ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បះ​បោរ​អុីរ៉ាក់​វាយ​ដណ្តើម​យកបានខេត្ត​នីនីវ​ទាំង​ស្រុង​ ហើយ​ កាន់​កា.ប់​ទីក្រុង​ច្រើន​ទៀត​នៃ​ខេត្ត​គៀរគុក​ នាយក​រដ្ឋ​មន្ត្រី​ប្រកាស​អាសន្ន​

9 ឆ្នាំ មុន

នេះ​ជា​លើកដំបូង​ដែល​ពួក​បះ​បោរ​ស៊ុន​នីត​ កាល​ពី​ថ្ងៃទី​១០ មិថុនា​ វាយដណ្តើម​​កាន់​កា.ប់​ខេត្ត​មួយ​ទាំង​ស្រុង​ គឺ​ខេត្ត​នីនីវ​ ពិសេស​ក្រុង​ម៉ូស​ស៊ូល​ ទីប្រជុំ​ជនខេត្ត​នោះដែល​ជាទីក្រុង​ធំ​ទី​២​ របស់​ប្រទេស រួច​ក៏​ជា​តំបន់​សម្បូរ​ដោយ​អណ្តូង​ប្រេង​កាត​ផង​ដែរ​ ។​ក្រៅ​ពី​ដណ្តើម​កាន់​កា.ប់​ខេត្ត​នេះ​ទាំង​ស្រុង​ ពួក​​ឧទ្ទាម​ប្រដាប់​អាវុធ​​ដណ្តើម​ត្រួតត្រា​ទីក្រុង​កាន់​តែ​ច្រើន​នៃ​ខេត្តសម្បូរ​ប្រេង​គៀរ​គុក​មួយ​ទៀត​នា​ថ្ងៃទី​

នេះ​ជា​លើកដំបូង​ដែល​ពួក​បះ​បោរ​ស៊ុន​នីត​ កាល​ពី​ថ្ងៃទី​១០ មិថុនា​ វាយដណ្តើម​​កាន់​កាប់​ខេត្ត​មួយ​ទាំង​ស្រុង​ គឺ​ខេត្ត​នីនីវ​ ពិសេស​ក្រុង​ម៉ូស​ស៊ូល​ ទីប្រជុំ​ជនខេត្ត​នោះដែល​ជាទីក្រុង​ធំ​ទី​២​ របស់​ប្រទេស រួច​ក៏​ជា​តំបន់​សម្បូរ​ដោយ​អណ្តូង​ប្រេង​កាត​ផង​ដែរ​ ។​ក្រៅ​ពី​ដណ្តើម​កាន់​កាប់​ខេត្ត​នេះ​ទាំង​ស្រុង​ ពួក​​ឧទ្ទាម​ប្រដាប់​អាវុធ​​ដណ្តើម​ត្រួតត្រា​ទីក្រុង​កាន់​តែ​ច្រើន​នៃ​ខេត្តសម្បូរ​ប្រេង​គៀរ​គុក​មួយ​ទៀត​នា​ថ្ងៃទី​១០ មិថុនា​នោះ​ដែរ​ ក្រោយ​ពី ដណ្តើម​កាន់​កាប់​ក្រុង​ម៉ូស​ស៊ូល​មក ។​

ពួក​ជន​ប្រដាប់​អាវុធ​ជា​ច្រើន​រយ​នាក់​បាន​ធ្វើ​ការ​វាយ​លុក​លើ​ទីក្រុង HAWIJAH ក្រុង ZAB ក្រុង​ RIYADH ក្រុង​ ABBASI និងក្រុង​​ RASHAD នា​ភាគខា​ង​ត្បូង​ និង​ភាគ​ខាង​កើត​ក្រុង​គៀរ​គុក ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង​បាដាដ ។​ ពួក​បះ​បោរ​ដណ្តើម​កាន់​កាប់​ទីក្រុង​ទាំង​នោះ​ដោយ​ពុំ​មាន​​ការ​តតាំង​​​របស់​កង​កម្លាំង​សន្តិ​សុខ​​អុីរ៉ាក់ដោយ​កង​ទាហាន​ និង​កង​ប៉ូលិស​បាន​ដក​ថយ​មុន​ពេល​ពួក​ឧទ្ទាម​លើក​មក​ដល់ ។​

ការវាយ​ប្រហារ​វាត​ទីរបស់​ពួក​បះ​បោរ​នោះ​ជាអន្លូង​យ៉ាង​ធ្ងន់​មួយ​ចំពោះ​រដ្ឋាភិ​បាល​អុីរ៉ាក់ ។​ ពួក​ជីហាដ​និយម​ពិសេស​ប្រហែល​ស្ថិត​ក្នុង​ចលនា​រ៉ាឌីកាល់​បំផុត​ គឺចលនា​រដ្ឋ​អ៊ិស្លាម​នៅ​អុីរ៉ាក់ និង​ LEVANT (EIIL) ពេល​​នេះបានត្រួត​​ត្រា​ក្រុង​មូ៉ស​ស៊ូល​​មាន​ប្រជាជន​ដល់​ទៅ​២​លាន​នាក់​ទាំង​ស្រុង ។​

ក្រៅ​ពី​ការ​រុល​ទៅ​មុខ​នេះ​ ពួក​បះ​បោរ​បាន​វាយ​ប្រហារ​នៅ​ទីក្រុង​បាគូបា​ ចម្ងាយ​៦០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង​បាដាដ​ ដែល​នៅទីនោះ​មនុស្ស​ប្រមាណ​ជា​២០​នាក់​ស្លាប់​ក្នុងការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​​សំដៅ​លើ​ពិធី​បុណ្យ​សព​មួយ ។​ ពួក​បះ​បោរ​ក៏​កាន់​កាប់​ចាប់​តាំងពី​ជាង​៥​ខែ​មក​ហើយ​នូវ​ទីក្រុង​ហ្វាល់​លូចា​ មានប្រជាជន​៣២០.០០០​នាក់​ ព្រម​ទាំង​សង្កាត់​ជា​ច្រើន​ និង​សាកល​វិទ្យា​ល័យ​ក្រុង​រ៉ាម៉ា​ឌី ទី​ប្រជុំ​ជន​ខេត្ត​អាន​បា​ ព្រម​ទាំង​កាន់​កាប់​ស្រុក​ទាំងឡាយ​នៃ​ខេត្ត​សាឡា​ហុីន​ឌីន និង​ខេត្ត​ឌីយ៉ាឡា ។​ ពួក​ជីហាដ​និយម​ ក៏​លុក​លុយ​ផងដែរ​ចូល​សង្កាត់​ស៊ុត​នីត​ទាំង​ឡាយ​នៅ​ភាគ​ខាង​ជើង​ក្រុង​បាដាដ។​

នាយក​រដ្ឋ​មន្ត្រី​អុីរ៉ាក់​ ប្រកាស​អាសន្ន​ពេញ​បន្ទុក​
នាយក​រដ្ឋ​មន្ត្រី​​អុីរ៉ាក់​ លោក​​នូនីរី​អាល់​ម៉ាលីគី​ កាល​ពី​ថ្ងៃ​ទី​១០ មិថុនា​ បានប្រកាស​អាសន្ន​ពេញ​បន្ទុក​ក្នុង​ប្រទេស ​ហើយ​អំពាវនាវ​ឱ្យ​សភា​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ចេញ​ការ​ប្រកាស​សំដៅ​ប្រឆាំង​នឹង​​បណ្តា​ក្រុម​ភេរវ​កម្ម ។​ក្នុង​សេចក្តី​​ប្រកាស​មួយ​តាម​ទូរ​ទស្សន៍​ជាតិ លោក​ម៉ាលីគី​ ថ្លែង​ថា​ គណៈ​រដ្ឋ​មន្ត្រី​ប្រកាស​អាសន្ន​ពេញ​បន្ទុក​ ហើយ​ប្រមូល​រាល់​សក្តានុ​ពល​ដើម្បី​ប្រឈម​មុខ​ទល់​នឹង​បណ្តា​បញ្ហា​បច្ចុប្បន្ន ។​ លោក​ពន្យល់​ថា​ សភាព​ការណ៍​ពិត​ជា​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រទេស​ ដែល​តម្រូវ​ឱ្យ​គណៈ​រដ្ឋ​មន្ត្រី និង​វិមាន​ប្រធានា​ធិបតី​ស្នើ​ដល់​សភា​ឱ្យ​ចេញ​ការប្រកាស​អាសន្ន​ និង​ការ​កេណ្ឌ​កង​ទ័ព​ជា​ទូ​ទៅ។​

លោក​ម៉ាលីគី​ ក៏​អំពាវនាវ​ផងដែរ​ដល់​បណ្តា​អង្គការ​អន្តរ​ជាតិ ក្នុង​នោះ​មាន​អ.ស.ប​ សម្ព័ន្ធ​អារ៉ាប់​ សហភាព​អឺរុ៉ប​​ជា​ដើម​ឱ្យ​ជួយ​ទ្រទ្រង់​ដល់​អីុរ៉ាក់ និង​ជំហររបស់​ខ្លួន​ប្រឆាំង​ពួក​ភេរវ​ករ ។​ ម្យ៉ាង​វិញ​ទៀត​ លោក​ក៏​ស្នើ​ផង​ដែរ​ដល់​បណ្តា​ប្រទេស​ជិត​ខាង​ឱ្យ​ត្រួត​​ពិនិត្យ​ព្រំដែន​របស់​ពួក​គេ​​ ហើយ​រារាំង​កុំ​ឱ្យ​ពួក​ភេរវ​ករ​​ជ្រៀត​ចូល​ក្នុង​ប្រទេស​អុីរ៉ាក់ ។​

អាមេរិក​ព្រមាន​ថា ពួក​ជីហាដ​អុីរ៉ាក់​គំរាម​តំបន់​ទាំង​មូល​
សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​១០ មិថុនា​ វាយ​តម្លៃថា​ ពួក​ជីហាដ​និយម​នៃ​ក្រុម EIIL ដែល​ដណ្តើម​កាន់​កាប់​ខេត្ត​នីនីវ​ និង​ក្រុង​ម៉ូស​ស៊ូល​ ទីប្រជុំ​ជន​ខេត្ត​នេះ​នៅ​ភាគ​ខាង​ជើង​អុីរ៉ាក់ បាន​គំរាម​កំហែង​តំបន់​ទាំង​មូល ។​ ក្នុង​សេចក្តី​ប្រកាសមួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ស្រី JENNIFER PSAKI ថ្លែងថា ក្រុង​វ៉ាស៊ីន​តោន​គាំទ្រ​ចំពោះ​ចម្លើយ​តប​ខ្លាំង​មួយ​ដើម្បី​រុញ​ច្រាន​ការ​លុក​ទន្ទ្រាន​នេះ ។ សហ​រដ្ឋ​អាមេរិក​​ឈរ​នៅខាង​ប្រជា​ជន​អុីរ៉ាក់​ ប្រជាជន​ខេត្ត​នីនីវ​ និង​អានបា​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការគំរាម​កំហែង​នោះ​។​ យើង​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​នយោ​បាយ និង​សន្តិ​សុខ​អុីរ៉ាក់​ ដើម្បី​រក​មធ្យោបាយ​ជា​សាកល​កាត់​បន្ថយ​សមត្ថ​ភាពរបស់​ពួក EIIL នៅ​អុីរ៉ាក់ ។​

ចំណែក​មន្ទីរ​ប៉ង់​តា​ហ្គោន​វិញ​ អះ​អាង​ថា​ ​បាន​តាមដាន​យ៉ាង​​ប្រកិត​ចំពោះ​ការ​វិវត្ត​នៃ​សភាព​ការណ៍​ តែ​ដោយ​បដិ​សេធ​រាល់​សកម្ម​ភាព​យោធា​អាមេរិក ។​ រី​ឯ​អគ្គ​លេខាធិការ​ អ.ស.ប​ លោកបាន​ គីមូន​ មានប្រសាសន៍ថា​ លោក​មាន​ការព្រួយ​បារម្ភ​​ខ្លាំង​បំផុត​ចំពោះ​ការ​ស្រុត​ចុះ​ដុន​ដាប​នៃ​សភាព​ការណ៍​នៅ​អុីរ៉ាក់​ ៕​