ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងពេកកម្ទេចម៉ូតូចោល ពេលជនរងគ្រោះ​ផ្តួលម៉ូតូរត់គេច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ចំនួន​១១​នាក់​ចូល​ផឹកស៊ី​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឌី​ស្កូ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ហើយ​បានឃើញ​យុវជន​៣​នាក់​ទៀត​ចូល​ទៅ​ផឹកស៊ី​រាំរែក​នៅ​ក្នុង​ក្លិប​នោះ​ដែរ​។ លុះ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ក្លិប​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​និង​វាយ​ប្លន់​តាំងពី​ផ្សារ​ដី​ហុយ​រហូត​ដល់​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល​ទើប​ទាន់​។ ប៉ុន្តែ​សកម្មភាព​នេះ​មិន​បាន​សម្រេច​ឡើយ ដោយ​ក្រុម​ជន​រង​គ្រោះ​ផ្ដួល​ម៉ូតូ​និង​ដក​កូនសោរ​រត់​ចេញ ហើយ​ក្រុម​ជនសង្ស័យ​ខឹង​បាន​វាយ​និង​កាប់​បំផ្លាញ​ម៉ូតូ បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​អន្តរាគមន៍​ចាប់​បាន​៧​នាក់…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជនសង្ស័យ​ចំនួន​១១​នាក់​ចូល​ផឹកស៊ី​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឌី​ស្កូ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ហើយ​បានឃើញ​យុវជន​៣​នាក់​ទៀត​ចូល​ទៅ​ផឹកស៊ី​រាំរែក​នៅ​ក្នុង​ក្លិប​នោះ​ដែរ​។ លុះ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ក្លិប​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​និង​វាយ​ប្លន់​តាំងពី​ផ្សារ​ដី​ហុយ​រហូត​ដល់​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល​ទើប​ទាន់​។ ប៉ុន្តែ​សកម្មភាព​នេះ​មិន​បាន​សម្រេច​ឡើយ ដោយ​ក្រុម​ជន​រង​គ្រោះ​ផ្ដួល​ម៉ូតូ​និង​ដក​កូនសោរ​រត់​ចេញ ហើយ​ក្រុម​ជនសង្ស័យ​ខឹង​បាន​វាយ​និង​កាប់​បំផ្លាញ​ម៉ូតូ បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​អន្តរាគមន៍​ចាប់​បាន​៧​នាក់ ចំណែក​៤​នាក់​ទៀត​រត់គេច​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជនជា​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ចែ​ម ពិ​ចាក់ អាយុ​១៨​ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​មួយ​, ២-​ឈ្មោះ​ស្រស់ សុខ​នាង អាយុ​១៦​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១​។ ៣-​ឈ្មោះ​អឿ​ន រតនា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ៤-​ឈ្មោះ​ហោ សូ​រិ​យា អាយុ​១៦​ឆ្នាំ ជា​កសិករ ៥-​ឈ្មោះ​រស់ សំ​អូន អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ៦-​ឈ្មោះ​ជី ភី​រ៉ា អាយុ​១៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ៧-​ឈ្មោះ​តា​ល់ ច័ន្ទ​បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត​។ ចំណែក​បក្ខពួក​ចំនួន​៤​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​រួម​មាន ១-​ឈ្មោះ​លី សុខ​លី​ម អាយុ​១៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ២-​ឈ្មោះ​ជា ផល​ឡី អាយុ​១៦​ឆ្នាំ ជា​រោងចក្រ ៣-​ឈ្មោះ​បាន មក​រា ហៅ​ប៊ែ អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ និង​៤-​ឈ្មោះ​អ៊ុយ សំ​អឿ​ន អាយុ​១៩​ឆ្នាំ មុខ​មិន​ពិត ។ ជនសង្ស័យ​ទាំង​១១​នាក់​នេះ​រស់នៅ​ភូមិ​បឹង​ធំ​ទី​១​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយឡែក​យុវជន​រង​គ្រោះ​មាន​គ្នា​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ​រុំ ឆា​រ៉ាត់ អាយុ​១៦​ឆ្នាំ ជា​សិស្ស នៅ​ភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ២-​ឈ្មោះ​ញួ​ន ពន្លឺ​ហៅ​រ៉ូ​ត អាយុ​២០​ធ្នាំ ជា​ជាង​ជួសជុល​ម៉ា​ស៊ីន​ត្រជាក់ ៣-​ឈ្មោះ​ភ័​ក្រ ពិ​ទិ អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ នគរបាល​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ​, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HR-៧២៧២, ដែក​ទីប​១​កំណាត់ ប្រវែង​១​ម៉ែត្រ​(​ជា​របស់​ជនសង្ស័យ​) ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​៣​គ្រឿង​ទៀត​រួម​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​១ ពាក់​ផ្លា​ក​លេខ កណ្តាល ១AF-២៩៧០, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GT-២៦៤៦ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៤៤១៨ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជន​រង​គ្រោះ​បាន​ទៅ​រាំ​លេង​នៅ​ក្លិប​កំសាន្ត​មួយ​កន្លែង​ម្តុំ​ផ្សារ​ដី​ហ៊ុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ជួប​ជាមួយ​ក្រុម​ជនសង្ស័យ​នៅ​ក្នុង​ក្លឹ​បរាំ​នោះ​ដែរ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា ក្រុម​ជន​នោះ​គឺជា​ចោរ​ឡើយ ។
តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ផឹកស៊ី​រាំ​លេង​រហូត​ដល់​វេលា​ម៉ោងជាង​១​យប់​រំលង​អធ្រាត្រ ក្រុម​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បានឃើញ​សង្ស័យ​នៅ​ក្នុង​ក្លិប​នៅឡើយ ។ លុះ​ពេល​ចេញ​ផុត ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ដេញ​តាម​រហូត​ដល់​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ផ្ដួល​ម៉ូតូ និង​ដក​សោរ​រត់គេច​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​ម៉ូតូ​មិន​បាន​ក៏​កាប់​និង​វាយ​បំផ្លាញ​ម៉ូតូ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​តែ​ម្តង​។

ក្រោយមក នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ចំណែក​បក្ខពួក​៤​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ