ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួសរាន់​ឡើង ! សល់​តែ ៧ ថ្ងៃ​ទៀត​ទេ អាហារ​តៃវ៉ាន់​នឹង​បញ្ចប់​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ ៧ ថ្ងៃ​ទៀត ពិព័រណ៍​តៃវ៉ាន់ នឹង​បញ្ចប់​ហើយ​នៅ​ក្នុង​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ដែល​កម្មវិធី​នេះ បាន​ចាប់ផ្តើម​បើក​សម្ពោធ​ជា​ផ្លូវការ​តាំងពី​ដើមខែ…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ ៧ ថ្ងៃ​ទៀត ពិព័រណ៍​តៃវ៉ាន់ នឹង​បញ្ចប់​ហើយ​នៅ​ក្នុង​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ដែល​កម្មវិធី​នេះ បាន​ចាប់ផ្តើម​បើក​សម្ពោធ​ជា​ផ្លូវការ​តាំងពី​ដើមខែ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ។

កម្មវិធី​ពិព័រណ៍​អាហារ​តៃវ៉ាន់​នេះ គឺជា​ពិព័រណ៍​អាហារ​លើក​ដំបូង​គេ​ដែល​ផ្សារ​ទំនើប អូ​ឡាំ​ព្យា បាន​សហការ​រៀបចំ​ទ្បើ​ង​ជាមួយ​អាជីវករ​ដែល​ជា​ម្ចាស់​ហាង​ជា​ច្រើន​មក​ពី​តៃវ៉ាន់ ក្នុង​គោល​បំណង​​បង្កើន​សកម្មភាព​ទីផ្សារ​អោយ​កាន់តែ​សម្បូរ​បែប និង​ផ្តល់​បទ​ពិសោធន៍​នៃ​ការ​ភ្លក់​រស​ជាតិ​អាហារ​កម្រិតស្តង់ដា និង​មាន​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជូន​លោក​អ្នក​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​មិន​ត្រឹមតែ​មាន​លក់​ម្ហូបអាហារ​តែ​ម្យ៉ាង​នោះ​ទេ យើង​នឹង​មាន​ការ​ចាប់​រង្វាន់​ជា​រៀង​រាល់​ស​ប្តា​ហ៍​ជូន​ដល់​អ្នកចូលរួម​ភ្លក់​រសជាតិ​អាហារ​ទាំងអស់ ដែល​រង្វាន់​ទាំងនោះ​មាន​ដូច​ជា ៖ សម្ភារៈ​ផ្ទះបាយ ទូរស័ព្ទ​ដៃ ទូទឹកកក និង​រង្វាន់​ដទៃ​ជា​ច្រើន​ទៀត​ផង​ដែរ ។

កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស ដូច្នេះ​សូម​លោក​អ្នក​រួសរាន់​ឡើង​អញ្ជើញ​ទៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា ឥឡូវនេះ​នឹង​បាន​ភ្លក់​រសជាតិ​អាហារ​ស្តង់ដា​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ថែម​ទាំង​មានឱកាស​ទទួល​បាន​រង្វាន់​ថែម​ទៀត​ផង ។ ប្រញាប់​ឡើង ! កម្មវិធី​នេះ នឹង​ត្រូវ​ចប់​ត្រឹម​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ហើយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ