ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​គិត​ថា ចូល​ផ្សារណាត់​មួយ​ភ្លែត​​ចេញ​វិញ មានអី​ម៉ូតូ​មិនដឹង​ទៅ​ណា​បាត់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ផ្សារណាត់…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​បាន​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ផ្សារណាត់ (​ផ្សារ​ធំ​បាត់ដំបង​) ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ចោរលួច​បាត់​នោះ​ម៉ាក​ឃ្លី​ក ពណ៌​ស ស៊េរី​ឆ្នាំ​២០១៧ (​គ្មាន​ស្លាក​លេខ​) របស់​ជន​រង​គ្រោះ​ឈ្មោះ សែ​ម សំណាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សមត្ថកិច្ច​បាន​និយាយ​ថា ម៉ូតូ​នោះ​ត្រូវ​បាន​ម្ចាស់​ជិះ​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្សារណាត់ រួច​ដើរ​ចូល​ទិញ​ម្ហូប​នៅ​ខាងក្នុង​ផ្សារ លុះ​ត្រឡប់​មក​វិញ​ក៏​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង ដោយសារ​បាត់​ម៉ូតូ​ពី​កន្លែង​ដែល​ខ្លួន​ទុក ។

បើ​តាម​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា ខ្លួន​មិន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ក្បែរ​ផ្សារ​នោះ​ទេ ព្រោះ​គិត​ថា ចូល​ផ្សារ​មួយ​ភ្លេ​ត​ចេញ​មក​វិញ លុះ​ពេល​ដើរ​ចេញពី​ក្នុង​ផ្សារ​មក​យក​ម៉ូតូ ស្រាប់តែ​មិនឃើញ​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​បទល្មើស​កាច់​សោរ​.​ក​លួច​ម៉ូតូ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ មាន​ករណី​កាច់​សោរ​លួច​ម៉ូតូ​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ មិន​ថា​នៅ​ក្នុង​ក្រុង ឬ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​នោះ​ទេ​។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ជនសង្ស័យ​ចំនួន​២​នាក់​បាន​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​ប្រជា​ពលរដ្ឋ​ម្នាក់​មួយ​គ្រឿង នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់​។ ជន​ទាំង​២​នាក់​បាន​លួច​យក​ម៉ូតូ​នោះ ជិះ​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​រូបភាព​ជនល្មើស​ទាំង​២​នាក់​បាន​បន្សល់​ទុក​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត តែ​សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ក្រុម​ជនសង្ស័យ​បាន​នៅ​ឡើយ​ទេ​។

ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ឡើយ ព្រោះ​បទល្មើស​បែប​នេះ​បាន​កើតឡើង​ញឹក​ញ៉ាប់​ពេក​។ ហើយដោយ​សារ​តែ​សមត្ថកិច្ច​មិន​ទាន់​បំបែក​មុខសញ្ញា​នេះ​បាន ទើប​ក្រុម​ជនល្មើស​នៅ​តែ​អាច​ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​តាម​ទីផ្សារ ឬ​នៅ​តាម​លំនៅ​ឋាន ឬ​នៅ​តាម​ទី​សាធារណៈ​ជា​បន្តបន្ទាប់​បាន​ដោយ​សុវត្ថិភាព​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ជុំវិញ​សកម្មភាព​ចោរ​កាច់​សោរ​.​ក​លួច​ម៉ូតូ​ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយា​​ល័យ​ជំនាញ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ និង​តាម​កំណត់​មុខសញ្ញា​ជនល្មើស​ទាំងនេះ​បាន​ខ្លះ​ៗ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ