ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ជ​ន្ទ​ល់​ប្រទេស​នៅ​អាស៊ី​នៅ​ពេល EBA អាច​របូត

4 ឆ្នាំ មុន

ខណៈ​ដែល​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​អាច​នឹង​ប្រឈម​មុខការ​លំបាក បើសិនជា​កម្ពុជា​បាត់បង់​សិទ្ធិ រួច​ពន្ធ​នៅ​ក្នុង​គម្រោង​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ ( EBA) នោះ ប្រទេស​កម្ពុជា​បាន​សម្លឹង​ឃើញ​ទីផ្សារ​យក្ស​នៅ​អាស៊ី ដើម្បី​ថែរក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។ ការ​ជំរុញ​អំពី​ការ​ពង្រីក​ទីផ្សារ​នៅ​អាស៊ី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​។…

ខណៈ​ដែល​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​អាច​នឹង​ប្រឈម​មុខការ​លំបាក បើសិនជា​កម្ពុជា​បាត់បង់​សិទ្ធិ រួច​ពន្ធ​នៅ​ក្នុង​គម្រោង​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ ( EBA) នោះ ប្រទេស​កម្ពុជា​បាន​សម្លឹង​ឃើញ​ទីផ្សារ​យក្ស​នៅ​អាស៊ី ដើម្បី​ថែរក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។ ការ​ជំរុញ​អំពី​ការ​ពង្រីក​ទីផ្សារ​នៅ​អាស៊ី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន ក្នុង​នាម​ជា​តំណាង​របស់​សម្តេច​តេ​ជោ​បាន​ប្រាប់​ដល់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ខិតខំ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម និង​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក តាម​រយៈ​ការ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​ការ​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅ​ក្នុង​ឆ្នាំ​២០២០ និង​ខិតខំ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន និង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច ដែល​ជា​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ។

កម្ពុជា​បាន​ងាក​មក​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ទីផ្សារ​នាំ​ចេញ​នៅ​ងា​ស៊ី នៅ​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​លទ្ធភាព​អាច​បា​តប់​បង់​សិទ្ធិ រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពិសេស​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប បើសិនជា​នៅ​ខែកុម្ភៈ ខែ​មុខ​នេះ​សហភាព​អឺរ៉ុប​សម្រេចចិត្ត​ព្យួរ​គម្រោង EBA ពី​ប្រទេស​កម្ពុជា​ដោយសារ​តែ​អ្វី​ដែល​គេ​ហៅ​ថា ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ ។

ប្រទេស​ចិន​បច្ចុប្បន្ន​កំពុង​តែ​ក្លាយទៅជា​ប្រទេស​សំខាន់​បំផុត​សម្រាប់​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ទាំង​លើ​ទិដ្ឋភាព​ជំនួយ ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ កាលពី​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​មាន​ទំហំ​ជា​ទឹកប្រាក់ ៧៤០០ លាន​ដុល្លារ​ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ទំហំ​ទឹកប្រាក់ ១៣៧៧ លាន​ដុល្លារ ។

ចំណែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​វិញ​មាន​ទំហំ​តូច​នៅឡើយ បើ​ទោះបីជា​វា​មាន​កំណើន​ក្តី ។ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​តែ​ប្រហែល​១០០០​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ឆ្នាំ ។ តើ​ប្រទេស​អាស៊ី​ដូច​ជា ចិន កូរ៉េ​ខាងត្បូង និង​ជប៉ុន​អាច​នឹង​មាន​លទ្ធភាព​ជំនួស​ទីផ្សារ ផលិតផល​របស់​កម្ពុជា​នៅ​អឺរ៉ុប ឬ​យ៉ាងណា​នោះ​គ្មាន​នរណា​អាច​ទាន់​ទស្សន៍​ទាយ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ