ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taylor Swift ​បរិ​ច្ចាគ​​ប្រាក់​​5ម៉ឺ​ន​ដុល្លារ​​​ទៅ​ដល់​មន្ទីរ​​ពេទ្យ​កុមារ​​

9 ឆ្នាំ មុន

​តារា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​​បទ​ភ្លេង​​​អា​មេ​រិក​​វ័យ​២៤​ឆ្នាំ ​នាង Taylor Swift បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​​​​៥ម៉ឺន​​ដុល្លារ​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​​កុមារ​ Philadelphia ​សហ​រដ្ឋ​អាមេរិក​ ។ ​មន្ទីរ​ពេទ្យ​​​នេះ​​​​​ស្ថិត​ក្នុង​​សាកល​វិទ្យា​ល័យ​​ University City ​​ជា​​មន្ទីរ​ពេទ្យ​​ដ៏ធំ​ និង​ចាស់​​ជាង​គេ​បង្អស់​​​ក្នុង​ពិភព​លោក​​​ ។ ​​ ប្រាក់​របស់​នាង​ Taylor Swift ​​នឹង​ជួយ​ដល់​​​មន្ទីរ​​​ពេទ្យ​​​​នាំ​ចូល​​​បច្ចេក​​វិទ្យា​ដ៏​ទំនើប​ ដែល​អា​ច

​តារា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​​បទ​ភ្លេង​​​អា​មេ​រិក​​វ័យ​២៤​ឆ្នាំ ​នាង Taylor Swift បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​​​​៥ម៉ឺន​​ដុល្លារ​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​​កុមារ​ Philadelphia ​សហ​រដ្ឋ​អាមេរិក​ ។ ​មន្ទីរ​ពេទ្យ​​​នេះ​​​​​ស្ថិត​ក្នុង​​សាកល​វិទ្យា​ល័យ​​ University City ​​ជា​​មន្ទីរ​ពេទ្យ​​ដ៏ធំ​ និង​ចាស់​​ជាង​គេ​បង្អស់​​​ក្នុង​ពិភព​លោក​​​ ។ ​​ ប្រាក់​របស់​នាង​ Taylor Swift ​​នឹង​ជួយ​ដល់​​​មន្ទីរ​​​ពេទ្យ​​​​នាំ​ចូល​​​បច្ចេក​​វិទ្យា​ដ៏​ទំនើប​ ដែល​អា​ច​ឱ្យ​កុមារ​​​ថ្លង់​​​ស្តាប់​​តន្ត្រី​​បាន​ ។

លោក​ Steven M.Altschuler អគ្គនាយក​​​មន្ទីរ​ពេទ្យ​​​​​​ក្នុង​នាម​​ជា​គណៈ​គ្រប់​គ្រង​​ទូទៅ​​របស់​មន្ទីរ​ពេទ្យ​​ Philadelphia ​​បាន​ថ្លែង​​អំពារ​គុណ​​ចំពោះ​​​ការ​បរិច្ចាគ​​មួយ​​នេះ ​ហើយ​វា​​​ក្លាយ​ជា​អំណោយ​ដ៏​​​មាន​អត្ថ​​ន័យ​​បំផុត​​សម្រាប់​​មន្ទីរ​ពេទ្យ​ខណៈ​ពេល​ដែល​​កំពុង​ជួប​​ប្រទះ​បញ្ហា​​លំបាក​ ។ ​​​សកម្ម​ភាព​​មនុស្ស​ធម៌​​នេះ​ត្រូវ​​​​មហា​ជន​​ ជា​ពិសេស​​អ្នក​គាំ​ទ្រ​របស់​នា​ង​​លើក​ទ្បើង​​ថា ជា​តម្លៃ​​មនុស្ស​ធម៌​​​ម​ិន​អាច​កាត់​ថ្លៃ​​ដែ​ល​ផុស​ចេញ​​ពី​ទឹក​ចិត្ត​របស់​​អ្នក​សិល្បៈ​​​ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​​ជា​គំរូ​ដ៏​ល្អ​​សម្រាប់​អ្នក​សិល្បៈ​​ដទៃ​ទៀត​​​ ៕