ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹក​គ្រឿងសង្ហារិមឆ្លង​ដែន​ទៅ​វៀត​ណាម តាម​រូបភាព​ត្រីងៀត​ឆ្លៀត​ពង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈើ​ប្រណីត​ដែល​គេ​និយាយ​ថា ដឹក​ចេញពី​ព្រៃ​ឡង់​ធ្វើ​ជា​គ្រឿងសង្ហារិម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​តាម​ម៉ូតូ​រ៉ឺ​ម៉កជា​ច្រើន​គ្រឿង​តាម​ច្រករបៀង​ក្រសាំង​ជ្រំ​ទាំង​ថ្ងៃ​យ៉ាង​រលូន​នោះ ទំនង​ជា​ឈ្មួញ​ដាក់​សំណែន​អ្នកតា​ហើយ​ទើប​អាច​នាំ​ចេញ​បាន​ដោយ​រលូន​បែប​នេះ ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ព្រំដែនឱ្យដឹង​ថា ករណី​ឈ្មួញ​នាំ​គ្រឿងសង្ហារិម​ពី​ឈើប្រណី​តទៅ​ស្រុក​យួន​នេះ កើត​មាន​ជា​ច្រើន​ខែ​មក​ហើយ…

ខេត្តស្វាយរៀង ៖ ឈើ​ប្រណីត​ដែល​គេ​និយាយ​ថា ដឹក​ចេញពី​ព្រៃ​ឡង់​ធ្វើ​ជា​គ្រឿងសង្ហារិម​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​តាម​ម៉ូតូ​រ៉ឺ​ម៉កជា​ច្រើន​គ្រឿង​តាម​ច្រករបៀង​ក្រសាំង​ជ្រំ​ទាំង​ថ្ងៃ​យ៉ាង​រលូន​នោះ ទំនង​ជា​ឈ្មួញ​ដាក់​សំណែន​អ្នកតា​ហើយ​ទើប​អាច​នាំ​ចេញ​បាន​ដោយ​រលូន​បែប​នេះ ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ព្រំដែនឱ្យដឹង​ថា ករណី​ឈ្មួញ​នាំ​គ្រឿងសង្ហារិម​ពី​ឈើប្រណី​តទៅ​ស្រុក​យួន​នេះ កើត​មាន​ជា​ច្រើន​ខែ​មក​ហើយ តាម​ច្រករបៀង​ក្រសាំង​ជ្រំ ស្ថិត​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

ចំណែក​ក្រុម​អ្នក​រកស៊ី​ឈើ​គ្រឿងសង្ហារិមនាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​និយាយ​ថា ពួក​គេ​ដឹក​គ្រឿង​សង្ហារិម​យក​ទៅ​លក់​នេះ​គឺ​ទិញពី​អ្នក​ធ្វើ​គ្រឿងសង្ហារិម​តាម​ផ្ទះ​នៅ​ស្រុក​ពញាក្រែក និង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ឈើប្រណីត​ទាំងនោះ​គឺ​មាន​អ្នក​ដឹក​ចេញពី​ព្រៃ​ឡង់ ឆ្លង​មក​ស្រុក​ឆ្លូង ខេត្តក្រចេះ រួច​ឆ្លងកាត់​វ​ចូល​មក​ស្រុក​ក្រូចឆ្មារ ដើម្បី​យក​ទៅ​លក់​ឲ្យ​ជាង​ធ្វើគ្រឿងសង្ហារិម​នៅ​ខេត្ត​ត្បូងឃ្មុំ ។ ពួក​គេ​ទៅ​ទិញ​គ្រឿងសង្ហារិម​នោះ​ដឹក​យក​មក​ខេត្តស្វាយរៀង រួច​បន្ដ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

ប្រភព​ព័ត៌មាន​និយាយ​ថា ឈើ​ដឹក​មក​ពី​ព្រៃ​នេះ មិន​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​មក​សួរនាំ​ឬ​ចាប់​បង្ក្រាប​ឡើយ ដោយ​ទុក​ឱ្យ​ដឹក​បាន​យ៉ាងរ​លួ​ន គ្រាន់តែ​បង់ថ្លៃ​ផ្លូវ​ជូន​សមត្ថកិច្ច​ខ្លះ​ៗប៉ុណ្ណោះ ។ ក្រុម​ឈ្មួញ​ដឹកឈើ​មក​ដាក់​រោង​ជាង ហើយ​ចាំ​យក​គ្រឿងសង្ហារិម​ទៅ​លក់​បន្ត​តែ​ម្តង ។

ក្រុម​អ្នករក​សុ​ី​ឈើ​គ្រឿងសង្ហារិម​ទាំងនោះ​និយាយ​ទៀត​ថា គ្រឿងសង្ហារិម​នាំ​ចេញ​ទៅ​វៀតណា​ម​នេះ រត់​ការ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​តាម​ច្រករបៀង​ក្រសាំង​ជ្រំ ភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស ស្រុកស្វាយ​ជ្រំ ខេត្តស្វាយ​រៀង ។ ដំបូង​ឡើយ សមត្ថកិច្ច​មិន​​អនុញ្ញាត​ឲ្យ​ដឹក​គ្រឿងសង្ហារិម​ពី​ឈើប្រណីត​ចេញ​ទៅ​ប្រទេស​វៀត​ណាម​​ទេ តែ​ក្រោយពី​ចរចា​យូរ​ៗ​ទៅ​ក៏​ត​ឲ្យ​ដឹក​ចេញ​បាន ដោយអនុញ្ញាត​ឲ្យ​ដឹក​ចេញ​នៅ​ពេល​ថ្ងៃត្រង់​តែ​ម្តង គឺ​កំណត់ពេល​១​ម៉ោង​ដឹក​ចេញ​ឲ្យ​ផុត​ពី​ព្រំដែន​និង​ល្ងាច​ត្រឡប់​មក​វិញ ។

ជុំវិញ​ករណី​ឈ្មួញ​ដឹក​គ្រឿងសង្ហារិម​នាំ​ចេញ​ទៅ​វៀតណាម​តាម​ច្រករបៀង​ព្រំដែន​នេះ លោក ម៉ៅ ភិន​រតនា នាយ​ប៉ុស្តិ៍​នគរបាល​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​ក្រសាំង​ជ្រំ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ប្រជាពលរដ្ឋ​ដឹក​គ្រឿងសង្ហារិម​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មែន ដោយ​ពួក​គាត់​ដឹក​ទៅ​នៅ​ពេល​ព្រឹក ដើរ​លក់​នៅ​តាម​ភូមិ​ក្នុង​ប្រទេស​វៀតណាម ។ បើ​លក់​មិន​អស់​គាត់​ដឹក​ត្រឡប់​មក​ខ្មែរ​យើង​វិញ រួច​ដេក​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន ស្អែក​ឡើង​ពួក​គាត់​សុំ​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម​លក់​បន្ត​ទៀត​រហូត​អស់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សាលាឃុំ​ក្រួស ជិត​ច្រកព្រំដែន​ក្រសាំង​ជ្រំ និយាយ​ថា មាន​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​គ្រឿងសង្ហារិម​ពី​ឈើ​ប្រណីត​យក​ទៅ​លក់​នៅ​ខេ​ត្តឡុង​អាន ប្រទេស​វៀតណាមក្នុង​មួយ​ថ្ងៃ​ៗ​ពី​៤​ទៅ​៥​រ៉ឺ​ម៉ក មិនឃើញ​ត្រឡប់​វិញ​ទេ ដោយ​មាន​ថៅកែ​វៀតណាម​គេ​រត់ការ​សម្រួល​ផ្លូវ​ទាំង​ខាង​ខ្មែរ ទាំង​ខាង​វៀត​ណាម​អស់ហើយ ។

រ៉ឺ​ម៉ក​ខ្មែរ​ដឹក​ចូល​វៀតណាម​ដាក់​ក្នុង​ឃ្លាំង​វៀតណាម​តែ​ម្តង យក​តែ​រ៉ឺ​ម៉ក​ទទេ ឆ្លង​ព្រំដែន​ត្រឡប់​ចេញ​មក​វិញ​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ជិត​ច្រករបៀង​ក្រសាំង​ជ្រំ​នេះ មាន​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ដ៏​ធំ ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ចាប់​អេ​ត​ចាយ​ដាក់​ក្នុង​រ៉ឺ​ម៉ក​ត្រាក់ទ័រ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម និង​សម្បក​កង់​រថយន្ត​ចាស់​ៗ ដែល​សង្ស័យ​មាន​បង្កប់​ឈើ​ប្រណីត និង​ស្ពាន់​ក្រហម​ក្រោម​អេ​ត​ចាយ និង​សម្បក​កង់​រថយន្ត​ផង​ក៏​មាន ។

ទាក់ទិន​នឹង​ករណី​នេះ មន្ត្រី​នគរបាល​ព្រំដែន​ច្រករបៀង​ក្រសាំង​ជ្រំ បាន​បដិសេធ​ថា​គ្មាន​បង្កប់​ឈើ​ប្រណីត​ឬ​ស្ពាន់​ក្រហម​ទេ អេ​តចាយ​គឺ​អេ​ត​ចាយ​សម្បក​កង់​រថយន្ត​ចាស់​ៗ បើគ្រឿងសង្ហារិម​ពី​ឈើ​គឺ​មាន​ដោយ​ប្រជា​​ពលរដ្ឋ​សុំ​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ មិន​អាច​រក​កា​រប​ភ្លឺ​ពី​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្វាយ​រៀង​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ៕​

អត្ថបទសរសេរ ដោយ