ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទឹកនោមផ្អែម​ថ្មីប្រភេទ​ថ្មី​ ដែល​មនុស្ស​ជា​ច្រើន​ពិតជា​មិន​ធ្លាប់​លឺ​

4 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​សឹងតែ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​យើង​នេះ​។ ខណៈ​ពេល​ដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​បំផុត​នោះ តែ​ជំងឺ​ទឹកនោមផ្អែម​ក៏​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​ទៀត​ដែរ​។ ខណៈ​ពេល​ដែល​មូលដ្ឋាន​ជំងឺ​នេះ​មាន​លក្ខណៈ​ដូច​ៗ​គ្នា ប្រភេទ​មិន​ទៀងទៀត តែ​ប្រភេទ​ខុស​ៗ​គ្នា​របស់​ជំងឺ​នេះ​ក៏​ត្រូវការ​ការ​ព្យាបាល និង​គ្រប់គ្រង​ខុស​ៗ​គ្នា​ដែរ​។ ខណៈ​ពេល​ដែល​មនុស្ស​យើង​នៅ​តែ​ដឹង​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ តែ​មាន​សំណួរ​ច្រើន​ណាស់​ដែល​និយាយ​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ…

ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតឡើង​សឹងតែ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​យើង​នេះ​។ ខណៈ​ពេល​ដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​បំផុត​នោះ តែ​ជំងឺ​ទឹកនោមផ្អែម​ក៏​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​ទៀត​ដែរ​។

ខណៈ​ពេល​ដែល​មូលដ្ឋាន​ជំងឺ​នេះ​មាន​លក្ខណៈ​ដូច​ៗ​គ្នា ប្រភេទ​មិន​ទៀងទៀត តែ​ប្រភេទ​ខុស​ៗ​គ្នា​របស់​ជំងឺ​នេះ​ក៏​ត្រូវការ​ការ​ព្យាបាល និង​គ្រប់គ្រង​ខុស​ៗ​គ្នា​ដែរ​។

ខណៈ​ពេល​ដែល​មនុស្ស​យើង​នៅ​តែ​ដឹង​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ តែ​មាន​សំណួរ​ច្រើន​ណាស់​ដែល​និយាយ​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c​។ មនុស្ស​ជា​ច្រើន​ពិតជា​មិន​ធ្លាប់​លឺ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ​ទេ​។ តើ​អ្វី​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c​?

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c កើតឡើង​ដោយសារ​តែ​ការ​ខូចខាត​ទៅ​លើ​លំពែង​។ មិន​ខ្វល់​ថា​លំពែង​ខូចខាត​ដោយសារ​អ្វី​ឡើយ វា​នៅ​តែ​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន​គ្រប់គ្រាន់​ដើម្បី​រាង​កាយ​ប្រើប្រាស់​ដដែល​។ អាំង​ស៊ុ​យ​លី​ន​មាន​នាទី​ដឹកនាំ​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​ចូល​ទៅ​ក្នុង​កោសិកា និង​បង្កើត​ជា​ថាមពល​។

ជំងឺ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ខូច​លំពែង​បាន​គឺ​ជំងឺ​រលាក​លំពែង មហារីក​លំពែង Cystic Fibrosis, Haemochromatosis ។​ល​។ អ្នក​ក៏​ប្រហែលជា​អាច​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c ដែរ​បើសិនជា​លំពែង​ត្រូវ​បាន​កាត់​ចោល ដោយសារ​តែ​វា​ខូច​។

អាកា​រៈ​ពិសេស​ដែល​គិត​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c មាន​ដូច​ជា​ ៖

១-ឈឺពោះ
២- ផោម​ញឹក
៣- រាករូស
៤- ខ្លាញ់​ក្នុង​លាមក ឬ​លាមក​មាន​ជាតិ​ប្រេង​ច្រើន​។

ការ​ឡើង​ខ្ពស់​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដោយ​មិន​ខ្វល់​ថា ជា​ប្រភេទ​ទី​ប៉ុន្មាន​ឡើយ​។ បញ្ហា​របស់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c គឺថា ចាប់តាំងពី​មនុស្ស​ជា​ច្រើន​មិន​បានដឹង​អំពី​ជំងឺ​នេះ វា​ច្រើន​តែ​ត្រូវ​បាន​គេ​កំណត់​រោគវិនិច្ឆ័យ​ខុស​។

ចាប់តាំងពី​ការ​ព្យាបាល​នៃ​ជំងឺ​ទឹកនោមផ្អែម​ផ្សេង​ៗ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​មក អ្នកជំងឺ​ដែល​ពិតជា​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ 3c អាច​បង្ក​ជា​ផលវិបាក​ច្រើន​ផ្សេង​ៗ​ទៀត​ដែរ​។ ការ​ព្យា​បាល និង​គ្រប់គ្រង​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ហើយ​ក៏​កាន់តែ​ធ្វើ​ឲ្យ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ជាង​មុន​ថែម​ទៀត​ក៏​មាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ