ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា Real Madrid មិន​ត្រូវការ​កីឡាករ​ដូច Ronaldo ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ធ្លាក់​ពិន្ទុ​នៅ LaLiga ជា​ថ្មី​ម្តងទៀត​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ធ្លាក់​ពិន្ទុ​នៅ LaLiga ជា​ថ្មី​ម្តងទៀត​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ អ្នកចាត់ការ Zinedine Zidane ត្រូវ​បាន​គេ​សួរ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ ថា​វា​អាច​មក​ពី​អវត្តមាន Cristiano Ronaldo មែនឬ​មិនមែន​។

ក្រោយ​ស្មើ ២​ប្រកួត ទល់​នឹង​ក្រុម FC Barcelona និង Athletic Bilbao ក្នុង​លី​គ គ្រូបង្វឹក​ជនជាតិ​បារាំង​បច្ចុប្បន្ន​មាន ២​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​យក្ស​កា​តា​ឡាន់ Barcelona ដែល​បាន​យកឈ្នះ​ក្រុម Deportivo Alaves ៤-១ កាលពី​ថ្ងៃ​សៅរ៍​។

បន្ទាប់​ពី​ការ​ជាប់​គាំង​របស់​ក្លិប​ម៉ា​ឌ្រី​ដ​កាលពី​យប់​ថ្ងៃអាទិត្យ Zidane ត្រូវ​បាន​គេ​សួរ​ថា តើ​គាត់​គិត​ថា នេះ​មក​ពី Real បាត់​អ្នករក​គ្រាប់​បាល់​ដូច Ronaldo មែនដែរ​ឬទេ​។ យោង​តាម​គេហទំព័រ Sport360 លោក Zidane បាន​និយាយ​ថា​៖ «​ទេ​អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​បន្ត​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​។ វា​មាន​តែ ២​ប្រកួត​ប៉ុណ្ណោះ ដែល​យើង​មិន​រក​គ្រាប់​បាល់​បាន​»​។

លោក Zidane បាន​បន្ត​ថា​៖ «​បាល់ទាត់​គឺ​ដូច​នោះ​ហើយ​។ នៅ​ពេល​យើង​ខ្លាំង​ដូច​មុន នៅ​ពេល​យើង​ឈ្នះ​ដូច​មុន យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ហើយ​។ ខ្ញុំ​គិត​ថា យើង​មិន​ត្រូវការ​អ្វី​នោះ​ទេ (Ronaldo)​។ អ្វី​ដែល​យើង​ត្រូវការ គឺ​ត្រូវ​បន្ត​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ ព្រោះ​យើង​កំពុង​ធ្វើ​បាន​ល្អ​នៅ​គ្រប់​កម្រិត​ទាំងអស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ