ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តរុណី​កូនកាត់​អា​មេ​រិ​ក​2​រូប​ជួយ​លើក​មុខ​​មាត់​វិស័យ​កីឡា​កម្ពុជា​ លើ​ឆាក​អន្តរ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​មេដាយ​ទាំង​៤៦​គ្រឿង​ដែល​កម្ពុជា​ទទួល​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ហ្វ៊ី​លី​ពី​ន​មាន​មេដាយ​ចំនួន​២​ដណ្ដើម​បាន​ដោយ​កីឡាការិនី​វ័យ​ក្មេង​កូនកាត់​អា​មេ​រិ​ក​២​រូប​។ អ្នក​ទាំង​ពីរ​កំពុង​ជួយ​លើកតម្កើង​វិស័យ​កីឡាកម្ពុជា ដែល​កន្លង​មក​ធ្លាប់តែ​ទទួល​ការ​មាក់ងាយ​ពី​ប្រទេស​ជា​ដៃគូ​នោះ​ផង ។ ជោគជ័យ របស់​កីឡាការិនី​កូនកាត់​អា​មេ​រិ​ក​ទាំង​ពីរ​មិន​ត្រឹមតែ​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កោតសរសើរ នោះ​ទេ​សូ​ម្បី​តែ​តំណាង​ជាន់ខ្ពស់​របស់​ស្ថានទូត​អា​មេ​រិ​ក ក៏​សរសើរ​​​ថា​អ្នក​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​មេដាយ​ទាំង​៤៦​គ្រឿង​ដែល​កម្ពុជា​ទទួល​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ហ្វ៊ី​លី​ពី​ន​មាន​មេដាយ​ចំនួន​២​ដណ្ដើម​បាន​ដោយ​កីឡាការិនី​វ័យ​ក្មេង​កូនកាត់​អា​មេ​រិ​ក​២​រូប​។

អ្នក​ទាំង​ពីរ​កំពុង​ជួយ​លើកតម្កើង​វិស័យ​កីឡាកម្ពុជា ដែល​កន្លង​មក​ធ្លាប់តែ​ទទួល​ការ​មាក់ងាយ​ពី​ប្រទេស​ជា​ដៃគូ​នោះ​ផង ។ ជោគជ័យ របស់​កីឡាការិនី​កូនកាត់​អា​មេ​រិ​ក​ទាំង​ពីរ​មិន​ត្រឹមតែ​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កោតសរសើរ នោះ​ទេ​សូ​ម្បី​តែ​តំណាង​ជាន់ខ្ពស់​របស់​ស្ថានទូត​អា​មេ​រិ​ក ក៏​សរសើរ​​​ថា​អ្នក​ទាំង​ពីរ គឺជា​អ្នក​ជំនាន់​ក្រោយ ដែល​បាន​ធំធាត់​នៅ​អា​មេ​រិ​ក តែ​បាន​មក​រួមចំណែក​អភិវឌ្ឍន៍​មុខមាត់​កម្ពុជា តាម​រយៈ​វិស័យ​កីឡា​ផង​ដែរ​។

កីឡាការិនី​ប្រភេទ​ជឺ​ជិត​ស៊ូ កញ្ញា ខាន់ ចេ សា (Khan Jessa) គឺជា​អ្នក​ជួយ​ឱ្យ​កម្ពុជា ទទួល​បាន​មេដាយមាស​លើ​វិញ្ញាសា​នេះ ខណៈ​ដែល​កីឡាការិនី​ប្រភេទ​តេ​ក្វា​ន់​ដូ កញ្ញា ថិ​ប កា​សាន់​ទ្រេ នី​កូ​ល (Tubbs Casandre Nicole) ទទួល​បាន​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​មុន​នេះ​ក្ដៅ​ៗ ។ យោង​តាម​បញ្ជាក់ កញ្ញា ខាន់់ ចេ សា ដែល​មាន​អាយុ​១៨​ឆ្នាំ គឺជា​កីឡាការិនី​ជឺ​ជិត​ស៊ូ ដែល​​បាន​​កើត និង​ធំធាត់​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ដោយសារ​តែ​នាង​មាន​ឪពុក​ជា​ជន​ជាតិ​ខ្មែរ និង​មាន​ម្តាយ​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​កកាត់​អា​មេ​រិ​ក ។

នាង​ជា​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​ឈាមជ័រ​បី​សាសន៍ តែ​ក្រោយ​ពេល​ធំធាត់​បែរជា​ចិញ្ចឹមចិត្ត​មក​ជួយ​កម្ពុជា​តាម​រយៈ​កា​រវិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​កីឡាការិនី​ជឺ​ជិត​ស៊ូ ហើយ​បាន​បម្រើ​ការងារ​ជា​កីឡា​ការិនី​ជម្រើសជាតិ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ។ នាង​បាន​សាង​ស្នាដៃ​ជូន​កម្ពុជា ដោយ​ទទួល​បាន មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games) នៅ​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្នាំ​២០១៨ រួច​មក​ហើយ​ដែរ​។

កីឡាការិនី​ជឺ​ជិត​ស៊ូ ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា Khan Jessa រូប​នេះ ទទួល​បាន​មេដាយមាស​ថ្មី​មួយទៀត​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្ដៅ​ៗ ។ ជ័យជម្នះ​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ដែល​ទើប​បញ្ចប់ ខាន់ ចេ សា បាន​យកឈ្នះ កីឡាការិនី​វៀតណាម Duong Thi Thanh Minh នៅ​វគ្គ​១/៤​ក្នុង​លទ្ធផល ១០០-០ ហើយ បន្ត​យកឈ្នះ​កីឡាការិនី​សិង្ហ​បុរី Teh May Yong ១០០-០ ដូច​គ្នា នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាង​បាន យកឈ្នះ​កីឡាការិនី ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន Napolis Jenna Kaila ជាមួយនឹង​លទ្ធផល​មាន​ប្រៀប ជាង (Wins by Advantages) បើ​ទោះបី​ពិន្ទុ​នៅ​ក្នុង​ពេល​ប្រកួត​គឺ​ស្មើគ្នា​២-២​ក្ដី ។ នាង​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រាប់ពេជ្រ​ថ្មី​ដែល​កាន់តែ​មាន​ពន្លឺ​ជួយ​ឱ្យ​កម្ពុជា​មានការ​ទទួលស្គាល់ បន្ទាប់​ពី​នាង​ក្លាយជា​ម្ចាស់​មេដាយមាស​ជឺ​ជិត​ស៊ូ​(Jiu-jitsu)
ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នៅ​ស៊ី​ហ្គេ​ម ។ នាង​កាន់ តែ​ទទួល​បានការ​សរសើរ​នៅ​ពេល​មហាជន​ដឹង​ថា​នាង​គឺជា​ជនជាតិ​អា​មេ​រិ​ក​ពាក់កណ្ដាល ដែល​មាន​ន័យ​ថា ទោះជា​រស់នៅ​សោយសុខក្នុង​ប្រទេស​មហាអំណាច តែ​នាង​នៅ​តែ​ក្រាញននៀល​មក​ជួយ​កម្ពុជា​ឱ្យ​មានមុខមាត់​លើ​ឆាក​អន្តរ​ជាតិ​។

ចំណែក​កីឡាការិនី​តេ​ក្វា​ន់​ដូ Tubbs Casandre Nicole ដែល​មានឈ្មោះ​ខ្លី​ថា​Cassie Tubbs ឯណោះ​វិញ ក៏​ទទួល​បានការ​សរសើរ​មិន​ខុស​គ្នា​ដែរ បន្ទាប់​ពី​ទទួល​បាន​មេដាយ​លើក​ទី​ពីរ​ក្នុង​ព្រឹត្តិ​កឹ​ត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេ​ម ដោយ​កាលពី ឆ្នាំ​២០១៧ កីឡាការិនី​ដែល​រស់នៅ​អា​មេ​រិ​ក​ជាមួយ​ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជនជាតិ អា​មេ​រិ​ក រូប​នេះ ធ្លាប់​បាន​មេដាយ​សំរឹទ្ធ​រួច ម្តង​ហើយ ។ ក្នុង​ការ​ប្រកួត​ទម្ងន់​ក្រោម​៦២​គីឡូក្រាម នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន កីឡាការិនី​រូប​នេះ​បាន​យកឈ្នះ​កីឡាការិនី ឥណ្ឌូ​ណេ​ស៊ី Yusuf Shaleha ដោយ​ពិន្ទុ​១៧-១០ តែ​បាន​ចាញ់​កីឡាការិនី​វៀតណាម Pham Thi Thu Hien ក្នុង​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​១១-៩ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ទទួល​បាន​មេដាយ​ប្រាក់ ។

មក​ទល់​ពេល​នេះ កីឡាការិនី កូនកាត់​អា​មេ​រិ​ក ទាំង​ពីរ​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី សំណាក់​ម​ហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​តាម​រយៈ​ស្នាដៃ​ដែល​នាង​ដណ្ដើម​បាន ។ អ្វី​ដែល​កាន់​តែ​សរសើរ​គឺ​ពួក​នាង​ទាំង​២​ប្រកាស​ថា នឹង​នៅ​តែ​បន្ត​ជួយ​កម្ពុជា​ឱ្យ​តែ​កម្ពុជា​ត្រូវការ បើ​ទោះ​ជា​នាង​មានឱកាស​រស់នៅ​យ៉ាង​សុខ​ស្រួល​លើ​ទឹកដី​អា​មេ​រិ​ក​ក្ដី​ក៏​មិន​ភ្លេច​ជាតិ​សាសន៍​ខ្មែរ​ដែរ​៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ