ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៤​នាក់​ពាក់ព័ន្ធ​ចាប់​បង្ខាំង​ចិន​ដូច​គ្នា​ជំរិត​​ទារប្រាក់ ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ LY KANGJIE ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ WU YOU ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​WANGJIAN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​៤-​ឈ្មោះ CHEN JIAJIA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ HUANG BOLIN អាយុ​២០​ឆ្នាំ ចូល​ប្រទេស​កម្ពុជា​ចំនួន​៣​លើក លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ២០១៩ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គោលបំណង​រក​ការងារ​ធ្វើ​។

គួរ​រំលឹក​ថា សមត្ថកិច្ច​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ​យីហោ ជី​ង​ហា​យ​វ័ន ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខ​ណ្ខ​៧​មក​រា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​រក​ជនបរទេស​ណា​ដែល​លួច​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ស្រាប់តែ​រក​ឃើញ​បុរស​ជនជាតិ​ចិន​ចំនួន​៥​នាក់ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​រង​គ្រោះ​ដោយ​ការ​ចាប់ជំរិត​ទារប្រាក់ ។ ចំណែក​៤​នាក់​ទៀត​ជា​ជនសង្ស័យ​ក្នុង​ករណីចាប់ជំរិត និង​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ