ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន់ ច័ន្ទ​សី​ម៉ា រំលឹក​រឿង​ជូរ​ចត់ ក្រោយ​មានឈ្មោះ​ក្នុង​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី តន់ ច័ន្ទ​សី​ម៉ា ដែល​មានឈ្មោះ​ពេល​នេះ មាន​ប្រវត្តិ​តស៊ូ​ជាមួយ​សិល្បៈ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​ដើរ​ដល់​គោលដៅ​មួយ​រយៈ​នេះ​។ បើ​និយាយ​ពី​ផល​លំបាក​វិញ​នាង​ជួប​ប្រទះ​ខ្លាំង​មិន​ខុស​ពី​តារា​ស្រី​រៀមច្បង​ផ្សេង​ៗ​ជំនាន់​មុន​នាង​ប៉ុន្មាន​ឡើយ​។ យ៉ាង​ណាមិញ…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី តន់ ច័ន្ទ​សី​ម៉ា ដែល​មានឈ្មោះ​ពេល​នេះ មាន​ប្រវត្តិ​តស៊ូ​ជាមួយ​សិល្បៈ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​ដើរ​ដល់​គោលដៅ​មួយ​រយៈ​នេះ​។ បើ​និយាយ​ពី​ផល​លំបាក​វិញ​នាង​ជួប​ប្រទះ​ខ្លាំង​មិន​ខុស​ពី​តារា​ស្រី​រៀមច្បង​ផ្សេង​ៗ​ជំនាន់​មុន​នាង​ប៉ុន្មាន​ឡើយ​។

យ៉ាង​ណាមិញ នាង​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង ដូច​ពាក្យ​ព្យាយាម​គង់​បាន​សម្រេច ព្រោះ​ទេព​កោសល្យ និង​ទឹកដម​សំឡេង​របស់​នាង​ត្រូវ​បាន​ផលិតកម្ម​ចម្រៀង​មួយ​ជ្រើសរើស​យក​ទៅ​កែ​ច្នៃ​ឱ្យ​ជាតា​រា​ចែងចាំង​។

តន់ ច័ន្ទ​សី​ម៉ា កំពុង​តែ​ដណ្តើម​បាន​ប្រជាប្រិយភាព​នូវ​បណ្តា​បទ​ចម្រៀង​ល្បី​ៗ លំដាប់​យុវវ័យ​ជា​ច្រើន​បទ​នៅ​តាម​ប្រព័ន្ធ​សង្គម និង​នៅ​តាម​បណ្តាញ​យូ​ធូប​។ បទ​ចម្រៀង​បែប​មនោសញ្ចេតនា ដែល​នាង​ច្រៀង​ភាគច្រើន​ជា​លំដាប់​យុវវ័យ​ស្នេហា​ឈឺចាប់​ចាក់​ដោត​។ ជា​ពិសេស​មាន​បទ​មួយ​ចំណងជើង​ថា «​រឹង​មាំ​» ដែល​មាន​ខ្លឹមសារ​ថា តស៊ូ យើង​ដួល​គេ​មើលងាយ វាយតម្លៃ​ទាប​ត្រូវ​រឹង​មាំ ដើម្បី​ខ្លួនឯង​ដោះស្រាយ​ចំពោះ​មុខ​។

លើស​ពី​នេះ​ទៀត ប្រវត្តិ​តស៊ូ របស់​អ្នកចម្រៀង​មក​ពី​ខេត្តតាកែវ​រូប​នេះ ក៏​ឈ្មុសឈ្មុល​ចូល​ទៅ​កាន់​វេទិកា​ប្រឡង​ចម្រៀង​ជា​ច្រើន ដោយ​ហោច​ណាស់​២​លើក​មក​ហើយ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​ល្បី​។ ។

កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​និយាយ​រៀបរាប់​ថា «​មុន​មក​ដល់​ចំណុច​នេះ នាង​ដើរ​ជួប​នូវ​ភាព​លំបាក​លំបិន​អស់​ជា​ច្រើន​រូបភាព​ណាស់ ក្នុង​នាម​ជា​កូនស្រី និង​ជា​ក្មេង​ស្រី​ជំទង់​ម្នាក់​។ មិន​ថា ការ​ចេញដំណើរ​ទៅ​ប្រឡង​ចម្រៀង​ទេ សុទ្ធតែ​ពិបាក​។ នាង​បាន​សុំ​គេ​ច្រៀង​យប់​ឡើង ដើម្បី​រក​ប្រាក់​ជួយ​អ្នក​ផ្ទះ​បង់ថ្លៃ​ផ្ទះ​ជួល​ដ៏​តូច​មួយ​។

ហើយ​អ្វី​ដែល​នាង​ចាំ គឺ​មាន​ពេល​មួយ​ជិះ​ម៉ូតូ​ចេញពី​ច្រៀង​ពេល​យប់​ជ្រៅ​ត្រូវ​លោក​ចោរ តាម រហូត​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដួល​រលាត់​ដៃជើង​ក៏​ឃើញ​»​។ លើស​ពី​នេះ​ទៀត ក៏​បន្ត​ភ័យ​បុក​ពោះ​ឱ្យ​តែ​ចេញពី​ច្រៀង គឺ​ដឹង​តែ​ពិបាកចិត្ត ជិះ​ម៉ូតូ​ភ័យ​ៗ​មើល​កញ្ចក់​ក្រោយ និង​មិន​ហ៊ាន​ដាក់​របស់របរ​សំខាន់​អី​ជាប់​ខ្លួន​ទេ​។

សី​ម៉ា ដែល​ទើប​ចុះ​កុងត្រា​៥​ឆ្នាំ​ធ្វើ​ជា​តារាចម្រៀង​ពេញ​សិទ្ធិ​ឱ្យ​លោក​ឡេ​ង ណា​វ៉ា​ត្រា បន្ត​ថា បន្ទាប់​ពី​ត្រូវ​គេ​មើលឃើញ រហូត​យក​ទៅ​ធ្វើ​ជាតា​រា​ប្រចាំ​ផលិតកម្ម អ្វី​ដែល​នាង​ដក់​ជាប់​នូវ​កម្រង​អនុស្សាវរីយ៍ គឺ​កន្លែង​ច្រៀង​នៅ​ហាង​យប់​ឡើង ដែល​កុំ​តែ​បាន​ថៅកែ​ហាង​អាណិត​ស្រឡាញ់​ផ្តល់​ទីតាំង​ធ្វើការ ទើប​នាង​អាច​មាន​លុយកាក់​ទ្រទ្រង់​ជីវភាព មាន​ប្រាក់​បង់​ផ្ទះ​ជួល​១​ខែ​៨០​ដុល្លារ និង​អនុស្សាវរីយ៍​ជាមួយ​មិត្តភក្តិ​ជា​ច្រើន កម្សត់កម្រ​នៅ​ទីកន្លែង​ច្រៀង​យប់​ឡើង​។

នាង​បាន​បញ្ចប់​ការងារ​ច្រៀង​ពេល​យប់​នៅ​ហាង​ខាងលើ ក្រោយ​បម្រើ​ការ​ជាង​៣​ឆ្នាំ ។ មូលហេតុ​ដោយសារ​បានការ​ងារ​កុងត្រា​ក្នុង​ផលិតកម្ម​ចម្រៀង មាន​ប្រាក់ខែ ហើយ​ខាង​ថៅកែ​ផលិតកម្ម ក៏​មានកម្ម​វិធី​ជា​ច្រើន​ឱ្យ​នាង​ច្រៀង​តាម​ខេត្ត​-​ក្រុង​នានា នៃ​ការ​ប្រគំ​តន្ត្រី ជា​យុទ្ធសាស្ត្រ​ពង្រីក​ប្រជា​ប្រិយភាព​។

តន់ ច័ន្ទ​សី​ម៉ា ពេល​នេះ​នាង​ប្តូរ​មក​ទិញ​ឡាន​ម៉ាក​ប្រូស ជិះ​ចេញ​ទៅ​បំពេញការងារ​កក់ក្តៅ​ជាង​មុន​។ នាង​ក៏​ត្រូវ​បាន​ម្តាយធម៌​ម្នាក់​ពេញចិត្ត ចរិតលក្ខណៈ​តស៊ូ​ក្នុង​ជីវិត ទិញ​ផ្ទះ​ឱ្យ​១​ល្វែង នៅ​ម្តុំ​គួរ​ស្រូវ​ស្នាក់​នៅ​។ ផ្ទះ​នោះ​មិន​ទាន់​ដឹង​ថា នាង​សហការ​ជួយ​រំ​លោះ ឬ​គេ​ទិញ​ជូន​ទាំងស្រុង​នោះ​ទេ​។ ទាំងនេះ ជា​គម្រូ​មួយ​ដល់​សិល្បករ​រលក​ក្រោយ សម្រាប់​គិតពិចារណា ។ ចង់​ក្លាយជា​តារា​មិនមែន​តាម​គ្នា​នោះ​ទេ សិល្បៈ​ពោរពេញ​ដោយ​ភាព​តស៊ូ និង​ការ​ជំនះ​គ្រប់​រូបភាព​ទំ​រាំ​បាន​ល្បី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ