ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arndt ឈ្នះ​ដំ​ណាក់​​ទី3 ប្រ​ណាំង​កង់​ Critérium du Dauphiné នៅ​​​បា​រាំង​

9 ឆ្នាំ មុន

កីឡាករ​អា​ល្លឺ​ម៉ង់​ Nikias Arndt ទទួល​បាន​ក្តី​រីក​រាយ​ជា​លើក​ដំ​បូង​​​ បន្ទាប់​ពី​រូប​គេ​បាន​​យក​ឈ្នះ​ដំ​ណាក់​ទី​៣ ​​ប្រ​ណាំង​កង់​កម្ម​វិធី Critérium du Dauphiné នៅ​ទី​ក្រុង ​La Teil ប្រ​ទេស​បា​រាំង​ កាល​ពី​ថ្ងៃ​អង្គារ​ ទី១០​​​ ខែ​មិថុនា​ម្សិល​មិញ​ ។​ Arndt ​ដែល​ជិះ​​ឱ្យ​ក្រុម​ Team Giant-Shimano បាន​យក​ឈ្នះ​ដំ​ណា​ក់​​​មាន​​ចម្ងាយ​ផ្លូវ​១៩៤​គី​ឡូ​ម៉ែត្រ​ចេញ​ពី​​ទី​ក្រុង Ambert ​​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង La Teil ​​

កីឡាករ​អា​ល្លឺ​ម៉ង់​ Nikias Arndt ទទួល​បាន​ក្តី​រីក​រាយ​ជា​លើក​ដំ​បូង​​​ បន្ទាប់​ពី​រូប​គេ​បាន​​យក​ឈ្នះ​ដំ​ណាក់​ទី​៣ ​​ប្រ​ណាំង​កង់​កម្ម​វិធី Critérium du Dauphiné នៅ​ទី​ក្រុង ​La Teil ប្រ​ទេស​បា​រាំង​ កាល​ពី​ថ្ងៃ​អង្គារ​ ទី១០​​​ ខែ​មិថុនា​ម្សិល​មិញ​ ។​  Arndt ​ដែល​ជិះ​​ឱ្យ​ក្រុម​ Team Giant-Shimano បាន​យក​ឈ្នះ​ដំ​ណា​ក់​​​មាន​​ចម្ងាយ​ផ្លូវ​១៩៤​គី​ឡូ​ម៉ែត្រ​ចេញ​ពី​​ទី​ក្រុង Ambert ​​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង La Teil ​​ដោយ​ប្រើ​អស់​​ថិរ​វេលា ៥​ម៉ោង៣០​​​នា​ទី​ និង០៣​​វិ​នា​ទី​នាំ​មុខ​កីឡាករ​បែល​​ហ្សិក ​​Kris Boeckmans របស់​ក្រុម Lotto-Belisol ​ដែល​ប្រើ​ថិរ​វេលា​ស្មើ​គ្នា​ជា​មួយ​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង ​Reinardt Janse Van Rensburg ​ជិះ​ឱ្យ​ក្រុម Team Giant-Shimano។​

សម្រាប់​កីឡាករ Arndt​ នេះ​គឺ​ជា​​​ជ័យ​ជម្នះ ​ក្នុង​ដំ​ណាក់​លើក​ទី​១ ប៉ុណ្ណោះ​ ​។ គេ​បាន​បញ្ជាក់​ថា ​៖ «នេះ​ជា​ថ្ងៃ​ដ៏​វិ​សេស​វិ​សាល​មួយ​សម្រាប់​ក្រុម​ទាំង​មូល ​។ ក្រុម​របស់​យើង​បាន​ធ្វើ​ការ​ងារ​បាន​យ៉ាង​ល្អ​ ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ តែ​យ៉ាង​ណា ជ័យ​ជម្នះ​នេះ​មិន​មែន​បាន​មក​ដោយ​​ងាយ​ស្រួល​នោះ​ទេ​ ។ យើង​នឹង​រក្សា​​ជ័យ​ជម្នះ​​នេះឱ្យ​មាន​បន្ត​ទៅ​មុខ​ទៀត» ។​​

ទោះ​ជា​​យ៉ាង​ណា ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​នេះ​មិន​ទាន់​អាច​ជួយ​ឱ្យ​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​បាន​នៅ​ឡើយ​ទេដ្បិត​កីឡាករ​អង់​គ្លេស Christopher Froome បើ​ទោះ​ណា​បញ្ចប់​ដំ​ណាក់​នេះ​ក្នុង​លំ​ដាប់​ទី​៣០ ​​​ក៏​ដោយ តែគេ​នៅ​តែ​​សន្សំ​ពេល​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​អាវ​កាក​​់​ពណ៌​លឿង​ជា​ដដែល​ ។​

ឆ្លង​កាត់​ ៣​ដំ​ណាក់​មក​នេះ​ Froome ​​ប្រើ​អស់​ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​គឺ​​១០​​ម៉ោង ០៧​នា​ទី​និង៤៧​វិ​នា​ទី​ ។ ឯកីឡាករ​ Alberto Contador ស្ថិត​នៅ​លំ​ដាប់​ទី​២​ បន្ទាប់​ពី​ប្រើ​ថិរ​វេលា​ច្រើន​ជាង Froome​១២វិ​នា​ទី ។ ចំណែក​កីឡាករ​ហូ​ឡង់ ​Wilco Kelderman ​ស្ថិត​នៅ​លំដាប់​ទី​៣ ។

សូម​បញ្ជាក់​ថា​ កម្ម​វិធី​ប្រ​ណាំង​ Critérium du Dauphiné លើក​ទី​៦៦នេះ​ ចែក​ចេញ​ជា​៨​ដំណាក់​​ ​។ ការ​ប្រ​ណាំង​ត្រូវ​ធ្វើ​លើ​ចម្ងាយ​ផ្លូវ​សរុប១១៧៦​គី​ឡូ​ម៉ែត្រ​ ។ កម្ម​វិធី​នេះ​គ្រោង​បញ្ចប់​ជា​មួយ​នឹង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​​ដែល​មាន​ចម្ងាយ​ផ្លូវ១៣០.៥​គី​ឡូ​ម៉ែត្រ​នៅ​ទី​ក្រុង Courchevel ប្រ​ទេស​បា​រាំង​ ថ្ងៃ​ទី​១៥​ មិថុនា​ ។ ដោយ​ឡែក​ ដំ​ណាក់​ទី​៤ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​មាន​ចម្ងាយ​ផ្លូវ​១៦៩,៥​​​​គី​ឡូ​ម៉ែត្រ ។ ការ​ប្រ​ណាំង​នឹង​ចេញ​ដំណើរ​ពី​ទី​ក្រុង Montélimar ​​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Gap ប្រ​ទេស​បា​រាំង ៕​