ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​មុខ​ម៉ែឪ​ណាស់​កូន​ៗ៧០​នាក់​មាន​ទាំងប្រុស​ទាំងស្រី

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន​ស្ស​ប្រុស​ស្រី​ចំនួន​៧០​នាក់ និង​ម៉ូតូ​៤០​គ្រឿង​ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សហការ​កម្លាំង​កងរាជអាវុធហត្ថ​រួម​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ឃាត់​ក្រោយ​ពិនិត្យ​ជាក់ស្តែង​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​កែ​ច្នៃ​ខុស​បច្ចេកទេស​យានយន្ត គ្មាន​ឯកសារ​គ្រប់គ្រាន់ ។ ប្រតិបត្តិការ​ខាងលើ​កម្លាំង​សហការ​បាន​ធ្វើ​ឡើង​រយៈពេល​៣​យប់​ជាប់​គ្នា​នា​ថ្ងៃ​ទី​១៩ ដល់​យប់​ថ្ងៃ​ទី​២២ ខែធ្នូ…

ខេត្តស្ទឹងត្រែង ៖ មន​ស្ស​ប្រុស​ស្រី​ចំនួន​៧០​នាក់ និង​ម៉ូតូ​៤០​គ្រឿង​ត្រូវ​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សហការ​កម្លាំង​កងរាជអាវុធហត្ថ​រួម​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ឃាត់​ក្រោយ​ពិនិត្យ​ជាក់ស្តែង​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​កែ​ច្នៃ​ខុស​បច្ចេកទេស​យានយន្ត គ្មាន​ឯកសារ​គ្រប់គ្រាន់ ។ ប្រតិបត្តិការ​ខាងលើ​កម្លាំង​សហការ​បាន​ធ្វើ​ឡើង​រយៈពេល​៣​យប់​ជាប់​គ្នា​នា​ថ្ងៃ​ទី​១៩ ដល់​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​ក្រសោប​យុវជន​ប្រុស​ស្រី​៧០​នាក់ ។

លោក អៀង វ៉ា​ន​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​មនុស្ស​ចំនួន​៧០​នាក់​សុទ្ធ​សឹង​ជា​យុវជន​ក្នុង​នោះ​មាន​ស្រី​៣​នាក់ ។ រវាង​ចំណោម​យុវជន សរុប​ខាងលើ​ទាំងនោះ​មាន​៧​នាក់ រក​ឃើញ​ផ្ទុក​សារធាតុ​ញៀន​ញៀន​ក្រោយ​ធ្វើតេស្ត​ក្នុង​ទឹកនោម ។ ក្រុម​យុវជន​ជា​ច្រើន​នាក់​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ​កែប្រែ​បន្ទាប់​ពួក​គេ​បង្ក​អសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។

លោក សាយ កុសល់ អភិបាលក្រុង​ស្ទឹង​ត្រែង​ឲ្យ​ដឹង​ថា ដោយសារ​តែ​ភាព​អនាធិបតេយ្យ​របស់​ក្មេង​ទំនើង​តែងតែ​កើត​មាននៅ​ក្នុង​ខេត្ត​បង្ក​ភាព​អនាធិបតេយ្យ​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ មានការ​លួច​ឆក់​ប្លន់​ជាដើម​ដែល​តែងតែ​កើត​មាន​កន្លង​មក លោក​បាន​ស្នើ​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រុង​អធិការ​ក្រុង​ចុះ​ប្រតិបត្តិការ​ជាក់ស្តែង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​៧០​នាក់ នារី​៣​នាក់ និង​ម៉ូតូ​៤០​គ្រឿង ។ លោក​អភិបាលក្រុង​បន្ត​ថា ក្នុង​ចំណោម​៧០​នាក់ មាន​៧​នាក់​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន និង​មួយ​ចំនួន​ប្រើ​ម៉ូតូ​គ្មាន​អត្តសញ្ញាណ កែ​ច្នៃ​ខុស​បច្ចេកទេស គ្មាន​ផ្លា​ក​លេខ និង​គ្មាន​ឯកសារ​(​គ្មាន​ពន្ធ​) ។

លោក​ថា យុវជន​ទាំង​ខាងលើ​នេះ​យើង​នឹង​ធ្វើការ​អប់រំ​ឱ្យ​ពួក​គាត់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ម៉ូតូ​ត្រូវ​បំពាក់​ទៅ​តាម​បច្ចេកទេស​ត្រឹមត្រូវ​វិញ ម៉ូតូ​ទាំង​អស់នោះ​ត្រូវ​ឱ្យ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​មក​បង្ហាញ​សមត្ថកិច្ច​បើ​គ្មាន​ពន្ធ​នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ហើយ​ម៉ូតូ​ដែល​មាន​ពន្ធ​យើង​នឹង​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ ។ យុវជន​តំណាង​ឱ្យ​យុវជន​ទាំងនោះ​បាន​គាំទ្រ​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច ហើយ​ខ្លួន​សន្យា​ថា​នឹង​កែប្រែ​ឈប់​ប្រើប្រាស់​នូវ​អ្វី​ដែល​ខុសច្បាប់​ហើយ​ក៏​សូម​ឲ្យ​យុវជន​ទាំងអស់​កុំ​ធ្វើ​អ្វី​ដែល​ខុសច្បាប់​ដូច​គំរូ​តាម​ពួក​គាត់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ