ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​ស្នើ​ដៃគូ​វៀតណាម​បង្កើន​ការ​ទិញ​ទំនិញ​ពី​បន្ថែម​ខណៈ​កម្ពុជា​មាន​លទ្ធភាព​ផលិតផល​បាន​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សហគ្រាស​ក្នុងស្រុក​មានការ​កែ​ច្នៃ​និង​មាន​លទ្ធភាព​ក្នុង​ការ​ផលិតផល​នូវ​ផលិតផល​ក្នុងស្រុក​មាន​ចំនួន​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឱ្យ​ប្រទេស​ដៃគូ​វៀតណាម​បង្កើន​ការ​ទិញ​ទំនិញ​ពីកម្ពុជា​បន្ថែម​ទៀត​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៤…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សហគ្រាស​ក្នុងស្រុក​មានការ​កែ​ច្នៃ​និង​មាន​លទ្ធភាព​ក្នុង​ការ​ផលិតផល​នូវ​ផលិតផល​ក្នុងស្រុក​មាន​ចំនួន​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឱ្យ​ប្រទេស​ដៃគូ​វៀតណាម​បង្កើន​ការ​ទិញ​ទំនិញ​ពីកម្ពុជា​បន្ថែម​ទៀត​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០១៩ នា​ឱកាស​ពិធី​បើក​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ស្នើ​ឱ្យ​វៀតណាម​យកចិត្តទុកដាក់​មើល​ការ​ទិញ​នូវ​ទំនិញ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​កម្ពុជា​ដែល​កម្ពុជា​មាន ។ ផលិតផល​ខ្មែរ​ដែល​ពី​មុន​បាន​ដាក់​តាំងពិព័រណ៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​ច្រើន បន្ថែម​នូវ​ផលិតផល​ខ្មែរ​តាំង​បង្ហាញ​នៅ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​»​។ សម្តេច​តេ​ជោ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សម្តេច​សង្ឃឹមថា​ទំនិញ​ទាំង​អស់នោះ​នឹង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ព្រោះ​ការ​ដោះ​ដូរ​ទំនិញ​ជា​ទូទៅ​ត្រូវ​តែ​មាន​ទៅ​មាន​មក ប៉ុន្តែ​ការ​មាន​ទៅ​មាន​មក​ក៏​ត្រូវ​ស្រប​និង​តម្រូវការ​នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ។ ដូច្នេះ​កម្ពុជា​នាំ​ចូល​មុខទំនិញ​ពី​វៀតណាម​នូវ​មុខទំនិញ​ដែល​កម្ពុជា​ត្រូវការ មិន​អាច​នាំ​ចូល​ទំនិញ​ខុស​ពី​តម្រូវការ​របស់​ខ្លួន​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ «​ស្វាយ​ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម ព្រោះ​ស្វាយ​វៀតណាម​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​វៀតណាម ។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ផ្លែស្វាយ​របស់
កម្ពុជា ផ្លែ​ចេក​របស់​កម្ពុជា រួម​និង​ផលិតផល​របស់​កម្ពុជា ដូច​ជា​ធុ​រេ​ន​អាច​នឹង​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​វៀតណាម​ផង​ដែរ​» ។

ទន្ទឹម​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ប្រទេស​ដៃគូ​វៀតណាម​បង្កើន​ការ​ទិញ​ផលិត
ផល​ក្នុងស្រុក កម្ពុជា​បាន​នឹង​កំពុង​បង្កើត​ផ្សារ​គំរូ​នៅ​តាម​ព្រំដែន​ហើយ​ផ្សារ​គំរូ​ដំបូង​មួយ​នេះ​អាច​ឱ្យ​ប្រជា​កសិករ​កម្ពុជា​កាន់តែ​ខិតខំ​កែ​ច្នៃ​ផលិតផល​របស់​ខ្លួន​បាន​កាន់តែ​ច្រើន​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម​។

សម្តេច​តេ​ជោ ហ៊ុន​សែន មាន​ប្រសាសន៍​ថា «​ផ្សារ​នេះ​មិនមែន​ជាទី​ផ្សារ​ដែល​គ្រាន់តែ​ទិញ​ទំនិញ​ពី​វៀតណាម​ទេ ក៏​ប៉ុន្តែ​គឺជា​ទីផ្សារ​ដែល​កម្ពុជា​ត្រូវ​ខិ​ខំ​ដើម្បី​កែ​ច្នៃ​ផលិតផល​របស់​ខ្លួន​ដើម្បី​លក់​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ដែល​ជាទី​ផ្សារ​មួយ​ដែល​យើង​ត្រូវ​គិតគូ​ជា​អាទិភាព​នៅ​ក្នុង​ការ​ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​»​។

យោង​តាម​របាយការណ៍​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀតណាម​សម្តេច​តេ​ជោ លើក​ឡើង​ថា «​ទំហំ​ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម​មាន​ត្រឹម​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​និង​បាន​កើនឡើង​១១% នៅ​ក្នុង​គោលដៅ​នោះ​យើង​ត្រូវ​សម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កើន​ដល់​៥.០០០​លាន​ដុល្លារ​អាម​រិ​ក​និង​លើស​ពី​នេះ​ទៅ​ទៀត​»​។

​សូម​រម្លឹក​ថា​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ជំរុញ​តទៅ​ទៀត នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ជិតខាង ដូច​ជា វៀតណាម ឡាវ និង​ថៃ ព្រោះ​ព្រំដែន​នឹង​ក្លាយជា​កន្លែង​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រួច​ទៅ​ហើយ ហើយ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​អះអាង​ថា​នឹង​ធ្វើការ​ចរចារ​ជាមួយនឹង​ឡាវ ថៃ និង​វៀតណាម ដើម្បី​បើក​ច្រក​ថ្មី​ៗ​បន្ថែម​ទៀត ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ទ្វេភាគី ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ជិតខាង ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

បើ​យោង​តាម​របាយការណ៍​ពី​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ បាន​កើនឡើង​រហូត​ដល់​ជាង ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យ​បាន​ដល់ ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០២០​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​ឡាវ គឺ​មាន​ត្រឹមតែ ២៤ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០១៨ ធៀប​ឆ្នាំ​២០១៧ មាន​តែត្រឹម ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ