ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​អស់​អី​និយាយ និស្សិត​ច្បាប់​ម្នាក់​និង​បក្សពួក​តាមពិតជា​ចោរប្លន់​កា.ប់ឆៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ លោក ជួន វ​ណ្ណះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ចោរ​ក្មេង​ៗ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​វៃ​យក​ម៉ូតូ​តាម​ផ្លូវ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​មាន​ទម្ងន់ទោស​ដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា​» តាម​មាត្រា​៣៥៣…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ លោក ជួន វ​ណ្ណះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ចោរ​ក្មេង​ៗ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​វៃ​យក​ម៉ូតូ​តាម​ផ្លូវ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​លួច​មាន​ទម្ងន់ទោស​ដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា​» តាម​មាត្រា​៣៥៣ មាត្រ​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​៥០​នាទី ។

ជន​ត្រូវ​ចោទ​ចំនួន​៧​នាក់ ទី​១-​ឈ្មោះ​ចែ​ម ពិ​ចាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត​ច្បាប់​ឆ្នាំ​ទី​១ នៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​, ទី​២​ឈ្មោះ ស្រស់ សុខ​នាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ សិស្ស​ថ្នាក់​ទី​១១ នៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​, ទី​៣-​ឈ្មោះ អឿ​ន រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​បឹង​ធំ​ទី​២ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​, ទី​៤-​ឈ្មោះ ហោ សូ​រិ​យា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​បឹង​ធំ​ទី​១​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​, ទី​៥-​ឈ្មោះ រស់ សំ​អូន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​, ទី​៦-​ឈ្មោះ ជី ភី​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ កម្មករ​រោងចក្រ នៅ​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល និង​ទី​៧-​ឈ្មោះ តា​ល់ ច័ន្ទ​បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​បឹង​ធំ​ទី​១​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ រុំ ឆា​រ៉ាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស នៅ​ភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ញួ​ន ពន្លឺ ហៅ​រ៉ូ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ ភ័​ក្រ ពិ​ទិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​រាំ​កម្សាន្ត​នៅ​ក្លិ​ម​ម្តុំ​ផ្សារ​ដី​ហ៊ុយ ហើយ​បាន​ជួបនឹង​ជនសង្ស័យ​នៅ​ក្នុង​ក្លិប​រាំ​នោះ​ដែរ ដល់​ម៉ោងជាង​មួយ​រំលង​អធ្រាត្រ​ជន​រង​គ្រោះ​ចេញ​មក​ផ្ទះ​វិញ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​ក្លិប​នៅឡើយ ។ លុះ​ខ្លួន​មក​ដល់​ក្លោ​ង​ទ្វារ​វត្ត​កោះអណ្តែត​ស្រាប់​ឃើញ​ជនសង្ស័យ​មាន​គ្នា​ប្រហែល​១០​នាក់​ជិះ​ម៉ូតូ​ចេញ​តាម​ពីក្រោយ​មានកាំបិត​មាន​បំពង់​ទីប ខ្លួន​ជិះ​រត់​ដល់​ចំណុច​កើតហេតុ ខ្លួន​ដក​យក​សោ​ម៉ូតូ​រត់គេច​ទើប​ជនសង្ស័យ​ខឹង​យក​ម៉ូតូ​មិន​បាន​ទើប​កាប់ និង​វាយ​ម៉ូតូ​រួច​ជិះ​គេច​ទៅ​បាត់​តែ​ម្តង ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ តា​ល់ ច័ន្ទ​បញ្ញា បាន​សារភាព​ថា ខ្លួន​ជា​អ្នក​កាន់​ដែក​បំពង់​ទីប​វាយ ឯ​ឈ្មោះ បាន មក​រា ហៅ​ប៊ែ ជា​អ្នក​កាន់​កាំបិត​កាប់​យក​ផ្លា​ក​លេខ​ម៉ូតូ​ទៅ​បាត់​ហើយ​គេចខ្លួន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ