ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​គ្រាន់តែ​ឃើញ​ប៉ូលិស​ភ្លាម​បើក​កង់​បី​រត់​ដូច​បានឃើញ​ខ្មោច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ជា​ជាង​ជួសជុល​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈ​ដែល​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ស្ថិត​នៅ​កន្លែង​ស្ងាត់​ហើយ​គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​ដេញ​តាម​ឃាត់ខ្លួន​តែ​ម្ដង ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ជា​ជាង​ជួសជុល​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈ​ដែល​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​ស្ថិត​នៅ​កន្លែង​ស្ងាត់​ហើយ​គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​ដេញ​តាម​ឃាត់ខ្លួន​តែ​ម្ដង ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន​ទី​១-​ឈ្មោះ យ៉​ន យ៉ុ​ន អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​កង់​បី ស្នាក់​នៅ​មិន​ពិតប្រាកដ នៅ​ក្នុង​រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ អ៊ុ​ន វុ​ធ អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​រត់​ម៉ូតូ​កង់​បី​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ សង្កាត់​បឹង សាឡា​ង ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ ជន នាង អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម បាន​ចេញ​ល្បាត​តាម​ផ្លូវ​លេខ​២៧១ លុះ​ពេល​ទៅ​ដល់​ចំណុច​គល់​ស្ពាន​ព្រែក​ជ្រៃ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ យ៉​ន យ៉ុ​ន និង​ឈ្មោះ អ៊ុ​ន វុ​ធ​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​១​គ្រឿង និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ។ ពេល​នោះ​កម្លាំង​បាន​ចូល​ទៅ​ជិត​ក្នុង​បំណង​សួរនាំ​ស្រាប់តែ​ជន​ស​ង្យ័​យ​ទាំង​០២​នាក់​នេះ​បាន នាំ​គ្នា​បើក​ម៉ូតូ​កង់​បី និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម្នាក់​១​គ្រឿង​រត់គេច​ខ្លួន ។
ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ក៏​បាន​ដេញ​តាម​បណ្ដើរ​និង​ស្រែក​ប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យ​កម្លាំង​នៅ​តាម​បណ្ដា​គោលដៅ​ផ្សេង​ទៀត​ជួយ​ស្ទាក់ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉​ន យ៉ុ​ន នៅ​ត្រង់​ចំណុច​មុខ​សាលា​ខណ្ឌដង្កោ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន វុ​ធ ឃាត់ខ្លួន​បាន​ត្រង់​ចំណុចស្តុ​បផ្សារ​ថ្នល់​បត់ ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើការ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ក្រោយមក​ទើប​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ជន នាង នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នគរបាល​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​១​គ្រឿង​, ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​, ម៉ូតូ​កង់​បី​១​គ្រឿង ដោយឡែក​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​សារភាព​ថា ពួក​ខ្លួន​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន លុះ​ពេល​ឃើញ​នគរបាល​ទៅ​ដល់​មានការ​ភិតភ័យ​ទើប​នាំ​គ្នា​រត់​បែប​នេះ តែ​រត់​មិន​រួច​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​តែ​ម្ដង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ