ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​បំផុស​យុវជន​ឱ្យ​ហ្វឹកហាត់​កីឡា​ត្រៀម​ប្រកួត​សុ​ី​ហ្គេ​ម

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​មាន​ប្រសាសន៍​ក្រើនរំលឹក​និង​ដាស់តឿន​ដល់​ក្មួយ​ៗ ជា​យុវជន​សូម​ចូលរួម​ហ្វឹកហាត់​កីឡាហែលទឹក​ឲ្យ​បាន​ផុសផុល​និង​ស្ទាត់ជំនាញ​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខជាពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា ហែល​ទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​តេ​ជោ​សែន​លើក​ទី​៥…

ខេត្តកំពង់ចាម ៖ លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​មាន​ប្រសាសន៍​ក្រើនរំលឹក​និង​ដាស់តឿន​ដល់​ក្មួយ​ៗ ជា​យុវជន​សូម​ចូលរួម​ហ្វឹកហាត់​កីឡាហែលទឹក​ឲ្យ​បាន​ផុសផុល​និង​ស្ទាត់ជំនាញ​សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខជាពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា ហែល​ទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​តេ​ជោ​សែន​លើក​ទី​៥ ឆ្នាំ​២០១៩ នៅ មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្ត​កំពង់ ចាម កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ២០១៩​។

លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក ជញ្ជូន​ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ប្រទេស​កម្ពុជា​យើង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដូច្នេះ​សូម​ឲ្យ​ក្មួយ​ៗ​ចូលរួម​ហ្វឹកហាត់​កីឡា ហែល​ទឹក និង​កីឡា​ផ្សេង​ទៀត​ធ្វើ​យ៉ាងណា​ឲ្យ​បាន​​ផុល​ផុស​និង​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ត្រៀម​ប្រកួត​យកជ័យ​ជម្នះ​ជូន​ជាតិ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម កីឡាករ​កីឡាការិនី​នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​បរទេស​ដោយ​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​មក​ជូន​ជាតិ​ជា​ពិសេស​គឺ​កីឡាហែលទឹក​នៅ​ខេត្តកំពង់ចាម​នេះ​តែ​ម្ដង ។ ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចម្រើន​រាជរដ្ឋាភិបាល​បាន​បង្កើត​អាង​ហែល​ទឹក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​ពង្រឹងសមត្ថភាព​ដល់​កីឡាករ​កីឡាការិនី​ឲ្យ​កាន់តែ​មាន​ច្រើន​ឡើង​ប្រកបដោយ​គុណភាព​។

លោក យី វាសនា អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រា​៉​ឡាំ​ពិ​ក​កម្ពុជា​ដែល​មាន​វត្ត​មាននៅ​ពេល​នោះ​ដែរ បាន​សំណូមពរ​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ដែល​មក​ចូលរួម​ការ​ប្រកួត​នា​ពេល​នេះ សូម​ហ្វឹកហាត់​បំប៉ន​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​លោក​បន្ត​ថា តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ប្អូន​ៗ កីឡាករ​កីឡាការិនី​ដែល​ធ្លាប់​បាន​ប្រកួត​នា​ពេល​កន្លង​មក​និង​ការ​ប្រកួត​នា​ពេល​នេះ​ឃើញ​ថា​សមត្ថភាព​កាន់តែ​ល្អ​ប្រសើរ​ជាង​លើក​មុន​។

ដោយ​មើលឃើញ​ពី​សមត្ថភាព​បែប​នេះ​រូប​លោក​រំពឹង​ថា​ក្នុង​ពេល​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​មខាង​មុខ​នៅ​ប្រទេស​គេ​នឹង​ដណ្ដើម​បាន​មេដាយ​យក​មក​ជូន​ជាតិ​មិន​ខាន​។

សូម​បញ្ជាក់​ថា ក្លិប​កីឡា​ដែល​បាន​ចូលរួម​ប្រកួត​ចាប់តាំងពី​ថ្ងៃ​ទី​២០​ដល់​២៣ ធ្នូ នេះ​មាន​ចំនួន​៨​ក្រុម​ជា​លទ្ធផល ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។ លេខ​២​បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ​, លេខ​៣​បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លេខ​៤​បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម​, លេខ​៥ បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​, លេខ​៦​បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ត្បូង​ឃ្មុំ​, លេខ​៧​បាន​ទៅ​លើ​ក្លិប​ហែល​ទឹក​ប្លី​ដូ​ហ្វី​ន ស្វី​មមី​ង និង​លេខ​៨​បាន​ទៅ​លើ​ក្លិប​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ