហារ​ដ្ឋា​ន​ទំនើប​ដែល​មានមុខ​ម្ហូបអាហារ​ដ៏​ច្រើន​សម្បូរ​បែប ប្រកបដោយ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​មាន​អនាម័យ​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ កំពុង​តែ​ទាក់ទាញ​អតិថិជន​ជា​ច្រើន ដើម្បី​ទៅ​ទទួល​អាហារ​ដ៏​មាន​រសជាតិ​នៅ​ទីនោះ ។

ដើម្បី​ផ្តល់​ជូន​អតិថិជន​ដែល​មាន​អញ្ជើញ​ទៅ​ទទួលទាន​អាហារ​នៅ ឌឹ​ហ្វ៊ូ​ត ហ្គា​ឌិន នោះ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា បាន​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ដោយ​មាន​ផ្តល់​ជូន​នូវ​កាត​សន្សំ​ពិន្ទុ របស់​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ដែល​កម្មវិធី​នេះ មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ឯណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ទទួល​បាន​កាត គឺ​ដំបូង​លោក​អ្នក​គ្រាន់តែ​ចំណាយ​ប្រាក់ ២០០០០​រៀល ដើម្បី​ទទួល​បាន​កាត​សន្សំ​ពិន្ទុ​នេះ ហើយ​បន្ទាប់​មក​គ្រាន់តែ​ចំណាយ​ប្រាក់​ចាប់ពី ៧០០០​រៀល​ប៉ុណ្ណោះ នោះ​លោក​អ្នក​នឹង​ទទួល​បាន ១​ពិន្ទុ ហើយ ៥​ពិន្ទុ​អាច​ដូរ​បាន​កូ​កា ១​កែវ ដោយ​ឥត​គិតថ្លៃ ។

ឌឹ​ហ្វ៊ូ​ត ហ្គា​ឌិន ជា​អាហារ​ដ្ឋា​ន​បែប​ទំនើប​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​លោក​អ្នក ជា​ពិសេស​សម្រាប់​ក្រុម​គ្រួសារ បងប្អូន និង​មិត្ត​ភ​ក្កិ ដែល​ស្វែងរក​ហាង​អាហារ និង​ភេសជ្ជៈ ច្រើន​មុខ ច្រើន​បែប​ដែល​មាន​រសជាតិ​ឆ្ងាញ់ អានា​ម័​យ​ល្អ ជាមួយ​កន្លែង​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​អង្គុយ​ទទួលទាន​អាហារ មាន​ផាសុកភាព និង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។

ដូច្នេះ​ដើម្បី​កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស សូម​លោក​អ្នក​ប្រញាប់​រួសរាន់​ឡើង ការ​ផ្តល់​ជូន ដល់​អស់ពី​ស្តុក រហូត​ដល់​ជិត ៧ ពាន់ កែវ​ឯណោះ ៕ ដោយ​សហការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ