ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី ៣​រូប​ចែករំលែក​វិធី​ក្លាយជា​អ្នក​មាននៅ​ឆ្នាំ ២០២០ !

4 ឆ្នាំ មុន

ឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​មក​ហើយ ហើយ​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​ផ្នែក​ហិញ្ញ​វត្ថុ​សម្រាប់​ឆ្នាំ​ក្រោយ និង​បង្កើត​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ។ វិធី​មួយ​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ធ្វើ​ដូចនេះ​គឺ​ការ​រៀនសូត្រ​ពី​អ្នក​ដទៃ​ដែល​បាន​សម្រេច​គោលដៅ​ស្រ​ដៀង​គ្នា​រួច​មក ។ ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការ​គិត​រក​គោលដៅ និង​យុទ្ធសាស្ត្រ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​របស់​សេដ្ឋី និង​ទីប្រឹក្សា​ផ្នែក​លុយ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ…

ឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​មក​ហើយ ហើយ​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​ផ្នែក​ហិញ្ញ​វត្ថុ​សម្រាប់​ឆ្នាំ​ក្រោយ និង​បង្កើត​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ ។
វិធី​មួយ​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ធ្វើ​ដូចនេះ​គឺ​ការ​រៀនសូត្រ​ពី​អ្នក​ដទៃ​ដែល​បាន​សម្រេច​គោលដៅ​ស្រ​ដៀង​គ្នា​រួច​មក ។ ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការ​គិត​រក​គោលដៅ និង​យុទ្ធសាស្ត្រ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​របស់​សេដ្ឋី និង​ទីប្រឹក្សា​ផ្នែក​លុយ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ​នេះ​៖

១. វិនិយោគ​លើ​ខ្លួនឯង​៖
អ្នកស្រី បា​បា​រ៉ា ខូ​ខូ​រ៉ា​ន (Barbara Corcoran) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន The Corcoran Group និង​ជា​វិនិយោគិន​ដ៏​គួរ​ឲ្យ​គោរព​លើ​កម្មវិធី Shark Tank បាន​ប្រាប់​មក​ថា គោលដៅ​ជា​រៀង​រាល់​ឆ្នាំ​របស់​អ្នកស្រី​គឺ​វិនិយោគ​លើ​ខ្លួនឯង ។ ពេល​ដែល​អ្នកស្រី​ទទួល​បាន​ប្រាក់​កម្រៃ​ដំបូង អ្នកស្រី​បាន​យក​វា​ទៅ​ទិញ​អាវ​ក្រៅ​មួយ​តម្លៃ ៣៤០​ដុល្លារ ។ អ្នកស្រី​មិន​បាន​ស្តាយក្រោយ​ទេ​ព្រោះ​អាវ​ក្រៅ​នោះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍​ថា​ដូច​ជា​ស្តេច​អចលនទ្រព្យ និង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​អ្នកស្រី​គិត​ដូច្នេះ​ដែរ ។

២. ត្រៀមខ្លួន​សម្រាប់​ហានិភ័យ​ធំ​ទាំង​បួន​៖
អ្នកស្រី ហ្គែ​ល ខូ​ដ័​រ ហ្វី​សឺ (Gail Corder Fischer) ដែល​ជា​សហ​ស្ថាបនិក និង​អគ្គនាយករង​របស់​ក្រុមហ៊ុន Fischer & Company បាន​ប្រាប់​មក​ថា ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​អ្នក អ្នក​ត្រូវ​តែ​ឆ្លាត​វៃ និង​ត្រៀមខ្លួន​សម្រាប់​ការ​គម្រាមកំហែង​ធំ​ៗ​ទាំង​បួន​នោះ​គឺ បំណុល មរណភាព ការ​លែងលះ​គ្នា និង​ការ​សម្រេចចិត្ត​មិនល្អ ។

ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​ទុក​លុយ​សម្រាប់​ពេល​មាន​អាសន្ន និង​លុយ​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត ពង្រីក​អាជីវកម្ម និង​សម្រាប់​ស្ថាន​ការ​ដែល​មិន​អាច​មើលឃើញ​ដទៃ ។

៣. ឲ្យ​លុយ​ធ្វើការ​ឲ្យ​អ្នក​៖
ស្ថាបនិក​ក្រុមហ៊ុន Cardone Capital គឺ​លោក ហ្គ្រា​ន់ ខា​ដូន (Grant Cardone) បាន​ចែក​រំ​លែ​មក​ថា អ្នក​មិន​គួរ​ទុក​លុយ​ចោល​មិន​ធ្វើ​អ្វី​ទេ តែ​អ្នក​គួរតែ​យក​វា​ទៅ​វិនិយោគ​ដើម្បី​បង្កើន​ប្រភព​ចំណូល ។ ហើយ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​វិនិយោគ​លើ​អចលនទ្រព្យ​តែ​មួយ​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរ​ចាត់​ទុក​ឆ្នាំ ២០២០ ជា​ឆ្នាំ​ដែល​អ្នក​វិនិយោគ​លើ​ខ្លួនឯង​ដោយ​រៀន​ជំនាញ​ថ្មី ឬ​ពង្រឹង​ជំនាញ​ដែល​ខ្លួន​មាន​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ