ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ តើ​អាច​គ្រោះថ្នាក់​ដល់​​សុខភាពរបស់​​គេទេ?

4 ឆ្នាំ មុន

ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន​ជ្រុល និង​ប្រើ​មិន​បាន​ត្រឹមត្រូវ​គឺជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ភាព​រ៉េ​ស៊ី​ស្តង់​ថ្នាំ​ផ្សះ​លើ​មនុស្ស​។ វា​គឺជា​កំណើន​នៃ​ការ​បារម្ភ​ផ្នែក​សុខភាព​មួយ ដោយសារ​តែ​បាក់តេរី​ចាប់ផ្តើម​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​អាច​សម្លាប់​វា​បាន និង​បង្ការ ឬ​ព្យាបាល​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​តែ​ម្តង​។ បើសិនជា​បាក់តេរី​ក្នុង​រាង​កាយ​មនុស្ស​ម្នាក់​ប្រែ​ទៅ​ជា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​ទិញ​បាន វា​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ព្យាបាល​ជំងឺ​នេះ​ថែម​ទៀត​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ជា​ថ្នាំ​ផ្សះ​មាន​វេជ្ជបញ្ជា…

ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ច្រើន​ជ្រុល និង​ប្រើ​មិន​បាន​ត្រឹមត្រូវ​គឺជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ភាព​រ៉េ​ស៊ី​ស្តង់​ថ្នាំ​ផ្សះ​លើ​មនុស្ស​។ វា​គឺជា​កំណើន​នៃ​ការ​បារម្ភ​ផ្នែក​សុខភាព​មួយ ដោយសារ​តែ​បាក់តេរី​ចាប់ផ្តើម​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​អាច​សម្លាប់​វា​បាន និង​បង្ការ ឬ​ព្យាបាល​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​តែ​ម្តង​។ បើសិនជា​បាក់តេរី​ក្នុង​រាង​កាយ​មនុស្ស​ម្នាក់​ប្រែ​ទៅ​ជា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ដែល​ទិញ​បាន វា​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ព្យាបាល​ជំងឺ​នេះ​ថែម​ទៀត​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ជា​ថ្នាំ​ផ្សះ​មាន​វេជ្ជបញ្ជា ឲ្យ​ក្មេង​ប្រើ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​បំ​ដូង​នៃ​ជីវិត មាន​ន័យ​ថា កំពុង​តែ​បង្កើន​ភាព​រ៉េ​ស៊ី​ស្តង់​របស់​ពួក​គេ​ទៅ​នឹង​លទ្ធភាព​ប្រឆាំង​មេរោគ​ហើយ ជា​ពិសេស​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម និង​ទាប​តែ​ម្តង​។

យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ភាព​រ៉ា​ស៊ី​ស្តង់​ថ្នាំ​ផ្សះ​គឺជា​កត្តា​គម្រាម​គំ​ហែង​ដល់​សុខភាព​ពិភពលោក​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​កាន់តែ​ច្រើន​គឺជា​កត្តា​ជំរុញ​ដល់​រឿង​នេះឯង​។

សម្រាប់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ទៅ​ទាប​ច្រើន​តែ​មាន​ក្មេង​ៗ​ឈឺ​ជា​ញឹកញាប់ ដោយសារ​តែ​កត្តា​បរិ​ដ្ឋា​ន និង​សង្គម ព្រមទាំង​ការ​ចេញ​ថ្នាំ​ផ្សះ​ឲ្យ​ប្រើ​ច្រើន​ជ្រុល​ពេក​។ ការ​សិក្សា​បាន​រក​ឃើញ​​ថា ក្នុង​ប្រទេស​ទាំងនេះ​ជា​មធ្យម ក្មេង​ដែល​ប្រើ​ថ្នាំ​ផ្សះ​មាន​វេជ្ជបញ្ជា ២៥​ប្រភេទ​នៅ​អាយុ ៥​ឆ្នាំ​។ សម្រាប់​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​វិញ ការ​ប្រើ​ថ្នាំ​ផ្សះ​មាន​វេជ្ជបញ្ជា មាន​តែ ២​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ហើយ​វា​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ច្រើន​ខ្លាំង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ