ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​ដែល​ចោរលួច​7​ក្បាល ​ត្រូវ​អ្នក​ភូមិ​រក​ឃើញ​វិញ​ ម្ចាស់​ប្រកាស​ជប់លៀង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បច្ចុប្បន្ន សកម្មភាព​ក្រុម​ចោរលួច​ក្របី​ដឹក​តាម​រថយន្ត​កំពុង​អុកឡុក​ក្នុងភូមិសាស្ត្រ​ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ស្រុកទឹកឈូ ។ លោកតា កិល ឆាយ…

ខេត្តកំពត ៖ បច្ចុប្បន្ន សកម្មភាព​ក្រុម​ចោរលួច​ក្របី​ដឹក​តាម​រថយន្ត​កំពុង​អុកឡុក​ក្នុងភូមិសាស្ត្រ​ឃុំ​កោះ
​តូច និង​ឃុំ​ព្រែក​ត្នោត ស្រុកទឹកឈូ ។ លោកតា កិល ឆាយ អាយុ​៧៦​ឆាំ្ន នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច និយាយ​​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​ថា ក្រុម​ចោរ​មាន​គ្នា​ប្រហែល​៥​នាក់ បាន​លួច​ក្របី​គាត់​ចំនួន​៩​ក្បាល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ។ ក្រុម​ចោរ​នេះ ​ពិតជា​ហ៊ានណាស់ ហើយ​ពេល​នោះ​គាត់​បាន​ប្រ​កូក​ប្រកាសហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​តាម​ស្កាត់ និង​ឡោម​ព័ទ្ធ​មិនយូរ​ប៉ុន្មាន ក្របី​ដែល​ចោរលួច​ទាំង​៩​ក្បាល​ត្រូវ​បាន​ចោរ​លែង​នៅ​ក្នុង​សមុទ្រ​វិញ ។

ម្ចាស់​ក្របី​ដែល​មាន​វ័យ​ចំណាស់​រូប​នេះ បានថ្លែងអំណរគុណ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ជួយ​ឡោម​ព​ទ្ធ័​ក្រុម​ចោរលួច​ក្របី របស់​គាត់ ។ ដោយសារ​តែ​ភ័យ​ខ្លាច​អ្នកស្រុក​ដែល​តាម​ប្រកៀក​ប្រកិត ក្រុម​ចោរ​ក៏​ដឹក​ក្របី​សសៀរ​ក្បែរ​មាត់សមុទ្រ​ប្រុង​នឹង​ឡើង​រថយន្ត តែ​ក៏​បែក​ការណ៍ ។ ម្ចាស់​ក្របី​និយាយ​ទៀត​ថា គាត់​បាន​ថ្លែងអំណរគុណ​អ្នក​ភូមិ​ដែល​ជួយ​តាម​រក​ក្របី​គាត់​បាន​មក​វិញ ហើយ​គាត់​មាន​គម្រោង​នឹង​ធ្វើ​ពិធីជប់លៀង​ម្ដង ។

លោកនាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​កោះ​តូច​និយាយ​ថា ក្របី​ទាំង​៩​ក្បាល​ដែល​ចោរលួច​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ ។ លោកនាយ​ប៉ុស្ដិ៍​បានស្នើ​អ្នក​យក​ព័ត៌មាន​ថា កុំ​សរសេរ​ឈ្មោះ​គាត់​ក្នុងអត្ថបទ​ព័ត៌មាន​អី ព្រោះ​លោក​អធិការ​នគរបាល​ស្រុក មានការ​ផ្លាស់​ប្ដូរ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ និង​ជំនួស​អ្នក​ថ្មី​វិញ ។
គេ​បានដឹង​ថា រយៈពេល​២​ខែ​ចុង​ឆាំ្ន​២០១៩​នេះ នៅ​ឃុំ​ព្រែក​ត្នោត និង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ មាន​ករណី​ចោរលួច​ក្របី​ជិត​៣០​ក្បាល ហើយបាន​មក​វិញ​តែ​៩​ក្បាល​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ